អំពី YCUD

បញ្ហាយុវជនជាបញ្ហារួមរបស់ជាតិក៍ដូចជាអង្គការនីមួយៗ ។ នៅក្នុងប្រទេសកម្ពុជាយុវជន គឺជាប្រជាពលរដ្ឋភាគច្រើនបំផុតនៅក្នុងសង្គម ។ ខ្វះការយកចិត្តទុកដាក់ចំពោះយុវជនបានន័យ ថា មិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជា ។

a1ការប្រឈមមុខរបស់យុវជនមានជាច្រើនដូចជា ការរំលោភបំពានលើសិទ្ធិសេរីភាព ភាព គ្មានការងារធ្វើ ការខ្វះខាតការទទួលបានសេវាថែទាំសុខភាព ការបំពុល និងភាពហិនហោចខាង  បរិស្ថាន ព្រមទាំងការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងគ្រឿងស្រវឹងនានា ។ល។

នាពេលបច្ចុប្បន្ននេះ អង្គការយុវជនមានជាច្រើនតែពួកគេធ្វើការងារដោយឡែកៗ ពីគ្នា ដោយខ្វះកិច្ចសម្របសម្រួល និងសហប្រតិបត្តិការគ្នាឲ្យបានរឹងមាំដើម្បីជាកំលាំងចលករ ដ៏រឹងមាំ មួយក្នុងការដោះស្រាយបញ្ហាទាំងឡាយខាងលើនេះ ។

ដូច្នេះនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៨ អង្គការយុវជនចំនួនប្រាំពីរ ដែលរួមមាន៖ វិទ្យាស្ថាន សម្រាប់អភិវឌ្ឍន៍ជាតិ សមាគមយុវជនខ្មែរ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព អង្គការយុវសន្តិភាព ក្រុមប្រឹក្សាយុវជនកម្ពុជា និងលោក ព្រាប កុល បានរួមគ្នាបង្កើតសម្ព័ន្ធមួយឈ្មោះថា “សម្ព័ន្ធ យុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(គយឯអ)” ជាភាសាអង់គ្លេសថា “Youth Coalition for Unity and Development(YCUD)” ជាសម្ព័ន្ធអង្គការយុវជននៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដើម្បីធ្វើ ការរួមគ្នា និងចូលរួមចំណែកដោះស្រាយបញ្ហានានារបស់យុវជនជាអាទិ៍មានការតស៊ូមតិឲ្យមាន គោលនយោបាយយុវជនជាតិលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​ទំនួលខុសត្រូវសង្គមក៍ដូចជាបញ្ហាសុខភាព បរិស្ថាន និងការងារធ្វើជាដើម ។ល។

បេសកកម្ម

យុវជនធ្វើការរួមគ្នាដើម្បីពង្រឹង និងពង្រីកការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម តាមរយៈការកសាងសមត្ថភាព ការអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ បរិស្ថាន សុខភាព ព្រមទាំងការតស៊ូមតិឲ្យមានការផ្លាស់ប្តូរស្ថានភាពយុវជនកម្ពុជា ។

ទស្សនៈវិស័យ

ចង់ឃើញសង្គមកម្ពុជាមួយដែលសិទ្ធិអំណាចយុវជនគ្រប់ជំនាន់ ត្រូវបានទទួលស្គាល់ក្នុង​ការ​ចូលរួមអភិវឌ្ឍន៍ប្រទេសប្រកបដោយចេរភាព ។

ទិសដៅ

ធានាឲ្យមានសម្លេងដ៏រឹងមាំរបស់យុវជនដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងស្ថាប័ន ពាក់ព័ន្ធនានា ព្រមទាំងជំរុញឲ្យមានការបង្កើត និងការអនុវត្តគោលនយោបាយយុវជនជាតិមួយ​ប្រកបដោយប្រសិទ្ធិភាព ។

គុណ​តម្លៃ​

- សាមគ្គីភាព
- ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ
- អហិង្សា
- តម្លាភាព និងគណនេយ្យភាព
- យែនឌ័រ

គោល​បំណង

គោល​បំណង​របស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍គឺដើម្បី៖
​​​១. ប្រមូលផ្តុំកម្លាំង និងសម្លេងយុវជនឲ្យចូលរួមនៅក្នុងការដោះស្រាយបញ្ហាសង្គម
ប្រកបដោយប្រសិទ្ធិភាពពេញលេញ ។
២. បង្កើតឲ្យមានមជ្ឍមណ្ឌលយុវជនជាទីដែលយុវជន ក្រុមយុវជន និងអង្គការ
យុវជនអាចប្រជុំ និងចូលរួមនៅក្នុងកិច្ចការសង្គមឲ្យកាន់តែមានប្រសិទ្ធិភាពថែម
ទៀត។
៣. ប្រមូលផ្តុំធនធានបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីឲ្យយុវជនអាចពង្រីក
សកម្ម​ភាព និងឥទ្ធិពលរបស់យុវជននៅក្នុងសង្គម ។
៤. បោះពុម្ពផ្សាយពីសកម្មភាពរបស់យុវជនដើម្បីឲ្យការចូលរួមរបស់ពួកគេកាន់តែ
មានការទទួលស្គាល់ទំលំទូលាយថែមទៀត ។
៥. កសាងសមត្ថភាព ចងក្រងបណ្តាញ និងសហប្រតិបត្តិការក្នុងចំណោមយុវជន
ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីជាកម្លាំងក្នុងការតស៊ូមតិ។

ក្រុម​ការ​ងារ​របស់​យើង​

លោក​ស្រី​ មីុ សម្ផស្ស​

អគ្គលេខា​ធិការ

លោក​ស្រី​ មីុ សម្ផស្ស​ ជា​បុគ្គល​ដ៏​ឆ្នើម​ក្នុង​ក្រុម​ការ​ងារ​របស់​ YCUD​ ដោយ​បាន​​សម្រប​សម្រួល​ដំណោះ​ស្រាយ​វិជ្ជ​មាន​ជាច្រើន​សម្រាប់​បញ្ហា​ពាក់​ព័ន្ធ​នានា​ រួម​មាន​ដូច​ជា​ ការ​ចែក​ចាយ​ព័ត៌​មាន​ តភ្ជាប់​បណ្តាញ ចំណាត់​កិច្ច​ការ​ និង​ជួយ​អង្គ​ភាព​ឲ្យ​សម្រេច​បាន​គោល​បំណង​ និង​គោល​ដៅ​របស់​អង្គ​ភាព​។ មាន​តួនាទីជា​លេខា​ធិការ​ លោក​ស្រី​មីុ​ សម្ផស្ស​ ចាត់​ចែង​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ​របស់ YCUD​ ព្រម​ទាំង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង់​ធន​ធាន​មនុស្ស​ និង​កិច្ច​ការ​រដ្ឋ​បាល​។ ភារកិច្ច​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​របស់​លោក​ស្រីគឺ​ជួយ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​ ពង្រាង​សំណើរ​សុំ​ថវិកា និង​របាយការណ៍​សម្រាប់​ម្ចាស់​ជំនួយ​ រៀប​ចំ​របាយ​ការ​ណ៍​ប្រចាំ​ឆ្នាំ​​ និង​សម្រប​សម្រួល​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ព្រម​ទាំង​រៀប​ចំ​សកម្ម​ភាព​នានា​ ដូចជា​កម្ម​វិធី​តស៊ូ​មតិ​។

ជាមួយ​នឹង​បទ​ពិសោធន៍​ជាង ១៤ ឆ្នាំ​ធ្វើការ​ក្នុងវិស័យ​​​អភិវឌ្ឍ​ថ្នាក់​មូល​ដ្ឋាន​ក្នង​ប្រទេស​កម្ពុជា​ លោក​ស្រី​ មីុ សម្ផស្ស​មាន​ជំនាញ​បច្ចេក​ទេស​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ និង​រដ្ឋ​បាល​ក្នុង​តួនាទី​ និង​វគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​។ លោក​ស្រី​ មាន​បរិញ្ញា​ប័ត្រ​ផ្នែក​ច្បាប់ និង​សញ្ញា​ប័ត្រ​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង់​ពាណិជ្ជ​កម្ម​។ ក្នុង​សកម្ម​ភាព​ក្រៅ​ស្ថាប័ន​ លោក​ស្រី​ក៏​ជា​សមាជិក​ក្រុម​ការ​ងារ​សិទ្ធិ​មនុស្ស​នៃ​គណកម្មការ​សហប្រតិបត្តិ​ការ​ នៃ​កម្ពុជា​ (CCC) និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​នៃ​អង្គ​ការ​យុវជន​ និង​កុមារ​ដើម្បី​សេរី​ភាព (CYFO)។

លោក តន់ រតនា

មន្រ្តីគម្រោង

លោក តន់ រតនា គឺជាសមាជិកថ្មីក្នុងក្រុម YCUD និង ជាមន្ត្រីគម្រោងស្ដីពី "ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ" ពហុជំនាញរបស់លោកនៅក្នុងការដឹកនាំនិងការទំនាក់ទំនងគឺជាទ្រព្យសម្បត្តិសំខាន់ណាស់ដល់ក្រុមនេះដោយមានលក្ខណៈសម្បត្តិជាច្រើនមកពីការបណ្តុះបណ្តាលនិងកម្មវិធីទាំងស្រុងនៅក្នុងវគ្គនេះ។ លោករតនាបានធ្វើការងារស្ម័គ្រចិត្តនៅឯសមាគមយុវជនខ្មែរ (KYA) និងការកាន់តំណែងជាអនុប្រធានក្រុម យុវជនដើម្បីយុវជន (YFY) និងបច្ចុប្បន្នលោកកំពុងសិក្សា ផ្នែករដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច_ ចំណាប់អារម្មណ៍របស់លោកនៅក្នុងការអភិវឌ្ឍសង្គមជាតិនិងអន្តរជាតិ​ក្នុងសិក្ខាសាលាយុវជននិងសិក្ខាសាលាផ្តោតសំខាន់ដើម្បីជម្រុញឱ្យគាត់បានបន្តបន្ថែមទៀតនៅក្នុងការងារនិងការបុព្វហេតុរបស់គាត់ទៅឲ្យ YCUD ។

លោក ហុង រដ្ឋា

មន្រ្តីតស៊ូមតិ

លោកហុងរដ្ឋាគឺជាសមាជិកថ្មីមួយរូបនៅ YCUD, ប៉ុន្តែមានលក្ខណៈសម្បត្តិជាច្រើន, ពហុជំនាញនិងមានភាពស្មោះត្រង់ មានភាពសកម្មនឹងការងារដែលធ្វើឱ្យគាត់សមជាមន្រ្តីតស៊ូមតិយ៉ាងខ្លាំង។ ជាមួយនឹងបទពិសោធន៍របស់គាត់ ពេលស្ម័គ្រចិត្តនៅសមាគមយុវជនខ្មែរមានតំណែងជាអ្នកដឹកនាំក៏ជាមេដឹកនាំក្រុមមួយឈ្មោះថា យុវជន និងការអភិវឌ្ឍសង្គម (YSD) និងការចូលរួមក្នុងការបង្កើតសិក្ខាសាលាដែលទាក់ទងនឹងការតស៊ូមតិនិងយុទ្ធនាការយុវជនជាច្រើន។ លោករដ្ឋាជាកាន់គម្រោង ឈ្មោះថា "Youth Advocacy for Youth Friendly Policy Development and Enforcement" ការអនុវត្តសម្រាប់ YCUD ។ បច្ចុប្បន្នលោកកំពុងសិក្សាផ្នែកនីតិសាស្រ្ត នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានសិក្សាភាសាអង់គ្លេសនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

កញ្ញា គង់ ហ្គេច

មន្រ្តីហិរញ្ញវត្ថុ / រដ្ឋបាល

កញ្ញាគង់ ហ្គេច _ថ្មីៗនេះដែរកញ្ញាបានចូលជាសមាជិកទីបួននៅ YCUD ។ បច្ចុប្បន្ននាងសិក្សាផ្នែកគណនេយ្យនៅសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានជំនាញច្រើន ក្នុងការងារស្ម័គ្រចិត្តជាមួយសមាគមយុវជនខ្មែរ (ជាពិសេសធ្វើការអប់រំ គ្រឿងញៀននិងគ្រឿងស្រវឹងជាមួយយុវជន) ធ្វើឱ្យនាងសាកសមយ៉ាងខ្លាំងចំពោះក្រុមនេះ។ នាងក៏មានជំនាញប្រាស្រ័យទាក់ទងយ៉ាងល្អនិងការចេះជួយគ្នាក្នុងក្រុម អង្គការដទៃទៀតនិងភាគីពាក់ព័ន្ធ។ ក្នុងនាមជាមន្រ្តីរដ្ឋបាលនិងហិរញ្ញវត្ថុនៅ YCUD កញ្ញាហ្គេច មានទំនួលខុសត្រូវលើការគ្រប់គ្រងរួម_សម្ភារៈការិយាល័យ និងការដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុដូចជាលំហូរបង់ប្រាក់។

​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន​

YCF_logo_Vector.ai

ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន​ជា​គម្រោង​ថ្មី​មួយ​ដែល​សម្ព័ន្ធ​យុវជន​ដើម្បី​ឯក​ភាព និង​អភិវឌ្ឍ​ន៍ (YCUD) ​បាន​ផ្តួច​ផ្តើម​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱ្យ​យុវជន​នូវ​វេទិកា​ជជែក​ពិភាក្សា​ និង​ប្រមូល​ផ្តុំ​សំលេង​ ដើម្បី​ចូល​រួម​លើក​ឡើង​ពី​បញ្ហា​ និង​ដំណោះ​ស្រាយ​សំខាន់​ៗ និង​ពាក់​ព័ន្ធ​នឹង​យុវជន​ តាម​រយៈ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ដែល​កំពុង​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​សកល​លោក​។ គម្រោង​នេះទទួល​បាន​មូល​និធិពី USAID តាម​រយៈ Development Innovations។ ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន​បើក​ទូលាយ​ឱ្យអ្នក​ប្រើ​ប្រាស់​គ្រប់​ៗ​គ្នា​ចូល​រួម​ប្រើ​ដោយ​ងាយ​ស្រួល​។ ដើម្បី​ចូល​រួម​ប្រើ​ប្រព័ន្ធ​មួយ​នេះ​ សូម​អាន​អំពី​របៀប​ប្រើ​ប្រាស់​នៅ​ទី​នេះ​។

គោល​នយោបាយ​

លោក​អ្នក​អាច​ស្វែង​យល់​បន្ថែម​​ អំពីគោល​នយោ​បាយ​នានា​របស់​ ​សម្ព័ន្ធ​យុវជន​ ដើម្បី​ឯក​ភាព និង​អភិវឌ្ឍន៍​ (YCUD) ដែល​មាន​ដូច​ខាង​ក្រោម​៖

របាយ​ការណ៍​ និង​ឯក​សារ​ផ្សេង​ៗ

លោក​អ្នក​អាច​ទាញ​យក​របាយ​ការណ៍ និង​ឯក​សារ​ពាក់​ព័ន្ធ​នានា​នៅ​ខាង​ក្រោម​នេះ​៖
របាយការណ៍​ឆមាស
ពង្រាង​ច្បាប់​គ្រប់​គ្រង់​គ្រឿង​ស្រវឹង
របាយ​ការណ៍​សភា​យុវជន​ត្រាប់​
របាយ​ការណ៍​រង្វាយ​តម្លៃ​របស់​ YCUD