“សារសំខាន់នៃការឈរឈ្មោះរបស់យុវជនជាក្រុមប្រឹក្សាឃុំ/សង្កាត់ ២០១៧”

06 មករា 2017

នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ខាងមុខ​នេះ​ YCUD បាន​បង្កើត​ឱ្យមាន​កម្មវិធី​ជជែក​ដេញដោល​តាម​អនឡាញ (Platform) លើ​ប្រធាន​បទ “សារសំខាន់​នៃ​ការឈរឈ្មោះ​របស់​យុវជន​ជាក្រុមប្រឹក្សាឃុំ/សង្កាត់ ២០១៧”

កម្មវិធី​នេះ​រៀបចំ​ឡើង ក្នុង​គោលបំណង​ផ្ដល់ឱកាស​ដល់យុវជន​បានចូលរួម​ក្នុង​ការជជែក​ដាញដោល​លើ​បេក្ខភាព​ជាយុវជន​ដែល​ឈរឈ្មោះ​ជាបេក្ខជន​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/សង្កាត់ និង បង្កើន​ការចាំអារម្មណ៍​លើក​កំពស់​យុវជន​ឱ្យឈរឈ្មោះ​ជាក្រុមប្រឹក្សាឃុំ​/សង្កាត់ ដើម្បី​ធ្វើ​ជាអ្នក​សម្រេចចិត្ត និង​ចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិ។

ដូចនេះ​បើសិន​ជា​យុវជនសូមផ្ញើប្រវត្តិរូបសង្ខេប (CV) សមាជិក ទៅកាន់អ៊ីម៉ែល៖ tonn.rotana9@gmail.com ឲ្យបានមុនថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ។ សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ 096 949 9009 ។ ក្រុមត្រូវបានបែងចែកជាពីរ គឺក្រុមគាំទ្រ និងក្រុមបដិសេធ..

  • គាំទ្រ
  • ចូលរួម!

Ratha Hong

 

Mey Ny

 

Nhem Makara

 

Mr. Chamrong

 

  • ការពិភាក្សាបានបិទ
Ratha Hong

សួស្ដី!!!

មករា 19, 2017 08:20

0 rate
Ratha Hong

ខ្ញុំនឹងដើរតួនាទីជាអ្នកសម្រប់សម្រួលក្រុមទាំងពីរ នៃការជជែដេញដោលតាមអនឡាញនេះ។

មករា 19, 2017 08:21

0 rate
Rotana
Rotana

សូមស្វាគមន៍ នូវការជជែកដេញដោលតាមអនឡាញ របស់ YCUD !

មករា 19, 2017 08:36

0 អ្នកដាក់​ពិន្ទុ
Nhem Makara

សួស្តី!

មករា 19, 2017 09:16

0 rate
Mey Ny

សួស្តី

មករា 19, 2017 09:18

0 rate
The Black Eagle

សួស្ដី

មករា 19, 2017 09:25

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ការជជែដេញដោលតាមអនឡាញ សូមចាប់ផ្ដើម!!!!

មករា 19, 2017 09:30

0 rate
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៥នាទីសម្រាប់ការបកស្រាយលើកទី១។ សូមអញ្ចើញ!!!

មករា 19, 2017 09:31

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 09:34

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 09:35

0 rate
Mr. Chamrong

មុននឹងឈានដល់ការបកស្រាយ និងថ្លែងនូវអំណះអំណាងគាំទ្រទៅប្រធានបទខាងលើអោយបានក្បោះក្បាយ យើងខ្ញុំសូមអនុញ្ញាត ពន្យល់នូវពាក្យគន្លឹះនៃប្រធានបទមួយចំនួនជាមុនសិន។ ពាក្យ “សារៈសំខាន់នៃការឈរឈ្មោះ” មានន័យថាជាការសំដៅលើ គុណសម្បត្តិ ឬគុណប្រយោជន៍នៃដាក់បញ្ចូលសមាភាពយុវជនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។ ឯពាក្យ “យុវជន” ក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០១១ សំដៅលើជនទាំងឡាយណាដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៣០ឆ្នាំ(ការ)។ រីឯពាក្យ “បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់” បានសេចក្តីថា ជាជនដែលឈរឈ្មោះអោយគេបោះឆ្នោតគាំទ្រនៅក្នុងឃុំ សង្កាត់ ក្នុងតួនាទីជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ។ ជាការពិតណាស់ បន្ទាប់ពីប្រទេសកម្ពុជាបានឆ្លងកាត់នូវរបត់សង្គមដែលមានសង្គ្រាមរាំរ៉ៃជាច្រើនមក ក៏ត្រូវបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ(ហៅកាត់ថាអ៊ុនតាក់)។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវបានធ្វើប្រារព្ធធ្វើឡើងចំនួន៣លើកមកហើយ គឺចាប់ពីឆ្នាំ ២០០២ មកម្លេះ ដោយនីតិកាលនីមួយៗមានរយៈពេល៥ឆ្នាំ ហើយឃុំសង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋនៃឃុំសង្កាត់របស់ខ្លួន (......) ។ជាមួយគ្នានេះ ការលើកទឹកចិត្តយុវជនធ្វើជាអ្នកដឹកនាំថ្នាក់ក្រោមជាតិ ក៏ដូចជាថ្នាក់មូលដ្ឋាន ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏កាន់តែមានភាពផុសផុលគួរអោយកត់សម្គាល់ ដោយមានការមើលឃើញពីគ្រប់ មជ្ឃដ្ឋាននូវធនធានយ៉ាងសម្បូរបែបរបស់យុវជន ដែលពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ព្រោះពួកគេជាច្រើនទទួលបានការបណ្តោះបណ្តាលពីគ្រប់ភាគីអ្នកពាក់ព័ន្ធយ៉ាងមានសមត្ថភាព។ ក្នុងចំណុចនេះផងដែរ បើយើងក្រឡេកមកមើល ព្រឹត្តិការណ៍ថ្មីៗប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការជាតិ អន្តរជាតិ គណៈបក្សនយោបាយ ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធនានា បានចិត្តទុកដាក់ជាខ្លាំងទៅលើកូតានៃចំនួនយុវជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ដើម្បីពួកគេអាចបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ និងគ្រប់មូលដ្ឋាននានា។ បើយោងតាមរបាយការណ៍ជំរឿនថ្នាក់ជាតិឆ្នាំ២០០៨ បានបង្ហាញថា យុវជនមានចំនួនប្រមាណ ៣៣% នៃប្រជាជនសរុប។ ទិន្នន័យនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយធនធានយុវជនក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងមានសក្តានុពល។ ម្យ៉ាងទៀត បើយើងទៅមើលទៅលើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានធ្វើវិសោធនកម្ម នឹងប្រកាសអោយប្រើកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់មាត្រា៣៥ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខែ្មរទាំងពីរភេទដែលចង់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានអាយុយ៉ាងតិច ២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ដែលចំណុចនេះហើយបានសបញ្ជាក់យ៉ាងច្បាស់ថា ជាការលើកទឹកចិត្តដល់យុវជនដែលកំពុងពេញកម្លាំងក្នុងការឈរឈ្មោះអោយគេបោះឆ្នោត ជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអ្នកដឹកនាំនយោបាយថ្នាក់មូលដ្ឋាន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ របស់ខ្លួន។ តើការឈរឈ្មោះរបស់យុវជនជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់មានសារសំខាន់យ៉ាងដូចម្តេច?

មករា 19, 2017 09:37

0 rate
Mr. Chamrong

សូមអស់យោបល់!

មករា 19, 2017 09:38

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៥នាទីសម្រាប់ការបកស្រាយលើកទី១។ សូមអញ្ចើញ!!!

មករា 19, 2017 09:38

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 09:41

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 09:43

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៣នាទី។

មករា 19, 2017 09:44

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 09:44

0 rate
The Black Eagle

ពាក្យថា យុវជននៅតែមិនទាន់មិនន័យណាប្រាកដជាជាក់លាក់បែបផ្លូវការ ដោយវាអាស្រ័យទៅតាមការបកស្រាយរបស់មនុស្ស ឬក៏ស្ថាប័នមួយចំនួន។ ក្រសួងអប់រំ យុវជន និងកីឡា បានអោយនិយមន័យ យុវជនថា ជាជនដែលមានអាយុពី ១៤ ទៅ៣០ឆ្នាំ។ សម្រាប់គណបក្សនយោយាបវិញ ពួកគេមានការកំណត់និយមន័យខុសៗគ្នា ឧទាហរណ៍ គណបក្សប្រជាជនកម្ពុជា យុវជនសំដៅទៅកាន់មនុស្សមានអាយុ ១៥ ទៅ ៣០ឆ្នាំ។ គណបក្សហ្វុនស៊ិនប៊ិច រាប់យកយុវជនពីអាយុ ១៦ ទៅ៣៩ឆ្នាំ ហើយគណបក្សសង្រ្គោះជាតិ រាប់យកអាយុពី ១៨ទៅ៤០ឆ្នាំ។ ដោយឡែក អង្គការក្នុងស្រុកមួយចំនួន ជាឧទាហរណ៍ សមាគមយុវជនខ្មែរ កំណត់យកអាយុពី ១៦ទៅ៣៥ឆ្នាំ។ ការចូលរួមរបស់យុវជនក្នុងការឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ នៅតែមិនមែនជារឿងតែមួយគត់ដែលអាចចូលរួមជួយសង្គមបាន។ យុវជនមិនមានបទពិសោធន៍ការងារ ហើយរឿងនយោបាយមិនទាន់ក្លាយជាបញ្ហាសំខាន់ចម្បងដែលត្រូវគិតមុនគេ ពួកគេគួរតែចំនាយពេលនិងការគិតច្រើនទៅការសិក្សា ជាជាងគិតរឿងនយោបាយ។ ល្គឹកណាយុវជនពូកែ មានការងារល្អដែលអាចរកចំនូលដោយស្របច្បាប់ មិនពាល់ប៉ះអ្នកដទៃ នោះសង្គមជាតិក៏នឹងទទួលបានផលប្រយោជន៍ពីយុវជននោះដែរ។ យ៉ាងណាមិញ នៅតាមគ្រឹះស្ថានអប់រំក៏មិនអនុញ្ញាតអោយនិយាយរឿងនយោបាយ ព្រោះវាជាកន្លែងដែលអាព្យាក្រឹតពីនយោបាយ។ ទោះពីជាយុវជនមានចំនួនច្រើនគួរអោយគត់សម្គាល់ ប៉ុន្ដែយើងមើលឃើញថា មិនមានច្រើននោះទេ ដែលមានសមត្ថភាព ចំនេះដឹង និងបទពិសោធ ដើម្បីធ្វើកិច្ចការនេះ។ ស្របពេលដែលយុវជនកង្វះខាតខាងសមត្ថភាពនយោបាយ ដោយពួគគាត់គ្មានការគិត និងវិភាគ វិភាគស៊ីជម្រៅ ដោយហេតុថាខ្វះចំណេះដឹង និងបទពិសោធន៍មុនពេលចូលរួមក្នុងនយោយបាយ ដូច្នេះពួគគាត់គួរតែចំណាយពេលយ៉ាងច្រើនចំពោះរឿងទាំងអស់នេះ។ ការព្យាយាមសិក្សារៀនសូត្រ កម្មសិក្សា ឬក៏ស្ម័គ្រចិត្តនៅតាមអង្គការក្នុងស្រុក អាចជាជម្រើសដ៏ល្អមួយសម្រាប់ពួកគាត់ដើម្បីសិក្សា ស្វែងយល់បន្ថែមពីការដឹកនាំ ឬក៏នយោបាយ។ បើទោះបីជាយើងមើលឃើញថា កំណើនយុវជនមករៀនទីក្រុងមានចំនួនកើនឡើង តែចុះសម្រាប់យុវជននៅថ្នាក់មូល ដ្ឋានវិញ តើពួកគាត់អាចទេ? មួយវិញទៀត យោងតាមទិន្នន័យរបស់ World Bank, យើងឃើញថាស្ទើរតែពាក់កណ្ដាលនៅប្រជាជនសរុប គឺស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ប្រសិនជាយើងបូកទាំងប្រជាជនដែលស្ថិតនៅក្រោមបន្ទាត់ក្រីក្រ និងលើបន្ដិចនៃបន្ទាត់ក្រីក្រ គឺមានជាង៨០% នៃប្រជាជនសរុប។ យុវជនជាច្រើនរៀនចប់មិនមានការងារធ្វើ។ បញ្ហាសុខភាព ការប្រើប្រាស់គ្រឿងញៀនធ្វើអោយយុវជនមិនមានលទ្ធភាពមានគុណភាពជីវិតល្អ។ សមត្ថភាពរបស់ពួកគាត់គឺជាបញ្ហាធំ។ ស្របពេលជាមួយគ្នានេះ ប្រសិនជាចូលនយោបាយ ពួកគេទទួលឥទ្ធិពលពីសំណាក់ ថ្នាក់លើ ឬគណបក្សនយោបាយរបស់ពួកគេដែលជាហេតុមិនអាចអោយពួកគេធ្វើអ្វីមួយដោយឯករាជ្យបានឡើយ។ យោងទៅតាមការស្រាវជ្រាវរបស់ UNDP (2015) បានអោយដឹងថា ហេតុផលដែលប្រជាជនមិនទុកចិត្តទៅលើថ្នាក់ដឹកនាំមូលដ្ឋានគឺដោយសារតែកង្វះសមត្ថភាព និងការមិនអាចដោះស្រាយបានគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជន។ មានបញ្ហាមួយចំនួនដែលត្រូវពិចារណាដូចជា ប្រជាជនគ្មានទំនុកចិត្តដោយសារពួកគាត់ជាតំណាងរបស់បក្ស និងទទួលឥទ្ធិពលពីបក្ស។ ជម្លោះនៅថ្នាក់មូលដ្ឋានមិនទទួលបានការដោះស្រាយដោយប្រសិទ្ធិភាព។ ប្រជាជនមើលឃើញពីកង្វះខាតផ្នែកចំណេះដឹង បទពិសោធន៍ ជំនាញ ជាហេតុធ្វើអោយបាត់បង់ទំនុកចិត្ត។ ត្រលប់មកវិញយុវជនគួរស្វែងរកចំនេះដឹង ជំនាញ និងបទពិសោធន៍បន្ថែមពីលើអ្វីដែលខ្លួនឯងមាន មុនពេលដែលឈានដល់ការឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់។

មករា 19, 2017 09:46

0 អ្នកដាក់​ពិន្ទុ
The Black Eagle

សូមអស់យោបល់!!!

មករា 19, 2017 09:47

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៥នាទីសម្រាប់ការបកស្រាយលើកទី២។ សូមអញ្ចើញ!!!

មករា 19, 2017 09:47

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៣នាទី។

មករា 19, 2017 09:50

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 09:52

0 rate
Mouyeng Oeng

2.សេរីភាព,តម្លាភាព និង យុត្តិធម៌នៃដំណើរការចុះឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ មានសារៈសំខាន់ជាងការឈរឈ្មោះបោះឆ្នោត ជាការពិតណាស់ ប្រសិនបើដំណើរការនៃការឈរឈ្មោះបោះឆ្នោតមិនមាន តម្លាភាព និងយុត្តិធម៌ទេ វាអាចធ្វើអោយមានភាពអនាធិបតេយ្យក្នុងសង្គម ក៏ដួចជាការបាត់បង់នៅការជឿងជាក់ពីប្រជាពលរដ្ឋ និង ប្ខេកជនឈរឈ្មោះថែមទៀតផង។ ពាក្យថា តម្លាភាព មានន័យថា គឺភាពស្មើគ្នាចំពោះមុខច្បាប់ គឺបើកចំហអោយមនុស្សគ្រប់វ័យបានឈរឈ្មោះទៅតាមបទពិសោធន៏ការងារ និងសមត្ថភាពរបស់គាត់។ ប្រសិនបើយើងជំរុញតែយុវជន បោះបង់ចោលបុគ្គលចាស់ៗដែលមានសមត្ថភាពការងារ និងបទពិសោធន៏ជាច្រើនឆ្នាំនោះវានិងធ្វើអោយមានការរើសអើងកើតឡើងក្នុងសង្គម។ ជាពិសេសទៀតនោះ គឺយើងបានប្រឆាំងនិង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែល បានចែងពីភាពស្មើគ្នា ក្នុងមាត្រា ៣៤, និងមាត្រា ៣៥)។

មករា 19, 2017 09:53

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៥នាទីសម្រាប់ការបកស្រាយលើកទី២។ សូមអញ្ចើញ!!!

មករា 19, 2017 09:54

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 09:57

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 09:59

0 rate
Mey Ny

ការចូលរួមឈរឈ្មោះរបស់យុវជនជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ពិតជាមានសារសំខាន់ខ្លាំងណាស់ដោយផ្អែកទៅលើកត្តាចំណេះដឹង និងគំនិតច្នៃប្រឌិត (១) កត្តាភាពវាងវៃ រហ័សរហួន (២) និងកត្តាភាពជាអ្នកបន្តវេន (៣) ។ ១. កត្តាចំណេះដឹង និងគំនិតច្នៃប្រឌិត បើយើងសង្កេតមើលជាក់ស្តែង បន្ទាប់ពីប្រទេសកម្ពុជាបានជួប និងឆ្លងកាត់នូវបញ្ហា សង្គ្រាម យ៉ាងច្រើនពីអតីតកាលមក គឺធនធានមនុស្សដែលជាថ្នាក់ដឹកនាំរបស់យើងពុំទទួលបាននូវការអប់រំ បណ្តុះបណ្តាលពេញលេញ និងប្រកបដោយគុណភាព សមត្ថភាពនោះទេ ដោយហេតុថាប្រទេសជាតិស្ថិតក្នុងស្ថានភាពសង្គ្រាម និងទើបងើបពីសង្រ្គាម។ មូលហេតុនេះហើយ ដែលបណ្តាលអោយធនធាននៃអ្នកដឹកនាំរបស់កម្ពុជាពុំមាននូវចំណេះដឹងទូលំទូលាយក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្ទុយមកវិញ បើយើងក្រឡេកមកមើលធនធានមនុស្សនៃយុវជនរបស់យើងនាពេលបច្ចប្បន្ននេះវិញ យើងឃើញថាពួកគេទទួលបាននូវការបណ្តុះបណ្តាលដែលមានភាពទូលំទូលាយ ពោរពេញដោយសមត្ថភាព គុណភាព មានទាំងចំណេះដឹង និងចំណេះធ្វើ ដោយសារការរីកចម្រើនៃប្រព័ន្ធបច្ចេកវិទ្យា ភាពសុខសន្តិភាព ស្ថេរភាពនយោបាយផ្សេងៗ ដែលអាចអោយយុវជនជំនាន់ក្រោយរបស់យើងអាចមានពេលវេលា ធនធាន សម្ភារៈ បច្ចេកទេស គ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីក អភិវឌ្ឍន៍ចំណេះដឹងជាសកលរបស់ខ្លួន ដោយមានយុវជនជាច្រើនបានបន្តការសិក្សាទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ។ លើសពីនេះទៀត ក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃបានផ្តោតយ៉ាងខ្លាំងក្លាទៅលើការពង្រឹងគុណភាពនៃវិស័យអប់រំ ព្រមទាំងចំណេះដឹងផ្នែកកិច្ចការងារសង្គមដល់ធនធានដែលកំពុងមានសក្តានុពល ពោលគឺធនធានយុវជន តាមរយៈការកើនឡើងនូវចំនួនសាលារៀនគ្រប់កម្រិត រួមទាំងអង្គការសង្គមស៊ីវិលនានាជាង ៣ ៧០០ ដែលប្រភពចំណេះដឹងទាំងអស់នេះហើយ ដែលធ្វើឱ្យធនធានយុវជនកាន់តែមានឱកាសជាច្រើន ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។ ផ្ទុយពីនេះ មនុស្សវ័យចំណាស់ ដែលកំពុងធ្វើការបម្រើការ ឬមានបំណងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តែងតែខិតខំធ្វើយ៉ាងណាបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនទៅនឹងគណបក្សនយោបាយដែលខ្លួនកំពុងឈឈ្មោះ ពោលគឺការអនុវត្តតែតាមទម្លាប់ និងបទពិសោធន៍ការងារពីមុនមក ធ្វើយ៉ាងណាកុំឱ្យបាត់បង់មុខងារដំណែងរបស់ខ្លួន ដោយពុំបានខិតខំរិះរកបង្កើតនូវអ្វីដែលថ្មី និងខ្វាយខ្វល់ដល់តម្រូវការជាចម្បងរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍធនធានយុវជន និងពង្រឹងការសេវាសាធារណៈឱ្យបានល្អប្រសើរឡើយ។ ខុសពីធនធានយុវជនដែលមានស្មារតីភាពជាអ្នកដឹងនាំ មានចំណេះដឹង សមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ ហើយជាពិសេសគឺយុវជនមានភាពងាយស្រួលយល់ដឹងពីតម្រូវការចាំបាច់របស់យុវជនខ្លួនឯង នៅពេលដែលពួកគេខិតខំបំពេញការងារកសាងនូវស្នាដៃ និងសមិទ្ធផលនូវអ្វីដែលថ្មី ស្របតាមចំណេះដឹង និងបទពិសោធន៍ពីតម្រូវការសង្គមជាក់ស្តែងនៅក្នុងឃុំសង្កាត់របស់ខ្លួន។ ២. កត្តាភាពវាងវៃ រហ័សរហួន យើងមើលឃើញហើយថា នាពេលបច្ចុប្បន្ននេះយុវជនជាកម្លាំងចលករមួយយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ក៏យើងពុំបានន័យថា យើងបោះបង់ចោលចាស់ៗ ឬរៀមច្បងនោះទេ។ ប៉ុន្តែយើងចង់សំដៅថា ដើម្បីធ្វើអោយប្រទេសជាតិរបស់យើងអាចអភិវឌ្ឍន៍រីកចម្រើនទៅមុខទាន់សម័យបច្ចេកវិទ្យាដូចបណ្តាប្រទេសនៅអ៊ីរ៉ុបនោះ យើងត្រូវតែប្រើប្រាស់នូវធនធានដែលយើងមាន ហើយធនធាននោះ ជាធនធានមនុស្សដែលពោរពេញទៅដោយថាមពល ភាពវាងវៃ រហ័សរហួន អាចបត់បែនទាន់សភាពការណ៍ និងកាលៈទេសៈ។ត្រង់ចំណុចនេះ បើយើងមកមើលធនធានយុវជនរបស់យើងនាពេលបច្ចុប្បន្ននេះ យើងឃើញថាបន្ទាប់ពីពួកគាត់ទទួលបាន និងមាននូវចំណេះដឹងពេញលេញហើយនោះ គឺពួកគាត់ជាក្រុមមួយដែលស្ថិតក្នុងក្រុមមនុស្សដែលពោរពេញដោយកម្លាំងកាយ បញ្ញា ស្មារតី និងភាពរហ័សរហួន វាងវៃ មានគំនិតច្នៃប្រឌិតខ្ពស់ បើយើងយកគាត់មកធ្វើជាអ្នកដឹកនាំថ្នាក់មូលដ្ឋានជាមួយរៀមច្បងនោះនឹងធ្វើអោយប្រសិទ្ធិភាពការងាររបស់យើងកាន់តែមានភាពល្អប្រសើរជាងមុនទ្វេរដង ។

មករា 19, 2017 09:59

0 rate
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៣នាទីសម្រាប់ការបកស្រាយលើកទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 10:00

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 10:02

0 rate
Nhem Makara

៣. កត្តាជាអ្នកបន្តវេន យើងដឹងហើយថា ការដឹកនាំប្រទេសជាតិ ឬមូលដ្ឋាន ទាមទារយ៉ាងចាំបាច់នូវគោលគំនិតមួយជារួមគឺធ្វើអោយមានការរីកចម្រើន។ បើយើងក្រឡេកចាប់អារម្មណ៍ទៅលើការវិវត្តបែបធម្មជាតិ គឺការកើត ចាស់ ឈឺស្លាប់ ពោលគឺមនុស្សគ្រប់រូបត្រូវឆ្លងកាត់ពីកុមារភាព ភាពពេញវ័យ និងវ័យចំណាស់ រហូតដល់ លាចាកទៅវិញ។ ដូចពាក្យចាស់ពោលថា រលកក្រោយច្រានរលកមុខ ដែលសបញ្ជាក់ឱ្យឃើញថា គ្មានអ្វីមួយដែលនៅស្ថិតស្ថេរ មិនបាត់បង់ទៅវិញនោះឡើយ។ បើយើងមិនលើកតំកើងភាពជាអ្នកបន្តវេន ផ្តល់ឱកាសដល់មនុស្សជំនាន់ក្រោយកសាងនូវសមត្ថភាព ចំណេះ ជំនាញទេ នោះនៅថ្ងៃអនាគត តើសង្គមយើង នឹងប្រែក្លាយទៅជាយ៉ាងណ ហើយតើបានអ្នកណាជាអ្នកចូលរួមដឹកនាំប្រទេសជាតិឱ្យមានវឌ្ឍនភាព? ជាការពិតណាស់ ត្បិតតែរៀមច្បងដែលកំពុងបម្រើការសព្វថ្ងៃ មានបទពិសោធន៍ច្រើនលើការដឹកនាំ និងដោះស្រាយបញ្ហាក្នុងឃុំសង្កាត់បានល្អ ប៉ុន្តែអ្វីទាំងនេះ ពោលគឺជំនាញ ចំណេះដឹងរបស់ពួកគាត់នឹងរលាយបាត់បង់ទៅតាមពួកគាត់វិញនៅថ្ងៃណាមួយជាមិនខាន។ ជាក់ស្តែង តាមរបាយការណ៍ការរបស់អង្គការ YRDP បានបង្ហាញថា ទី១/ក្នុងចំណោមយុវជនដែលសម្ភាសន៍១៤៨៤ នាក់ទូទាំងប្រទេសកម្ពុជា គឺអ្នកចូលរួមស្ទើរតែទាំងអស់(៩៥%)បាននិយាយថា ពួកគេមានបំណងបោះឆ្នោត ក្នុងការបោះឆ្នោតបន្តបន្ទាប់ ដោយរួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជាតិទូទៅ ។ ទី២/ យុវជន៨៩% ក៏បានយល់ស្របផងដែរថា យុវជនមានសមត្ថភាព ដើម្បីធ្វើជាអ្នកតំណាងនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងសហគមន៍ ហើយយុវជនចំនួន៧៧% បានគិតថាអ្នកតំណាងយុវជនគួរតែត្រូវបានគិតពិចារណានៅក្នុងដំណើរការនយោបាយ ។ ទន្ទឹមនឹងនេះ ប្រសិនបើយើងមិនខិតខំបញ្ចូល ប្រើប្រាស់ធនធានមានសក្តានុពលរបស់យើងក្នុងការអភិវឌ្ឍជាតិនោះទេ ច្បាស់ណាស់ថាជាតិយើងនឹងមិនមានការរីកចម្រើនជឿនលឿនទាន់គេឡើយ។ ចំណុចនេះហើយដែលយើងត្រូវគិតអំពីអ្នកបន្តវេន ដែលជាកូនចៅជំនាន់ក្រោយរបស់យើង ប្រសិនបើអ្នកដឹកនាំជំនាន់មុន ឬជំនាន់យើង មិនទទួលបាននូវឲកាសពេញលេញក្នុងការរៀនសូត្រ និងប្រលូកក្នុងការដឹកនាំ តើយើងចង់បន្តវា ឬធ្វើការកែប្រែ ? ត្រង់ចំនុចនេះយើងដឹងហើយថា យុវជនជាកម្លាំងចលករមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ យុវជជាទំពាំងស្នងឬស្សី យុវជនជាសសរទ្រូងនៃប្រទេសជាតិ ចុះបើយើងមិនផ្តល់ឲកាស មិនខិតខំបញ្ចូលពួកគាត់អោយប្រលូកក្នុងការដឹកនាំនោះទេ តើអាចទេ ដែលពួកគាត់អាចមានការរីកចម្រើន និងមានសមត្ថភាពជាងយើងទៅអនាគត។ លើសពីនេះ យើងដឹងហើយថា យុវជនជាស្រទាប់មនុស្សមានសក្តានុពល ដែលអាចយល់បានច្រើនពីតម្រូវការនៃយុវជនដូចគ្នា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការគៀងគរធ្វើសកម្មភាពអ្វីមួយក្នុងសង្គម។ សេចក្តីសន្នីដ្ឋាន បន្ទាប់ពីបានធ្វើការបកស្រាយ និងពន្យល់ខាងលើរួចមក យើងខ្ញុំនៅតែគាំទ្រយ៉ាងពេញទំហឹងទៅលើប្រធានបទដែលបានលើកឡើងស្តីពី “សារៈសំខាន់នៃការឈរឈ្មោះរបស់យុវជនជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧” ដោយកត្តាទាំង៣ ១. កត្តាចំណេះដឹង និងគំនិតច្នៃប្រឌិត២. កត្តាភាពវាងវៃ រហ័សរហួន និង៣. កត្តាជាអ្នកបន្តវេន ដែលក្រុមយើងខ្ញុំបានលើកឡើងខាងលើនេះ គឺជាអំណះអំណាងយ៉ាងសំខាន់ ក៏ដូចជា ជាទឡ្ហីករណ៍ដ៏មានខ្លឹមសារ ដែលសង្គមយើងនាពេលបច្ចុប្បន្ននេះកំពុងតែប្រតិបត្តិ។លើសពីនេះ បើគណបក្សនយោបាយ ស្ថាប័នពាក់ព័ន្ធ បានធ្វើដូចកត្តាទាំង៣ ដែលក្រុមយើងខ្ញុំបានលើកឡើងកន្លងមកនេះ នោះប្រទេសជាតិរបស់យើងនឹងមានការរីកចម្រើនកាន់តែក្លាំងក្លាឡើង ដោយមានកការចូលរួមច្រើនពីយុវជនដែលមានសក្តានុពល និងមានសមត្ថភាពពេញលេញ ទាំងចំណេះដឹងជាទ្រឹស្តី និងចំណេះដឹងជាការអនុវត្ត ដោយពួកគេបានដើរទាន់សម័យកាលបច្ចេកវិទ្យាដូចបណ្តាប្រទេសជឿនលើននានាលើសកលលោក ហើយចំណុចនេះ យើងក៏បានប្រើប្រាស់នូវធនធានមនុស្សដែលមានចំណេះដឹងពេញលេញក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិរបស់យើងយ៉ាងពេញលេញផងដែរ ។

មករា 19, 2017 10:03

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៣នាទីសម្រាប់ការបកស្រាយលើកទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 10:04

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 10:06

0 rate
Yungmin Leav

យើងឃើញថាយុវជនពុំមានបទពិសោធន៍ច្រើនក្នុងការអភិវឌ្ឍន៍ និងសហការណ៍ជាមួយនិងអជ្ញាធរដែលពាក់ព័ន្ធ មួយវិញទៀតនោះយុវជនមិនយល់ច្បាស់ពីអ្វីទៅជាក្រុមប្រឺក្សាឃុំទេ ពិសេសរឿងការងារដែលស្ថិតក្រោមការយល់ព្រមពីអ្នកខាងលើ ដែលជាហេតុដែលធ្វើអោយមានដំណើរការមិនរលូនដូចដែលអ្នកដែលមានពិសោធន៍ក្នុងការដឹកនាំនិង ការអភិវឌ្ឍន៍។បើយើងមើលចំណុចមួយទៀតគឺថា យុវជនត្រូវការពេលសម្រាប់សិក្សាជាងធ្វើការ ដែលយកចំណេះដឹងអោយបានច្រើនដើម្បីអភិវឌ្ឍន៍នៅកន្លែងផ្សេងទៀត ចឹងហើយអនាគតយុវជននិងមានបញ្ហាបើគេយកពេលនិងទៅធ្វើការ មិនបានយកចិត្តទុកដាក់ខិតខំរៀន។ ជាក់ស្ដែងណាស់យុវជនអាចនិងត្រូវបានគណបក្សណាមួយដែលគិតតេប្រយោជន៍ខ្លូនបោកប្រាស់បានយ៉ាងងាយ ព្រោះតែបទពិសោធន៍តិច និងចំណេះដឺងស្ដើង។ក៏ដូចគ្នានេះដែរ ក្រុមប្រឹក្សាយុវជនត្រូវការអ្នកដែលមានពេលច្រើនសម្រាប់ធ្វើការងារជួយសង្គមមួយនេះ បន្តែបើរៀនផងធ្វើការងារទាំងនោះផងវានិងមានបញ្ហនាពេលក្រោយនួវពេលដែលការងាររបស់ពួកគេត្រូវបានបញ្ចប់។ជាការពិតណាស់ យុវជនពិបាកនិងទទួលបានការជឿជាក់ពីប្រជាជននិង អជ្ញាធរពាក់ព័ន្ធដោយសារតែយុវជនមិនអាចបែងចែកបានល្អទាក់ទងនិងត្រូវឬ ខុស ទៅលើរឿងអភិវឌ្ឍន៍និងការជ្រើសបក្សណាមួយ ជាពិសេសពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័នក្នុងការអភិវឌ្ឍន៍បើធៀបទៅនិងអ្នកមានបទពិសោធន៍ដទៃទៀត។ជាចុងក្រោយយុវជនអាចមានវិធីច្រើនផ្សេងទៀតដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិ ដូចជាការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន ការយល់ដឹងពីបញ្ហានៅក្នុងថា្នក់មួលដ្ឋាន ហើយប្រើប្រាស់សិទ្វិដែលមួលដ្ឋាន ហើយប្រើប្រាស់សិទ្វិដែលខ្លួនមានដើម្បីរកដំណោះស្រាយ។ ការមានបណ្ដាញ ការបញ្ចេញនូវមតិគំនិត ការចូលរួម ជាពិសេសជាមួយប្រជាជនថ្នាក់មូលដ្ឋាន ក៏ដូចជាអង្គការសង្គមស៊ីវិលជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពមួយដែលអាចដោះស្រាយបញ្ហាសង្គម។

មករា 19, 2017 10:08

0 អ្នកដាក់​ពិន្ទុ
Ratha Hong

សូមអរគុណ!!!

មករា 19, 2017 10:09

0 rate
Ratha Hong

សូមត្រៀមការសួរ ឆ្លើយក្នុង​វគ្គទី២

មករា 19, 2017 10:10

0 rate
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៣នាទីសម្រាប់សួរសំនួរទី១។ សូមអញ្ចើញ!!!

មករា 19, 2017 10:12

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 10:13

0 rate
Mr. Chamrong

.គេថា យុវជនជាទំពាំងស្នងឬស្សីជាអ្នកបន្តវេនក្នុងការចូលរួមដឹកនាំកិច្ចការជាតិទាំងមូល បើយើងមិនផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមក្នុងការដឹកនាំចាប់ពីថ្នាក់មូលដ្ឋាន ហើយមិនលើកតម្កើងយុវជនអោយចូលរូមទេ តើធ្វើយ៉ាងដូចម្តេចទើបដឹកនាំប្រទេសអោយមានវឌ្ឍនភាពបានល្អ?

មករា 19, 2017 10:15

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 10:15

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៥នាទី។

មករា 19, 2017 10:21

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៣នាទី។

មករា 19, 2017 10:24

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 10:25

0 rate
The Black Eagle

ទំពាំងនឹងក្លាយជាឬស្សី ចុះតើថាឬស្សីល្អឬក៏អត់? រឿងចូលរួមគឺចូលរួមហើយ ប៉ុន្តែបើចេះតែចូលរួម គីមានន័យថាមិនមែនចូលរួមជួយនោះ ទេគឺចូលរួមធ្វើអោយកាន់តែពិបាកទៅទៀត។ ដើម្បីដឹកនាំប្រទេសមួយអោយមានវឌ្ឍនភាពបានល្អ យើងត្រូវការធនធានមនុស្សដែលល្អដែរ ព្រោះវាជាផ្លួវមួយសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះយុវជនដែលជាសរសរទ្រូងប្រទេសជាតិ ត្រូវមានធនធានមនុស្សមួយដែលពិតជាអាចទទួលយកបាន ឧទាហរណ៍ដូចជាចំនេះដឹង ជំនាញ បទពិសោធន៍ ជាពិសេសសមត្ថភាព និងភាពជាអ្នកដឹកនាំតែម្ដង ដើម្បីអាចដឹកនាំអ្នកដទៃក្នុងការដោះស្រាយបញ្ហា និងអភិវឌ្ឍប្រទេសជាតិ។ និយាយចំពោះថ្នាក់ដឹកនាំ ឬក៏ច្បាប់ពិតជាមិនបានហាមមិនអោយយុវជនចូលរួមនោះទេ តែយុវជនទៅវិញទេដែលមិនទាន់មានធនធានទាំងអស់នោះដើម្បីចូលរួមក្នុងកិច្ចការទាំងអស់នោះ។ ជារួមមកវិញ ដើម្បីដឹកនាំប្រទេសអោយមានវឌ្ឍនភាពបានល្អ យើងត្រូវការយុវជនដែលមានធនធានមនុស្សគ្រប់គ្រាន់ ដែលអាចបន្តវេនបាន។ ការមានយុវជនដែលមានធនធានមនុស្សល្អមួយចំនួន ក៏នៅទេមិនអាចធ្វើទៅបានដែរ ព្រោះបើមានតែតាមទីក្រុង តែជនបទមិនមានផងនោះ។ ដូចយើងជម្រាបហើយថា ៨០% ប្រជាជនយើងក្រីក្រ ហើយភាគច្រើនពួកគាត់ប្រកបរបរកសិករ។ ទោះមានយុវជនមានជាង ៣០% (២០០៨) ក៏នៅតែមិនគ្រប់គ្រាន់ឡើយ ដូច្នេះយើងត្រូវការយុវជនដែលមានធនធានបន្ថែមទៀត។

មករា 19, 2017 10:29

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមជំទាស់សូមបិតបញ្ចប់ការឆ្លើយរបស់ក្រុមខ្លួន!!!

មករា 19, 2017 10:30

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៣នាទីសម្រាប់សួរសំនួរទី១។ សូមអញ្ចើញ!!!

មករា 19, 2017 10:30

0 rate
The Black Eagle

ប្រាកដណាស់ដែលថាច្បាប់ផ្ដល់សិទ្ធិអោយយុវជនដែលមានអាយុចាប់ពី ២៥ឆ្នាំឡើង (ក្រុមគាំទ្របកស្រាយថា យុវជនមានសមត្ថភាព ពេញកម្លាំង ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ដោយទទួលការបណ្ដុះបណ្ដាលច្រើន)។ តែយើងឃើញថាយុវជននៅថ្នាក់មួលដ្ឋានពួកគាត់មិនមានជួបបញ្ហាអត់ការងារដូចជាអ្នករៀនទីក្រុងនោះឡើយ ប៉ុន្តែការងារដែលគាត់ធ្វើគឺកម្មករ ឬស្រែចម្ការជាដើម។ ដូច្នេះយើងអាចមើលឃើញច្បាស់ពីសមត្ថភាព ចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់់ ពិតជាមិនគ្រប់គ្រាន់នៅឡើយទេ ដើម្បីឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់។ តើមិនមែនហេតុផលទាំងនេះទេឬ ដែលយុវជនមិនគួរទាន់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់?

មករា 19, 2017 10:32

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរ១។ សូមអញ្ចើញ!!!

មករា 19, 2017 10:33

0 rate
Mr. Chamrong

សូមឆ្លើយតបទៅនឹងសំណួររបស់ក្រុមបដិសេធ

មករា 19, 2017 10:34

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៥នាទី។

មករា 19, 2017 10:39

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 10:41

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 10:42

0 rate
Nhem Makara

ជាការពិតណាស់ ការអភិវឌ្ឍចំណេះដឹងពិតជាមិនមានតុល្យភាពគ្នារវាងទីក្រុងនិងជនបទមែន តែចូរក្រុមបដិសេធ យល់ថា ការជ្រើសរើសបេក្ខជនឈរឈ្មោះជាតំណាងគណបក្ស មិនមែនជាការជ្រើសរើសកម្មករចូលធ្វើការរោងចក្រនោះទេ។ ហេតុអ្វី? ពីព្រោះថា ក្នុងច្បាប់ស្តីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាត្រា ៣៩ បានចែងយ៉ាងច្បាស់ណាស់ថា ជនដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីគណបក្សនយោបាយ។ ដូច្នេះសបញ្ជាក់អោយឃើញថា ជននោះត្រូវមានឈ្មោះ ឬជាសមាជិកនៃគណបក្សនយោបាយណាមួយ។ ម្យ៉ាងទៀត គណបក្សនយោបាយដែលចង់ឈ្នះឆ្នោតនៅក្នុងមូលដ្ឋាននោះ តើគេនឹងរើសយកកម្មករ ដែលពុំមានសមត្ថភាព និងឆន្ទៈមកធ្វើជាអ្នកតំណាងរបស់បក្សគេឬ? ប្រាកដជាអត់ហើយ ព្រោះអីថា គេប្រាកដណាស់ជារើសយកជនដែលមានសមត្ថភាព ឆន្ទៈ មានចំណេះដឹងគ្រប់គ្រាន់មកធ្វើជាតំណាងរបស់បក្សគេ។ ជារួមមកវិញ មិនថានៅទីក្រុង និងជនបទឡើយ ប្រាកដណាស់ជាមានជនដែលមានសមត្ថភាព និងចំណេះដឹង ក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

មករា 19, 2017 10:57

0 rate
Mey Ny

ដូចជាក្នុងការប្រជុំរបស់ YCUD កន្លងមកជាមួយនឹងបក្សទាំង ៤ គឺបានឃើញថាបក្ស​ទាំងនោះ សុទ្ធតែមានគោលការណ៍ក្នុងការជ្រើសរើសបេក្ខភាពយុវជនរៀងៗខ្លួន ដើម្បីយកមកបណ្តុះបណ្តាល។

មករា 19, 2017 11:00

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៣នាទីសម្រាប់សួរសំនួរទី២។ សូមអញ្ចើញ!!!

មករា 19, 2017 11:01

0 rate
Mouyeng Oeng

យោងទៅតាម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ២០០១ មាត្រា៩ និងមាត្រា ៦៩ និង ច្បាប់ស្តីពីក្រុមប្រឹក្សា ឃុំ សង្កាត់កម្ពុជា បានបញ្ជាក់អោយឃើញថាការងារជាក្រុមប្រឹក្សាឃុំ សង្កាត់ មិនមែនងាយស្រួលក្នុងការធ្វើការងារទេ ក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជាក្រុមបុគ្គលដែលត្រូវតំណាងអោយប្រជាពលរដ្ឋទាំងមូល នៃឃុំ សង្កាត់របស់ខ្លួន។ ក្រុមប្រឹក្សាឃុំ សង្កាត់មានការងារជាច្រើនដែលត្រូវធ្វើ និងបំពេញទៅតាមច្បាប់កំណត់ ដួចជាការងារទាក់ទងនិងការដាក់ផែនការណ៏ប្រចាំត្រីមាស និង ប្រចាំឆ្នាំ,ការបញ្ចូនរបាយការណ៏ទៅថ្នាក់លើ , ការងារអត្រានុកូលដ្ឋាន និងការដោះស្រាយវិវាទក្នុងគ្រួសារនៅតាមឃុំ សង្កាត់ជាដើម។ ដូច្នេះប្រសិនបើយុវជនជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់មានតែចំណេះដឹង ប៉ុន្តែគ្មានបទពិសោធន៏ផងនោះ តើមានអ្វីកើតឡើងចំពោះឃុំ សង្កាត់ និងប្រជាពល្ឋដែលរស់នៅក្នុងឃុំ សង្កាត់នោះទាំងមូល?

មករា 19, 2017 11:01

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរទី២។ សូមអញ្ចើញ!!!

មករា 19, 2017 11:03

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៥នាទី។

មករា 19, 2017 11:09

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 11:12

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 11:14

0 rate
Mey Ny

បទពិសោធន៍របស់មនុស្សមានខុសៗគ្នា បទពិសោធន៍ក្នុងការសិក្សា បទពិសោធន៍ក្នុងសង្គម ជាដើម។ដោយឡែកបទពិសោធន៍ក្នុងសង្គមត្រូវបានទទួលតាមរយះការស្វែងយល់ពិការរស់នៅក្នុងសង្គមរបស់មនុស្ស និង តថភាពផ្ទាល់។ ក្នុងនាមជាយុវជនដែលរស់នៅក្នុងសង្គមមួយគឺពួកគាត់បានស្វែងយល់ពីតម្រូវការរបស់ប្រជាជនក្នុងភូមិ ឃុំរបស់ខ្លួន និង ផលប្រយោជន៍នៃតួនាទីរបស់ខ្លួនរួចហើយ។ បន្ទាប់មកទៀតគាត់នឹងទទួលបានការបង្វឹកបន្ថែមពីសំណាក់គណះបក្សនយោបាយដើម្បីអោយពួកគាត់ក្លាយទៅជាបុគ្គលឆ្នើមប្រចាំបក្ស និង ក្លាយទៅជាអ្នកដឹកនាំដ៏ល្អក្នុងភូមិ ឃុំនោះ។ ទៀតសោតយើងឃើញថា នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសព្វថ្ងៃ និងតំណាងបក្សមួយចំនួនគឺគាត់ធ្លាប់ជាយុវជនដែលកើតឡើងពីត្រកូលកសិករ ប៉ុន្តែដោយសារការចូលរួមក្នុងការងារសង្គម និងការយល់ដឹងពីតម្រូវការរបស់សង្គមទើបអាចអោយពួកគាត់អាចដឹកនាំប្រទេសបាន។

មករា 19, 2017 11:16

0 rate
Nhem Makara

មាត្រាដែលក្រុមបដិសេធលើកឡើងគឺការបង្ហាញពីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំសង្កាត់ វាជាការងារផ្នែករដ្ឋបាលសុទ្ធសាធ។ ចំណេះដឹងបានមកពីការរៀនសូត្រ ឯបទពិសោធន៍បានមកពីការអនុវត្ត។ បើសិនជាគិតតាមគំនិតរបស់ក្រុមបដិសេធ នោះទៅថ្ងៃអនាគត ប្រាកដជាគ្មានអ្នកបន្តវេននោះទេ គឺការងារ និងតួនាទី ការទទួលខុសត្រូវផ្សេងៗក្នុងស្ថាប័ននីមួយប្រាកដជាត្រូវរលាយបាត់បង់ទៅតាមបុគ្គលនោះជាក់ជាមិនខាន។ នេះជាគំនិតមួយយល់ខុសទាំងស្រុងទៅលើបញ្ហានេះ ព្រោះថាការជ្រើសរើសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មិនមែនជាការផ្លាស់ប្តូរសមាសភាពដាក់យុវជនទាំងអស់នោះទេ ពោលគឺពិតជាមានចំនួនមនុស្សចាស់ ឬអ្នកមានបទពិសោធន៍ដែលនៅក្នុងឃុំសង្កាត់នោះដដែរ។ ប៉ុន្តែការចូលរួមរបស់យុវជន ជាការចូលរួមចំណែកយ៉ាងល្អប្រសើរក្នុងការធានា និងអភិវឌ្ឍឃុំសង្កាត់នោះ។

មករា 19, 2017 11:16

0 rate
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៣នាទីសម្រាប់សួរសំនួរទី២។ សូមអញ្ចើញ!!!

មករា 19, 2017 11:18

0 rate
Nhem Makara

ដូចដែលក្រុមបដិសេធ បានលើកឡើងនៅលើកទី២ ថា”ប្រសិនបើយើងជំរុញតែយុវជន បោះបង់ចោលបុគ្គលចាស់ៗដែលមានសមត្ថភាពការងារ និងបទពិសោធន៏ជាច្រើនឆ្នាំនោះវានិងធ្វើអោយមានការរើសអើងកើតឡើងក្នុងសង្គម។ ជាពិសេសទៀតនោះ គឺយើងបានប្រឆាំងនិង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែល បានចែងពីភាពស្មើគ្នា ក្នុងមាត្រា ៣៤, និងមាត្រា ៣៥)” ។ប្រសិនបើយើងមិនផ្តល់ឲកាសអោយយុវជនឈរឈ្មោះវិញ តើនោះជាការរើសអើងផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងពីភាពស្មើគ្នា ក្នុងមាត្រា ៣៤, និងមាត្រា ៣៥ដែរ ឬអត់? ហើយក្រុមបដិសេធបានឃើញចំណុចណា ដែលថាក្រុមយើងខ្ញុំធ្វើការផ្តល់ឪកាស ឬការផ្តល់ភាពជាសារៈសំខាន់ ចំពោះការឈរឈ្មោះរបស់យុវជនជាបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧ ជាការរើសអើងមនុស្សចាស់ ?

មករា 19, 2017 11:18

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរ២។ សូមអញ្ចើញ!!!

មករា 19, 2017 11:19

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៥នាទី។

មករា 19, 2017 11:24

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៣នាទី។

មករា 19, 2017 11:26

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 11:29

0 rate
Mouyeng Oeng

យើងគួរនិយាយថាការរើសអើងមានពីរ គឺការរើសអើងបែបអវិជ្ជមាន និងការរើសអើងបែបវិជ្ជមាន។ ការរើសអើងបែបវិជ្ជមានគឺពិតជាជម្រុញអោយមានការអភិវឌ្ឍ។ តើអ្នកណាទៅហាមគាត់មិនអោយ ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នោះ តែថាតើគាត់មានធនធានគ្រប់គ្រាន់ដើម្បីធ្វើវាឬក៏អត់។ រដ្ឋធម្មនុញ្ញាបានចែងពីភាពស្មើរគ្នា ហើយច្បាប់ក៏បានអនុញ្ញាតអោយជនដែលមានអាយុចាប់ពី២៥ឆ្នាំឈរឈ្មោះដែរ វាពិតជាគ្មានចំនុចត្រង់ណាដែលថារើសអើងនោះឡើយ។ អ្វីដែលយើងបានលើកឡើងគឺ សមត្ថភាព ភាពជាអ្នកដឹកនាំ ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់គាត់។ ជាការពិតណាស់ នៅក្នុងការបកស្រាយរបស់ក្រុមគាំទ្រ មិនបានបង្ហាញអំពីការរើសអើងមនុស្សចាស់ទេ ប៉ុន្តែបើយើងនិយាយពីសម្មភាពជាក់ស្តែង វានឹងអាបង្ករអោយមានការរើសអើងមនុស្សចាស់តាមរយៈដោយប្រយោល។ មានន័យថា គេមិនសូវចាប់អារម្មណ៏ទៅបុគ្គលចាស់ៗ ដោយគិតថាពួកគាត់មានគំនិតវ័យចំណាស់ គ្មានការច្នៃប្រឌិតអ្វីដែលថ្មីសម្រាប់អភិវឌ្ឍន៏ឃុំ សង្កាត់ របស់ពួកគេ។

មករា 19, 2017 11:33

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៣នាទីសម្រាប់សួរសំនួរទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 11:34

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 11:37

0 rate
Yungmin Leav

១.យុវជនមានបទពិសោធន៍តិចជាមួយនិងចំណេះដឺងនៅមានកម្រិតនៅឡើយបើធៀបទៅនិងយុវជននៃប្រទេសកំពុងអភិវឌ្ឍន៍ដទៃ។តើវាមិនល្អទេឬបើអោយអ្នកដែលមានចំណេះដឺងជាមួយនិងបទពិសោធន៍ធ្វើការងារទាំងនោះដែលវាជាកត្តាមួយបង្កើនល្បឿននៃការលូតលាស់របស់ប្រទេសបានល្អជាងនេះ?

មករា 19, 2017 11:38

0 អ្នកដាក់​ពិន្ទុ
Mey Ny

តាមការបកស្រាយរបស់ក្រុមបដិសេធកន្លងមកឃើញថា ក្រុមបដិសេធគិតថាយុវជនមិនទាន់ត្រូវគិតពីបញ្ហានយោបាយទេតើពេលណា ដែលក្រុមអ្នកគិតណា សាកសមសម្រាប់ការចូលរួមជាក្រុមប្រឹក្សាឃុំសង្កាត់? តើក្រុមជំទាស់ចង់ឃើញ មានចំនួនកូតាយុវជនចូលរូមឈរឈ្មោះ និងក្លាយជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែរ ឬទេ?

មករា 19, 2017 11:39

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 11:39

0 rate
Mey Ny

សូមអគុណចំពោះចម្លើយ

មករា 19, 2017 11:39

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៥នាទី។

មករា 19, 2017 11:46

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ៣នាទី។

មករា 19, 2017 11:49

0 rate
Ratha Hong

ក្រុមជំទាស់សល់រយៈពេល ១នាទី។

មករា 19, 2017 11:50

0 rate
Mouyeng Oeng

មិនមែនបានន័យថា យុវជនមិនបានចូលរួមក្នុងការឈរឈ្មោះបោះឆ្នោត យុវជនមិនបានគិតពីនយោបាយទេ យុវជនអាចគិត និងចូលរួមក្នុងនយោបាយតាមរយៈការចុះឈ្មោះបោះឆ្នោតបាន មានន័យថាយុវជនទាំងអស់ដើម្បីការរីកចំរើនប្រទេសជាតិទាំងមូល យុវជនគួរនាំគ្នាទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះយុវជនអាចចូលរួម និងគិតពីនយោបាយតាមរយៈការផ្សព្វផ្សាយអំពីសារៈប្រយោជន៏នៃការចុះឈ្មោះបោះឆ្នោតទៅប្រជាពលរដ្ឋខ្មែរមួយចំនួន ព្រោះថាមានប្រជាពលរដ្ឋខ្មែរមួយចំនួនមិនបានយល់ដឹងអំពីសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោតទេ។ ដូច្នេះក្រុមយើងខ្ងុំសូមបញ្ចាក់ កាលដែលយុវជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់មិនមែនជាមធ្យោបាយតែមួយដែលយុវជនចូលរួមអាចអភិវឌ្ឍប្រទេសជាតិនោះទេ ហើយអ្វីដែលសំខាន់យើងចង់ឃើញការអភិវឌ្ឍរបស់យុវជនមានកំនើនល្អជាងនេះទៅទៀត ដើម្បីមានសមត្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសជាតិ។

មករា 19, 2017 11:53

0 អ្នកដាក់​ពិន្ទុ
The Black Eagle

យុវជនមានបទពិសោធន៍តិចជាមួយនិងចំណេះដឺងនៅមានកម្រិតនៅឡើយបើធៀបទៅនិងយុវជននៃប្រទេសកំពុងអភិវឌ្ឍន៍ដទៃ។តើវាមិនល្អទេឬបើអោយអ្នកដែលមានចំណេះដឺងជាមួយនិងបទពិសោធន៍ធ្វើការងារទាំងនោះដែលវាជាកត្តាមួយបង្កើនល្បឿននៃការលូតលាស់របស់ប្រទេសបានល្អជាងនេះ?

មករា 19, 2017 11:54

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ១០នាទីសម្រាប់ការឆ្លើយសំនួរទី៣។ សូមអញ្ចើញ!!!

មករា 19, 2017 11:54

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៥នាទី។

មករា 19, 2017 11:59

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 12:02

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ១នាទី។

មករា 19, 2017 12:03

0 rate
Nhem Makara

ក្រុមបដិសេធ បែបមានការយល់ច្រឡំទៅលើអ្វីដែលក្រុមស្របបានលើកឡើង គឺថាក្រុមស្រប មិនបានធ្វើការទាត់ចោលមន្ត្រីរាជការដែលជាសមាជិកឃុំសង្កាត់ដែលមានបទពិសោធន៍ក្នុងការបំពេញការងារឃុំសង្កាត់នោះទេ ផ្ទុយទៅវិញ គឺជាការផ្តល់ឱកាសអោយយុវជនដែលមានសមត្ថភាព មានឆន្ទៈចូលរួមដឹកនាំប្រទេស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយវាក៏ជាកំណែទម្រង់មួយដ៏ល្អប្រសើរផងដែរក្នុងប្រព័ន្ធរដ្ឋបាលយើងសព្វថ្ងៃនេះ។ យុវជនដែលមានសមត្ថភាព និងចំណេះដឹង ប្រកបដោយគំនិតច្នៃប្រឌិតទៅលើប្រព័ន្ធដឹកនាំបែបនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងភាពជាដៃគូសហការការងារដឹកនាំក្នុងឃុំសង្កាត់របស់ខ្លួន ព្រោះថាពួកគេអាចប្រើប្រាស់សមត្ថភាព ចំណេះដឹង និងការទទួលយកបទពិសោធន៍ធ្វើការជាមួយអ្នកមានបទពិសោធន៍ទៀតនោះ ធ្វើការស្ថាប័នដឹកនាំមួយនេះកាន់តែមានភាពរីកចម្រើន។

មករា 19, 2017 12:06

0 rate
Nhem Makara

អោយតែមានចំនួនកូតាយុវជនឈរឈ្មោះ និងក្លាយជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នោះ វាជាការបង្ហាញអោយឃើញពីសារសំខាន់របស់យុវជនក្នុងការចូលរួមដឹកនាំហើយ។​

មករា 19, 2017 12:08

0 rate
Mr. Chamrong

បន្ថែម) វាជារឿងល្អណាស់ប្រសិនបើជា”មនុស្សចាស់មានសមត្ថភាព ចំណេះដឹង បទពិសោធន៍ ហើយចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឬមូលដ្ឋាន” ប៉ុន្តែមិត្តក្រុមបដិសេធមានសង្កេតឃើញទេ ថាបច្ចុប្បន្ននេះ មានពលរដ្ឋវ័យចាស់ណាខ្លះ ប៉ុន្មាននាក់ ដែលមានសមត្ថភាព ហើយធ្វើការអភិវឌ្ឍប្រទេសរីកចម្រើនជឿនលឿននោះ គឺបច្ចុប្បន្ននេះ ប្រទេសយើងមានការអភិវឌ្ឍយឺតណាស់បើយើងមើលជាក់ស្តែង និងប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង ឬសមាជិកអាស៊ាន ។ចំណុចនេះ យើងក៏មិនបានច្រានចោលដែរចំពោះពលរដ្ឋដែលមានវ័យលើសយុវជនក្នុងការឈរឈ្មោះជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ក៏ប៉ុន្តែទន្ទឹមនឹងនេះ គឺយើងចង់បានការឈរឈ្មោះបន្ថែមពីយុវជនដែលមានសមត្ថភាពពេញលេញ ហើយមានកម្លាំងស្មារតី សុឆន្ទៈ ក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែមានភាពរីកចម្រើនលូតលាស់លឿនជាងបច្ចុប្បន្ននេះ ។ប្រសិនបើក្រុមបដិសេធថា សូមប្បីតែយុវជនយើងមិនអាចធៀបជាមួយយុវជនប្រទេសគេផង ចុះចំពោះមនុស្សចាស់យ៉ាងណាទៅវិញ ?

មករា 19, 2017 12:08

0 rate
Ratha Hong

អរគុណក្រុមទាំងពីរសម្រាប់ការសួរសំនួរ និងការឆ្លើយ

មករា 19, 2017 12:09

0 rate
Ratha Hong

ក្រុមជំទាស់មានរយៈពេល ៧នាទីសម្រាប់សរុបគោលគំនិតរបស់ក្រុម និងបញ្ចុះបញ្ចូលឲ្យគេគាំទ្រ។ សូមអញ្ចើញ!!!

មករា 19, 2017 12:10

0 rate
The Black Eagle

ក្រុមគាំទ្របានលើកឡើងថា “ថ្នាក់ដឹកនាំរបស់យើងពុំទទួលបាននូវការអប់រំ បណ្តុះបណ្តាលពេញលេញ និងប្រកបដោយគុណភាព សមត្ថភាពនោះទេ ដោយហេតុថាប្រទេសជាតិស្ថិតក្នុងស្ថានភាពសង្គ្រាម និងទើបងើបពីសង្រ្គាម។ មូលហេតុនេះហើយ ដែលបណ្តាលអោយធនធាននៃអ្នកដឹកនាំរបស់កម្ពុជាពុំមាននូវចំណេះដឹងទូលំទូលាយក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្ទុយមកវិញ បើយើងក្រឡេកមកមើលធនធានមនុស្សនៃយុវជនរបស់យើងនាពេលបច្ចប្បន្ននេះវិញ យើងឃើញថាពួកគេទទួលបាននូវការបណ្តុះបណ្តាលដែលមានភាពទូលំទូលាយ ពោរពេញដោយសមត្ថភាព គុណភាព មានទាំងចំណេះដឹង និងចំណេះធ្វើ ដោយសារការរីកចម្រើនៃប្រព័ន្ធបច្ចេកវិទ្យា ភាពសុខសន្តិភាព ស្ថេរភាពនយោបាយផ្សេងៗ ដែលអាចអោយយុវជនជំនាន់ក្រោយរបស់យើងអាចមានពេលវេលា ធនធាន សម្ភារៈ បច្ចេកទេស គ្រប់គ្រាន់ក្នុងការពង្រឹង និងពង្រីក អភិវឌ្ឍន៍ចំណេះដឹងជាសកលរបស់ខ្លួន ដោយមានយុវជនជាច្រើនបានបន្តការសិក្សាទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។” យោងតាមការបកស្រាយនេះតើអាចដឹងថាប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍ ហើយក៏បានន័យទៀតថា យុវជនកំពុងតែអភិវឌ្ឍដោយមានកម្រិតនៅឡើយទេ បន្ទាប់ពីសង្គ្រាម។ តើអ្នកគិតថា វាមានសារៈសំខាន់ទេដើម្បីអាចបើកដៃអោយយុវជនចូលរួមភ្លាមៗទៅក្នុងកិច្ចការដឹកនាំប្រទេស ឬថាឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់? ចម្លើយគឺថាសារៈសំខាន់វាមានឬក៏អត់ យើងមើលថាតើបើគាត់ឈរឈ្មោះជាប់ហើយមានអ្វីប្រសើរ? នេះជាចំនុចសំខាន់។ ការងារថ្នាក់មូលដ្ឋានជាផ្នែកមួយនៃការអភិវឌ្ឍជាតិ តើវាមិនមានបញ្ហាទេឬ ដែលថាអ្នកដែលជាប់មិនមានសមត្ថភាព គ្មានចំនេះដឹង និងធ្វើ។ វាមិនមែនជាការងារមួយដែលអ្នកឈរឈ្មោះយកមក ដើម្បីពិសោធ ឬក៏រៀននោះទេ។ តើមានយុវជនប៉ុន្មានភាគរយដែលពិតជាអាចធ្វើវាបាន ចំពោះការងារ ទាំងអស់នេះ? ពេលដែលប្រជាជនគ្មានទំនុកចិត្ត ការដោះស្រាយវិវាទថ្នាក់មួលដ្ឋានណាមួយមិនមានប្រសិទ្ធិភាពជាហេតុធ្វើអោយបាត់បង់នូវសុខុមាលភាព និងសន្តិភាពរបស់សង្គម។ គេថាទំពាំងនឹងស្នងជាឬស្សី ចុះតើថាឬស្សីល្អឬក៏អត់? រឿងចូលរួមគឺចូលរួមហើយ ប៉ុន្តែបើចេះតែចូលរួម គីមានន័យថាមិនមែនចូលរួមជួយនោះ ទេគឺចូលរួមធ្វើអោយកាន់តែពិបាកទៅទៀត។ ទោះបីជាយុវជនដែលមានបំណងចូលរួមឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចុះឈ្មោះជាសមាជិកគណបក្សនយោយបាយ ហើយនិងទទួលការបណ្ដុះបណ្ដាលពីគណបក្ស ថាតើពេលនោះពួកគាត់ក្លាយជាខ្លួនគាត់ឬយ៉ាងណា? តើកម្រិតចំណេះដឹងនិងសមត្ថភាពរបស់យុវជនដែលបក្សនឹងបណ្ដុះបណ្ដាលអាចរីកចម្រើនដល់កម្រិតណា ចំពោះយុវជនមួយចំនួនធំនៅតាមទីជនបទ? ដើម្បីដឹកនាំប្រទេសមួយអោយមានវឌ្ឍនភាពបានល្អ យើងត្រូវការធនធានមនុស្សដែលល្អដែរ ព្រោះវាជាផ្លួវមួយសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូច្នេះយុវជនដែលជាសរសរទ្រូងប្រទេសជាតិ ត្រូវមានធនធានមនុស្សមួយដែលពិតជាអាចទទួលយកបាន ឧទាហរណ៍ដូចជាចំនេះដឹង ជំនាញ បទពិសោធន៍ ជាពិសេសសមត្ថភាព និងភាពជាអ្នកដឹកនាំតែម្ដង ដើម្បីអាចដឹកនាំអ្នកដទៃក្នុងការដោះស្រាយបញ្ហា និងអភិវឌ្ឍប្រទេសជាតិ។ ដើម្បីការងារអភិវឌ្ឍដែលកើតមានរៀងរាស់ថ្ងៃ យើងពិតជាត្រូវការអ្នកមានចំនេះដឹង ជំនាញ និងបទពិសោធន ចំនែកឯយុវជនវិញគួរតែប្រើពេលវេលានេះដើម្បី សិក្សាបន្ថែម ស្វែងរកបទពិសោធអោយបានច្រើនសម្រាប់អនាគត។

មករា 19, 2017 12:10

0 អ្នកដាក់​ពិន្ទុ
Ratha Hong

ក្រុមគាំទ្រមានរយៈពេល ៧នាទីសម្រាប់សរុបគោលគំនិតរបស់ក្រុម និងបញ្ចុះបញ្ចូលឲ្យគេគាំទ្រ។ សូមអញ្ចើញ!!!

មករា 19, 2017 12:11

0 rate
Mr. Chamrong

ជាចុងក្រោយ.... បន្ទាប់ពីបានធ្វើការបកស្រាយ និងឆ្លើយឆ្លងសំណួរចម្លើយខាងលើយ៉ាងច្រើនរួចមក យើងនៅតែគាំទ្រយ៉ាងពេញទំហឹងទៅលើប្រធានបទដែលបានលើកឡើងស្តីពី “សារៈសំខាន់នៃការឈរឈ្មោះរបស់យុវជនជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧” ដោយកត្តាទាំង៣ (១. កត្តាចំណេះដឹង និងគំនិតច្នៃប្រឌិត ២. កត្តាភាពវាងវៃ រហ័សរហួន និង៣. កត្តាជាអ្នកបន្តវេន ) នេះហើយដែលយើងចាំបាច់ត្រូវមើលឃើញ និងផ្តល់សារៈសំខាន់សម្រាប់ការឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ នេះដល់យុវជន ។ក្នុងនោះយើងខ្ញុំក៏សូមធ្វើការគូសបញ្ជាក់ឡើងវិញថា”យើងមិនបានមាននិន្នាការរើសអើង ឬបិទសិទ្ធិណាមួយចំពោះមនុស្សចាស់ ឬរៀមច្បងនោះឡើយ យើងខ្ញុំគ្រាន់តែគាំទ្រថា”យុវជន ដែលយើងគ្រប់គ្នាហៅថាជាទំពាំងស្នងឬស្សី ជាសសរស្តមនៃប្រទេសជាតិ ដែលក្រុមយើងខ្ញុំបានលើកឡើងខាងលើនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើការឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ខាងមុខនេះ ដោយយើងមើលឃើញពីកម្រិតនៃសមត្ថភាពរបស់ ដែលមានការរីកលូតលាស់ខ្លាំង ទាំងថ្នាក់ជាតិ អន្តរជាតិ ដែលពួកគាត់ទទួលបាននូវការសិក្សាពេញលេញ រាប់ចាប់ពីការបោះឆ្នោតនីតិកាលទី១ (ជ្រើសតំណាងរាស្រ្ត) ឆ្នាំ ១៩៩៣ ឬអ្នកដែលបានមានកំណើតមុននេះពីបីទីបួនឆ្នាំ គឺគាត់គ្រប់អាយុឈរឈ្មោះតាមច្បាប់គ្រប់លក្ខខណ្ឌតែម្តង។ទន្ទឹមនឹងការគ្រប់អាយុនេះ គឺយុវជនដែលមានវ័យពី២៥ឆ្នាំឡើងនេះ ទទួលបាននូវការសិក្សាល្អប្រសើរច្រើន អ្នកខ្លះយ៉ាងហោចត្រឹមថា្នក់ទី៩ឬ ជាទូទៅបានបញ្ចប់ថា្នក់មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ឬយុវជនជាច្រើនទៀតបានបញ្ចប់កម្រិតថា្នកបរិញ្ញាបត្រដូចជាសមាជិករបស់ក្រុមស្រប និងក្រុមបដិសេធដូចគ្នានេះដែរ។ ដូច្នេះយើងសូមអំពាវនាវ ដល់សយុវជនដែលគ្រប់អាយុឈរឈ្មោះ គណបក្សនយោបាយនានា សូមគិតពីសក្តានុពលរបស់យុវជនដូចអ្វីដែលក្រុមយើងខ្ញុំបានលើកឡងកន្លងមកនេះ ដើម្បីធ្វើជាអ្នកដឹកនាំថ្នាក់មូលដ្ឋាដែលពោរពេញដោយសប្រសិទ្ធិភាពការងារខ្ពស់។

មករា 19, 2017 12:15

0 rate
Ratha Hong

ក្រុមគាំទ្រសល់រយៈពេល ៣នាទី។

មករា 19, 2017 12:17

0 rate
Mr. Chamrong

សូមអរព្រះគុណ និងសូមអរគុណ !

មករា 19, 2017 12:18

0 rate
Mey Ny

អគុណសម្រាប់ការចូលរួម និងការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរ។ សូមមានសំណាងល្អ។ សូមអគុណ

មករា 19, 2017 12:20

0 rate
ការបោះឆ្នោតបានបិទ
94
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

Yungmin Leav

 

The Black Eagle

 

Rotana

Rotana

 

Mouyeng Oeng

 

យោបល់
ចូលបញ្ចេញយោបល់

Chea Chamrong

សូមអរគុណ!

កុម្ភៈ 22, 2017 17:45

0 អ្នកដាក់​ពិន្ទុ

អ្នកដែលបានបញ្ចេញយោបល់


Chea Chamrong