“តើស្រ្តីគួរតែចូលរួមក្នុងវិស័យនយោបាយដែរឬទេ?”

06 មេសា 2018

ដោយហេតុផលមួយចំនួនទាំង វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គម និងប្រវត្តិសាស្រ្ត អត្រាចូលរួមរបស់ស្រ្តីនៅក្នុងវិស័យនយោបាយកម្ពុជានៅមានកំរិតទាបនៅឡើយ។ ក្រសួងកិច្ចការនារី អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានជម្រុញស្ត្រីឲ្យប្រឡូកចូលវិស័យនយោបាយ ដើម្បីដោះស្រាយបញ្ហាដែលស្ត្រីជួបប្រទះ និងជម្រុញឲ្យមានសមភាពយេនឌ័រ និងការលើកកម្ពស់ស្ដ្រីក្នុងវិស័យនយោបាយ។ តែទោះបីយ៉ាងណាក៏មានការលើកឡើងផ្សេងថាស្រ្តីគួរកុំទាន់ឆាប់ប្រឡូកក្នុងវិស័យនយោបាយ ប៉ុន្តែស្រ្តីគួរតែយកចិត្តទុកដាក់លើសហគ្រិនខ្នាតតូច និងមធ្យម ព្រោះវាក៏អាចចូលរួមចំណែកក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។
នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • គាំទ្រ
  • ចូលរួម!

Sinet

 

Puth Kolka

 

Chab sophat

 

  • ការពិភាក្សាបានបិទ
Thouna

សួស្តីមកកាន់ការជជែកដេញដោល Platform online របស់អង្គការ YCUD

មេសា 7, 2018 12:55

0 អ្នកដាក់​ពិន្ទុ
Thouna

សម្រាប់ការជជែកដេញដោលលើកនេះក្រុមទាំងពីរនឹងជជែកលើកប្រធានបទ "តើស្រ្តីគួរចូលរួមក្នុងវិស័យនយោបាយដែរឬទេ?" ដោយក្រុមស្របមាន

មេសា 7, 2018 12:56

0 អ្នកដាក់​ពិន្ទុ
Thouna

រយៈពេល១០នាទីសម្រាប់ការលើកឡើងទី១។ សូមអញ្ជើញ

មេសា 7, 2018 13:09

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទីសម្រាប់ការបកស្រាយ

មេសា 7, 2018 13:15

0 អ្នកដាក់​ពិន្ទុ
Chab sophat

ខ្ញុំបាទឈ្មោះ សុផាត ជាយុវជនមកពីសហគមន៍ មកពីអង្គការស្ម័គ្រចិត្តដើម្បីសង្គម CVS មកពីក្រុមស្រប ដែលមានប្រធានបទ តើស្រ្តីគួរចូលរួមក្នុងវិស័យនយោបាយដែរឬទេ ការបកស្រាយកឡ្ហីករណ៍ ទី១ កត្តាចំណេះដឹង,ការអប់រំ ខ្ញុំបាទបានធ្វើការគាំទ្រទៅលើកត្តាអប់រំជាកត្តាដែលរាជរដ្ឋាភិបាលឬក៏ក្រសួងអប់រំបាននិងកំពុងមានការយកចិត្តទុកដាក់និងមានរិតបណ្ទឹងដើម្បីអោយមានគុណភាពក្នុងប្រព័ន្ធអប់រំជាតិ ជាពិសេសយើងឃើញថាមានស្ត្រីជាច្រើនកំពុងមានការលើកទឹកចិត្តពីឪពុកម្តាយដើម្បីអោយកូនស្រីរបស់គាត់បានការអប់រំពេញដូចបុរស ទាំងនេះហើយទើបស្ត្រីមានចំនួនកាន់តែច្រើនក្នុងវិស័យនយោបាយ

មេសា 7, 2018 13:16

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មេសា 7, 2018 13:19

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របអស់ម៉ោង

មេសា 7, 2018 13:20

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការបកស្រាយលើកទី១។ សូមចាប់ផ្តើម

មេសា 7, 2018 13:22

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីសម្រាប់ការបកស្រាយ

មេសា 7, 2018 13:27

0 អ្នកដាក់​ពិន្ទុ
Chanrika

នាងខ្ញុំដំណាងក្រុមបដិសេធ ជាដំបូងនាងខ្ញុំសូមពន្យលពីពាក្យវិស័យនយោបាយជាមុនសិន ៖ ខ្ញុំសូមបែងចែកវិស័យនយោបាយជាពី ទីមួួួួួយ នយោបាយពលរដ្ឋ​មានន័យថាអ្វីទាំអស់គឺអស់សុទ្ធនយោបាយ ដូចជាការមើលថែកូន ជាប្រពន្ធល្អជាដើម។ ទី២ នយោបាយរដ្ឋ​ មានន័យថា បុរី ឬប្រ

មេសា 7, 2018 13:27

0 អ្នកដាក់​ពិន្ទុ
Chanrika

ឬ ប្រទេស ឬនគរ។ រដ្ឋត្រូវមាន ជនជាតិ រដ្ឋស្ថាប័នគ្រប់គ្រង។ រដ្ឋជារូបភាព ចាត់តាំងនយោបាយជាប្រវត្តសាស្ដ្ររបស់សង្គម។ រដ្ឋជាបណ្ដុំរវាងអង្គរបី (នីតិបញ្ញាតិ នីតិប្រតិបត្តិ និងតុលាការ)។​

មេសា 7, 2018 13:29

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មេសា 7, 2018 13:31

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធអស់ម៉ោង

មេសា 7, 2018 13:32

0 អ្នកដាក់​ពិន្ទុ
Chanrika

ដូចនេះក្រុមយើងខ្ញុំសូលើកទឡ្ហីករណ៍១ ដែលមិនគាំទ្រ អោយស្ដ្រីចូលរួមក្នុងវិស័យនយោបាយនោះទេ ដោយពឹងផ្អែកលើ៖ កត្ដាជីវសាស្ដ្រ៖ • ស្ដ្រីជាភេទទន់ខ្សោយ • ឆាប់ភ័យរន្ធត់ តក់ស្លុត ពេលជួបគ្រោះថ្នាក់អ្វីមួយ • ស្ដ្រីមានរដូវប្រចាំខែហើយវាធ្វើអោយគាត់មានអារម្មណ៍ប្រែប្រួល ឆាប់ខឹង មួយម៉ៅ ប្រើប្រាស់អារម្មណ៍ជាធំ ការសម្រេចចិត្តមានភាពមិនស

មេសា 7, 2018 13:32

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធអស់ម៉ោង

មេសា 7, 2018 13:33

0 អ្នកដាក់​ពិន្ទុ
Thouna

វគ្គទី២ៈ ក្រុមស្របមានរយៈ១០នាទីសម្រាប់លើកទី២។ សូមចាប់ផ្តើម

មេសា 7, 2018 13:34

0 អ្នកដាក់​ពិន្ទុ
Sinet

នាងខ្ញុំ​សុីនេតមកពីក្រុមស្របសូមលើកកឡ្ហីករណ៍ទី២ បើយោងទៅាតាមកត្តាប្រវត្តិសាស្រ្តខ្មែរ ស្ត្រីមិនត្រូវបានលើកទឹកចិត្តអោយមានការសិក្សាអប់រំខ្ពង់ខ្ពស់នោះទេដោយយល់ថា ស្រ្តីបង្វិលចង្ក្រានមិនជុំ។ ដោយប្រកាន់ទ្រឹស្តីថាស្រ្តីត្រូវតែជានៅបម្រើការងារផ្ទះ ឬមុជមិនជ្រៅទៅមិនឆ្ងាយនោះទេ ត្បិតខ្លួនជាស្រីត្រូវតែគោរពប្រណិបត្តិតាមប្រពៃណីខ្មែរ។

មេសា 7, 2018 13:36

0 rate
Chab sophat

បើយោងទៅតាមទន្និន័យក្នុងឆ្នាំ២០១៧ របស់វិទ្យុស្ត្រីFM១០២ ស្ត្រីឈរជាបេក្ខភាពក្រុមប្រឹក្សាសង្កាត់មានចំនួន ២៧.២៦% តំណាងរាស្រ្តមានស្រ្តី ១៣%ក្នុងកៅអីរដ្ឋសភា យោងតាមវេបសាយរបស់រដ្ឋសភាជាតិ។

មេសា 7, 2018 13:37

0 rate
Puth Kolka

យោងតាម ៖ ស្ថិតិ និងសូចនាករអប់រំឆ្នាំ២០១៣-២០១៤ របស់ក្រសួងអប់រំបានបង្ហាញថាៈ សិស្សស្រីចុះឈ្មោះចូលរៀននៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យមាន ៤៨.៧% (តែបើធៀបចំនួនប្រជាជនជាស្ត្រីគឺ ៥២% លើសបុរស នេះបើយោងតាមទិន្នន័យរបស់ក្រសួងផែនការឆ្នាំ២០១៥) ។

មេសា 7, 2018 13:38

0 rate
Thouna

ក្រុមស្របមានពេល៥នាទីទៀតសម្រាប់ការបកស្រាយ

មេសា 7, 2018 13:39

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ការលើកទឹកចិត្ត និងជម្រុញឲ្យស្ត្រីចូលរួមឲ្យបានសកម្មក្នុងវិស័យនយោបាយ គឺមានលក្ខណៈស្របនឹងរដ្ឋធម្មនុញ្ញជាតិ អនុសញ្ញាអន្តរជាតិ និងច្បាប់ធម្មជាតិ ពីព្រោះក្នុងលោកយើងនេះមានមនុស្ស ២ ភេទ គឺ ប្រុស និងស្ត្រី ដូចនេះមានន័យថាៈ ស្ត្រី និងបុរសគឺជាដៃគូរដែលមិនអាចខ្វះខាតបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយគ្នា ការបង្កើនចំនួនស្ត្រីក្នុងវិស័យនយោបាយគឺជាការបង្កើនកម្លាំង និងធនធានមនុស្សក្នុងការលើកស្ទួយនយោបាយជាតិឲ្យមានការរីកចម្រើន និងរក្សាបាននូវស្ថិរភាពនយោបាយ!

មេសា 7, 2018 13:41

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មេសា 7, 2018 13:43

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របអស់ម៉ោង

មេសា 7, 2018 13:44

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងសម្រាប់វគ្គទី២

មេសា 7, 2018 13:45

0 អ្នកដាក់​ពិន្ទុ
Chanrika

ទឡ្ហីករណ៍ទី២៖ វប្បធម៍ប្រពៃណីខ្មែរ វប្បធម៌ប្រពៃណីខ្មែយើងល្អមែនទែនដែលដែលបានលើកកម្កើងគិតគូដល់ស្ដ្រីរួចទៅហើយ តួយ៉ាងដូច ការយកពាក្យ មេជាធំ ដូចជា មេផ្ទះ មេទ័ព មេដំបូល ជាដើម។ ដូចនេះស្ដ្រីគួពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការជម្រុញលើកទឹកចិត្តអោយប្ដី មើលថែកូនៗរបស់ខ្លួនអោយបានល្អ ក្នុងការអប់រំជាដើម។

មេសា 7, 2018 13:46

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មេសា 7, 2018 13:50

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មេសា 7, 2018 13:54

0 អ្នកដាក់​ពិន្ទុ
Chanrika

សម្រាប់កម្ពុជាវិញ វត្តមានស្រ្តីក្នុងនយោបាយរដ្ឋ មិនមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឬមិនមានការគំទ្រពីបុរសជាឪពុក បងប្អូន ជាពិសេសពីស្វាមីតែម្តង ព្រោះពួកគាត់គិតគួទៅដល់ស្ដ្រី បារមណ៍ពីសុខទុករបស់ស្ដ្រី មិនចង់អោយស្ដ្រីធ្វើលំបាក ហើយស្ដ្រីវិញក៏បានចូលរួមនយោបាយដែរតែជានយោបាយរបស់ពលរដ្ឋដោយគាត់មើលថែកូនអោយបានល្អ មើលថែគ្រួសារ ជួយជំរុញនិងលើកទឹកចិត្តស្វាមីជាដើម។

មេសា 7, 2018 13:54

0 អ្នកដាក់​ពិន្ទុ
Chanrika

ដោយគាត់នៅមានឥទ្ធិពលនៃវប្បធម៌ ទំនៀមទំលាប់ ក្បួនច្បាប់ដែលចាត់ទុកថា «ជាស្ត្រីគ្រប់ល័ក្ខណ៍ និងស្រ្តីជាផ្ទាំងក្រណាត់សមួយដែលងាយនឹងប្រឡាក់»។ ដូចនេះហើយក្រុមយើងខ្ញុំនៅតែប្រកាន់ជំហយ៉ាងរឹងមាំថា ស្ដ្រីមិនគួចូលរួមក្នុងវិស័យនយោបាយឡើង

មេសា 7, 2018 13:55

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធអស់ម៉ោង

មេសា 7, 2018 13:56

0 អ្នកដាក់​ពិន្ទុ
Thouna

វគ្គទី៣ៈ ក្រុមស្របមានពេល៣នាទីសម្រាប់ការចោទសួរទៅក្រុមបដិសេធ។ សូមអញ្ជើញ

មេសា 7, 2018 13:57

0 អ្នកដាក់​ពិន្ទុ
Chab sophat

សំណួរទី១៖ យោងតាមទិន្នន័យរបស់ក្រសួងផែនការបានបង្ហាញថាៈ ស្ត្រីកម្ពុជាមានចំនួន ៥២% ចុះបើមិនឲ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយ តើទុកកម្លាំងធនធានស្ត្រីជាច្រើនទៅធ្វើអ្វីដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្របពេលដែលយើងដឹងថាៈ ស្ត្រីមានចំនួនច្រើនជាងបុរស?

មេសា 7, 2018 13:57

0 rate
Thouna

វគ្គទី៣ៈ ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការឆ្លើយ។ សូមអញ្ជើញ

មេសា 7, 2018 14:00

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មេសា 7, 2018 14:05

0 អ្នកដាក់​ពិន្ទុ
Chanrika

អគុណច្រើនសម្រាប់សំនួរ ស្របពេលដែលស្ដ្រីមានចំនួនច្រើនជាងបុរស់ ស្ដ្រីគួរតែខិតខំពង្រឹងសម្ថភាពរបស់ខ្លួន សំរាប់ជ្រៀតខ្លូនចូលទៅក្នុងវិស័យផ្សេងៗទៀតដូចជាវិស័យអប់រំ សេដ្ឋកិច្ច សុខាភិបាល សេវាកម្ម ជាដើម ព្រោះវិស័យទាំងអស់នេះក៏បានចូលរួមអភិវឌ្ឃប្រទេសជាតិអោយបានរីកចំរើនបានដែល៕ ម្យ៉ាងវិញស្ដ្រីក៏អាចផ្ដល់ជាគំនិតយោបល់ និងជួយទៅដល់ប្ដីរបស់ខ្លួនដែរ ដោយមិនចាំបាច់ចូលប្រលូកផ្ទាល់ខ្លួនក្នុងវិស័យនេះទេ។ បើយើងក្រឡេកមើលប្រទេសរីកចម្រើនមួយចំនួន ដូចជាសហរដ្ឋអាមេរិច ចិន ជប៉ុន កូរ៉េ ជាដើម មិនមានចំនួនស្ដ្រីច្រើននោះទេ ក្នុងការដឹកនាំប្រទេស តែប្រទេសរបស់គេមានភាពរីកចម្រើនស្ទើគ្រប់វិស័យ។

មេសា 7, 2018 14:08

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មេសា 7, 2018 14:08

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល៣នាទីសម្រាប់ការសួរទៅកាន់ក្រុមស្រប

មេសា 7, 2018 14:09

0 អ្នកដាក់​ពិន្ទុ
Chanrika

តើមានប្រទេសអភិវឌ្ឍប៉ុន្មានដែលមានស្ដ្រីចូលរួមក្នុងវិស័យនយោបាយ? ហើយមានអំនះអំណាងអ្វីខ្លះដែលបញ្ជាក់ថាទាល់តែមានការចូលរួមរបស់ស្ដ្រីទើបធ្វើអោយប្រទេសនោះរីកចម្រើន?

មេសា 7, 2018 14:11

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ។ សូមអញ្ជើញ

មេសា 7, 2018 14:11

0 អ្នកដាក់​ពិន្ទុ
Puth Kolka

-ប្រទេសម៉ីចស៊ីកូ និងអូស្ត្រាលី ៖ គាំទ្ទ្យការច្ូលរួម្របស់ស្រសតីតាម្រយៈកូតា និងម្ូលនិធិសម្រាប់ការបណ្តុះបណ្តាលស្ត្រីជាបេក្ខជន

មេសា 7, 2018 14:15

0 rate
Puth Kolka

-ប្រទេសអេស្ប៉ាញ ៖ ធ្វើការក្នុងភាពជាដៃគូរឲ្យកាន់តែជិតស្និទ្ធិជាមួយបុរសដើម្បីធ្វើឲ្យមានភាពប្រសើរឡើងក្នុងការលើកកម្ពស់ស្ត្រី

មេសា 7, 2018 14:16

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មេសា 7, 2018 14:17

0 អ្នកដាក់​ពិន្ទុ
Puth Kolka

-ប្រទេសទីម័រខាងកើត ៖ បង្កើនចំនួនជាបេក្ខភាពស្ត្រីក្នុងការឈរឈ្មោះក្នុងគោលនយោបាយជាតិ

មេសា 7, 2018 14:17

0 rate
Puth Kolka

-

មេសា 7, 2018 14:18

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មេសា 7, 2018 14:19

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ការកំណត់ស្ត្រីជាបេក្ខភាពរបស់បណ្តារដ្ឋផ្សេងៗមិនត្រឹមតែជាគោលនយោបាយ ឬ បទដ្ឋានប៉ុណ្ណោះទេ តែវាក៏ជាឆន្ទះរបស់ប្រជាជាតិនោះផងដែរ ដើម្បីលើកកម្ពស់ស្ត្រីក្នុងការចូលរួមក្នុងវិស័យនយោបាយ

មេសា 7, 2018 14:19

0 rate
Chab sophat

សំណួរទី២៖ បើស្ត្រីមិនចូលរួមក្នុងវិស័យនយោបាយ តើបញ្ហាជាច្រើនរបស់ស្ត្រីអាចដោះស្រាយបានយ៉ាងដូចម្តេច? ហើយនរណាជាអ្នកដើរតួសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ?

មេសា 7, 2018 14:19

0 rate
Thouna

ក្រុមស្របអស់មោ៉ោង

មេសា 7, 2018 14:19

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុបស្របមានពេល៣នាទីសម្រាប់ការសួរ

មេសា 7, 2018 14:20

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការឆ្លើយ៕​ សូមអញ្ជើញ

មេសា 7, 2018 14:21

0 អ្នកដាក់​ពិន្ទុ
Chanrika

ទោះបីស្ដ្រីមិនបានចូលរួមក្នុងវិស័យនយោបាយក៏ដោយក៏នៅមានអង្គការក្រៅរដ្ឋភិបាលមូយចំនួនធ្វើការរឿងស្ដ្រី ជាពិសេសក្រសួងកិច្ចការនារី អនុសញ្ញាស៊ីដជាដើមដែលបានគិតគូយ៉ាងខ្លាំងទៅដល់ស្ដ្រី។

មេសា 7, 2018 14:25

0 អ្នកដាក់​ពិន្ទុ
Chanrika

ឧទាហរណ៍រួបខ្ញុំផ្ទាល់ដែលបានធ្វើការដើម្បីដោះស្រាយបញ្ហារបស់ស្ដ្រី ទាមទាសិទ្ធិជាដើម្បីដោយមិនចាំបាច់ចូលទៅក្នុងនយោបាយរបស់គណៈណាមួយនោះទេ។

មេសា 7, 2018 14:27

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មេសា 7, 2018 14:29

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធអស់ម៉ោង

មេសា 7, 2018 14:29

0 អ្នកដាក់​ពិន្ទុ
Chanrika

ជាក់ស្ដែងមួយយើងឃើញថា ស្ដ្រីជាថ្នាក់ដឹកនំាមួយចំនួនព្យាយាមចំនាយពេលជិតមួយជិវិតរបស់ខ្លូក្នុងការធ្វើនយោបាយតែគ្មានលទ្ធផលអ្វីដែលល្អនោះទេ។

មេសា 7, 2018 14:30

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល៣នាទីសម្រាប់ការសួរលើកទី២។ សូមអញ្ជើញ

មេសា 7, 2018 14:31

0 អ្នកដាក់​ពិន្ទុ
Chanrika

សំនួរទី២៖ បើតាមទឡ្ហីករណ៍របស់ក្រុមស្របបានបញ្ជាក់ដែរថា ស្ដ្រីបង្វិលចង្រានមិនជុំដូចនេះក្រុមស្របក៏បានបង្ហាញថាស្ដ្រីពុំមានសម្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមក្នុងវិស័យនយោបាយទេ ហេតុនេះបើស្ដ្រីុពុំមានសម្ថភាពគ្រប់គ្រាន់ តើការចូលរួមរបស់ស្ដ្រីមានប្រយោជន៍ដែលឬទេ ចំពោះវិស័យនយោបាយ?

មេសា 7, 2018 14:33

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ។ សូមអញ្ជើញ

មេសា 7, 2018 14:33

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មេសា 7, 2018 14:37

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ដោយយោងតាមទ្រឹស្តីខាងលើថាៈ ស្ត្រីវិលចង្ក្រាន្តមិនជុំ វាជាគឺជាទ្រឹស្តីរបស់ចាស់បុរាណដែលបាននិយាយតៗគ្នា ចឹងហើយក្រុមខ្ញុំបន្តយកទ្រឹស្តីនេះមកបកស្រាយថាៈ ដោយសារតែកាលពីអតីតកាលចំណេះដឹងរបស់មនុស្សគឺនៅមានកម្រិត ហើយមិនបានស្រាវជ្រាវរកហេតុផលច្បាស់លាស់ ហើយជាជាតិសាសន៍ដែលស្រលាញ់ការរក្សាប្រពៃណីរបស់ខ្លួន ដូចនេះមិនបានផ្តល់ឱកាសឲ្យស្ត្រីបានពេញលេញ តែបើយើងប្រៀបធៀបសម័យនេះវិញ ស្ត្រីមានឱកាសចូលរួមការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងចំណេះដឹងជាច្រើន ហើយពួកគេក៏យល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិផងដែរ! បើស្ត្រីមានសមត្ថភាពហើយមិនប្រើ ឬ មិនចូលរូមក្នុងវិស័យនយោបាយ នោះស្ត្រីនៅតែជួបឧបសគ្គជាច្រើនក្នុងសង្គម ដូចនេះស្ត្រីត្រូវតែចូលរួមក្នុងវិស័យនយោបាយ និងធ្វើជាដៃគូរដ៏ល្អជាមួយបុរសក្នុងការអភិវឌ្ឍន៍សង្គមជាតិជាមួយគ្នាប្រកបដោយគុណភាព ប្រសិទ្ធិភាព និងនិរន្តរភាព

មេសា 7, 2018 14:40

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មេសា 7, 2018 14:40

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របអស់ម៉ោង

មេសា 7, 2018 14:41

0 អ្នកដាក់​ពិន្ទុ
Thouna

វគ្គទី៤ៈក្រុមបដិសេធមានពេល១០នាទីសម្រាប់ការសរុបសេចក្តី។សូមអញ្ជើញ

មេសា 7, 2018 14:42

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មេសា 7, 2018 14:44

0 អ្នកដាក់​ពិន្ទុ
Chanrika

ស្រ្តីមិនគួរចូលរួមក្នុងវិស័យនយោបាយ ដោយពឹងផ្អែកលើទឡ្ហីករណ៍២គឺ  ទាក់ទងនិងកត្ដាជីវសាស្ដ្រ៖ • ស្ដ្រីជាភេទទន់ខ្សោយ • ឆាប់ភ័យរន្ធត់ តក់ស្លុត ពេលជួបគ្រោះថ្នាក់អ្វីមួយ • ស្ដ្រីមានរដូវប្រចាំខែហើយវាធ្វើអោយគាត់មានអារម្មណ៍ប្រែប្រួល ឆាប់ខឹង មួយម៉ៅ ប្រើប្រាស់អារម្មណ៍ជាធំ ការសម្រេចចិត្តមានភាពមិន • ស្  វប្បធម៍ប្រពៃណីខ្មែរ o វប្បធម៍ប្រពៃណីខ្មែរ  វប្បធម៌ប្រពៃណីខ្មែយើងល្អមែនទែនដែលដែលបានលើកកម្កើងគិតគូដល់ស្ដ្រីរួចទៅហើយ តួយ៉ាងដូច ការយកពាក្យ មេជាធំ ដូចជា មេផ្ទះ មេទ័ព មេដំបូល ជាដើម។ ដូចនេះស្ដ្រីគួពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការជម្រុញលើកទឹកចិត្តអោយប្ដី មើលថែកូនៗរបស់ខ្លួនអោយបានល្អ ក្នុងការអប់រំជាដើម។

មេសា 7, 2018 14:45

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រមបដិសេធសល់ពេល១នាទីទៀត

មេសា 7, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Chanrika

ស្រ្តីមិនគួរចូលរួមក្នុងវិស័យនយោបាយ ដោយពឹងផ្អែកលើទឡ្ហីករណ៍២គឺ  ទាក់ទងនិងកត្ដាជីវសាស្ដ្រ៖ • ស្ដ្រីជាភេទទន់ខ្សោយ • ឆាប់ភ័យរន្ធត់ តក់ស្លុត ពេលជួបគ្រោះថ្នាក់អ្វីមួយ • ស្ដ្រីមានរដូវប្រចាំខែហើយវាធ្វើអោយគាត់មានអារម្មណ៍ប្រែប្រួល ឆាប់ខឹង មួយម៉ៅ ប្រើប្រាស់អារម្មណ៍ជាធំ ការសម្រេចចិត្តមានភាពមិន • ស្  វប្បធម៍ប្រពៃណីខ្មែរ o វប្បធម៍ប្រពៃណីខ្មែរ  វប្បធម៌ប្រពៃណីខ្មែយើងល្អមែនទែនដែលដែលបានលើកកម្កើងគិតគូដល់ស្ដ្រីរួចទៅហើយ តួយ៉ាងដូច ការយកពាក្យ មេជាធំ ដូចជា មេផ្ទះ មេទ័ព មេដំបូល ជាដើម។ ដូចនេះស្ដ្រីគួពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការជម្រុញលើកទឹកចិត្តអោយប្ដី មើលថែកូនៗរបស់ខ្លួនអោយបានល្អ ក្នុងការអប់រំជាដើម។

មេសា 7, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Chanrika

ដូច្នេះក្នុងនាមយើងខ្ញុំជាក្រុមបដិសេដ​​នៅតែប្រកាន់គោលជំហរមិនគាំទ្រឲ្យស្រ្តីចូលរួមក្នុងវិស័យនយោបាយ

មេសា 7, 2018 14:48

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធអស់ម៉ោង

មេសា 7, 2018 14:48

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ។ សូមអញ្ជើញ

មេសា 7, 2018 14:49

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ជារួមក្រុមយើងខ្ញុំដែលជាក្រុមស្រប សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងលើប្រធានបទដែលបានលើកឡើងថាៈ “ស្ត្រីគួរចូលរួមវិស័យនយោបាយ” ពីព្រោះនាសម័យបច្ចុប្បន្នកាលនេះមានអង្គការជាតិ និងអន្តរជាតិ ប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនបានលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសង្គម និងការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ស្ត្រី ។ ម្យ៉ាងវិញទៀតស្ថាប័នទាំងនោះក៏បានបញ្ជ្រាបការយល់ដឹង ឬ កសាងសមត្ថភាពស្ត្រីឲ្យកាន់តែមានសក្តានុពលថែមទៀតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្របពេលដែលស្ត្រីកាន់តែមានសមត្ថភាព លទ្ធភាព និងសក្តានុពលភាព បើយើងទុកឲ្យស្ត្រីនៅម្ខាង មិនផ្តល់ឱកាសឲ្យស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងនយោបាយជាតិ នោះបញ្ហាជាច្រើនរបស់ស្រ្តីនឹងមិនត្រូវបានលើកយកក្នុងរបៀបវារៈសំខាន់ណាមួយជាញឹកញាប់នោះឡើយ ពេលនោះបញ្ហាជាច្រើនរបស់ស្ត្រីនៅតែកើតឡើងជាបន្តបន្ទាប់ ហេតុអ្វីបញ្ហារបស់ស្ត្រីប៉ះពាល់ដល់សង្គមជាតិ ឬ មនុស្សទូទៅ? ពីព្រោះស្ត្រីជាមាតានៃពិភពលោក ស្ត្រីមានទំនាក់ទំនងជាមួយសង្គមតាមរយៈគ្រួសារ និងសហគមន៍ ដែលជាកោសិកានៃសង្គម ដូចនេះបើស្ត្រីទទួលបានផលប្រយោជន៍ នោះមនុស្សជាតិទូទៅក៏ទទួលបានផលប្រយោជន៍ផងដែរ! ជាចុងក្រោយ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ គឺជាការបង្កើនល្បឿននៃការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែឆាប់ទទួលបានភាពរីកច្រើន និងវឌ្ឍនភាពសង្គមជាតិ និងជាគំរូល្អសម្រាប់ការដឹកនាំប្រទេសសម្រាប់អ្នកជំនាន់ក្រោយ ។។។

មេសា 7, 2018 14:50

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត​

មេសា 7, 2018 14:52

0 អ្នកដាក់​ពិន្ទុ
Puth Kolka

បើយើងទាំងអស់គ្នាបានយល់ថាៈ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដូចនេះយើងគួរតែមានគោលនយោបាយជាតិមួយដោយឡែកដោយកំណត់កូតាស្ត្រីក្នុងការឈរឈ្មោះបោះឆ្នោតគ្រប់កម្រិតយ៉ាងតិច ៣០% និងដាក់កូតាចំពោះលេខរៀងដែលមានសង្ឃឹមជាប់ឆ្នោត ជាពិសេសបន្តពង្រឹងសមត្ថភាពដល់ស្ត្រីឲ្យកាន់តែជាបេក្ខនារីដែលអាចបង្ហាញខ្លួនជាបុគ្គលសាធារណៈ និងជាតួអង្គធ្វើសេចក្តីសម្រេចចិត្តលើកិច្ចការជាតិបានយ៉ាងល្អប្រពៃ!!!

មេសា 7, 2018 14:53

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មេសា 7, 2018 14:53

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របអស់ម៉ោង

មេសា 7, 2018 14:54

0 អ្នកដាក់​ពិន្ទុ
Thouna

កម្មវិធី Debate Online ​សូមធ្វើការបញ្ចប់ត្រឹមនេះ។ សូមអរគុណសម្រាប់ចូមរួមជាមួយអង្គការ ycudុ។

មេសា 7, 2018 15:03

0 អ្នកដាក់​ពិន្ទុ
ការបោះឆ្នោតបានបិទ
76
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

Chanrika

 

Thouna

 

Prak Monirath

 

យោបល់
ចូលបញ្ចេញយោបល់