តើគួរលើកទឹកចិត្តជនពិការចូលរួមក្នុងវិស័យនយោបាយដែរឬទេ

29 មេសា 2018

ក្នុងការជជែកដេញដោលក្រោមប្រធានបទ តើគួរលើកទឹកចិត្តជនពិការចូលរួមក្នុងវិស័យនយោបាយដែរឬទេ? ធ្វើឡើងក្នុងគោលបំណងផ្តល់ឱ្យយុវជនបានជជែកពិភាក្សា ដើម្បីចូលរួមលើកឡើងពីបញ្ហា និងដំណោះស្រាយសំខាន់ៗ និងពាក់ព័ន្ធនឹងជនពិការក្នុងការជម្រុញ និងជម្រុញទឹកចិត្តពួកគាត់ចួលរួមក្នុងវិស័យនយោបាយឲ្យបានច្រើន។
នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • គាំទ្រ
  • ចូលរួម!

kim sothany

 

Thouna

 

Prak Monirath

 

  • ការពិភាក្សាបានបិទ
Puth Kolka

សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំបាទ ពុធ កុលកា សមាជិកក្រុមបដិសេធ!

មេសា 29, 2018 09:49

0 អ្នកដាក់​ពិន្ទុ
kim sothany

សួស្តីអ្នកទាំងអស់គ្នា!​នាង​ខ្ញុំឈ្មោោះ​គីមសុថានី​សមាជិកក្រុមស្រប

មេសា 29, 2018 10:12

0 rate
Vet Vibol

សួស្តីណាបាទ ខ្ុំបាទឈ្មោះ ហួក ស៊ឹប ជាសមាជិកមកពីក្រុមបដិសេធ

មេសា 29, 2018 13:44

0 អ្នកដាក់​ពិន្ទុ
kim sothany

អរគុណដល់បងអ្នកសម្របសម្រួល​ សំរាប់ក្រុមស្របរបស់ខ្ញុំមានទឡ្ហីករណ៏ពីរ​ ប៉ិន្តែមុននឹងចូលដល់ទឡ្ហីករណ៏ របស់ក្រុមស្របរបស់ខ្ញុំ នឹងដើម្បីងាយស្រួលដល់ការធ្វើ debate ខ្ញុំសូមលើកយកពាក្យគន្លិះខ្លះៗ ដើម្បីជាតម្រុយ ក្នុងការគិត នឹង ជាស្ពានក្នុងការចូល សេចក្តីយោង របស់ខ្ញុំផងដែរនោះ ដែរពាក្យគន្លិះដែរខ្ញុំចង់លើកឡើងនោះគឺ ពាក្យ”ជន ពិការ” ពាក្យជនពិការបើតាមវចនានុក្រមខ្មែរ មានន័យថាជនណាដែរពុំមានរឺបាត់បង់នូវអវយៈវៈណាមួយនូវសារពា្គងកាយ រឺការមិនទទួលដឹងសិរីវិញ្ញាណ នូវពត៌មានចលករ ឧទារហណ៏ មនុស្សដែលបាត់បង់សិតិ ក៏ ចាប់ទុកថាជាជនពិការម្នាក់ផងដែរ។ ក្រោយពិ ពិចារណាលើកពាក្យជនពិការនេះហើយយើងបានដឹងថា ពាក្យជនពិការគឺពិតជាមានអត្ថន័យ ទូលាយ មិនមែនទាល់តែពិការដៃរឺជើងរឺអវៈយវផ្សេងៗទើបហៅថាជនពិការនោះទេ ដោយសារពាក្យជនពិការនេះមានអត្ថន័យទូលាយដូច្នោះ ហើយយើងគួរកំនត់អោយច្បាស់ថាជនពិកាេប្រភេទណាដែរគួរចូលរួមក្នុងនយោបាយ និង ជនពិការប្រភេទណាដែរមិនអាចចូលរួមបាន

មេសា 29, 2018 14:10

0 rate
kim sothany

សំរាប់ទឡ្ហីករណ៏ ទីមួយរបស់ក្រុមស្របរបស់ខ្ញុំ ខ្ញុំសូមគាំទ្រនឹងលើកទឹកចិត្តដល់ជនពិការដែរពិការអវៈយវ សារាពាង្គកាយ ( លើកលែងជនពិការដែរបាត់បង់សតិអារម្មណ៏ ) គួរតែមានសិទ្ធិចូលរួមក្នុងនយោបាយ ពិព្រោះ ជនពិការក៏ មានសិទ្ធិជាមនុស្សជាតិ ដែរអាចធ្វើការសំរេចចិត្ត បញ្ចេញមតិ នឹងមានសិទ្ធិផ្សេងៗទៀតក្នុងសង្គមដូចជាពលរដ្ជ ធម្មតា ដែរ ដូច្នោះជនពិការគួរតែមានសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ។

មេសា 29, 2018 14:13

0 rate
Thouna

បើយោងតាមអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធៃជនពិការ​​ ៉មនុុស្សទាំងៃអស់កើតមកមានសេរីភាពនិងសមភាពក្នុងសេចក្តីថ្លៃថ្នូ និង​ សិទិ្ធរស់នូវ ៉។​ ជនពិការក៏ជាមនុស្សជាតិទាំងអស់ដែរត្រូវទទួលបានសិទិ្ធស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ជាងនេះទៅទៀតជនពិការត្រូវទទួលបានយ៉ាងពេញលេញនូវសិទិ្ធពលរដ្ឋនិង​ សិទិ្ធនយោបាយ សិទិ្ធសេដ្ឋកិច្ឋ សិទិ្ធសង្គមកិច្ច និងសិទិ្ធវប្បធម៌។

មេសា 29, 2018 14:14

0 rate
Thouna

នូវថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០០៦ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសិទិ្ធសញ្ញាអន្តរជាតិថ្មីមួយដែលមានបំណងលើកស្ទួយសិទិ្ធជនពិការ និងធានាថាជនពិការមានសិទិ្ធស្មើគ្នានឹងជនដទៃទៀតដែលអាចមានលទ្ធភាពការពារសិទិ្ធរបស់ពួកគេ។

មេសា 29, 2018 14:18

0 rate
kim sothany

ហើយសំរាប់ទឡ្ហីករណ៏ទីពីរ​ វិញនៅក្នុងប្រទេសកម្ពុជាក៏ពុំមានច្បាប់ណាបានចែងអោយច្បាស់លាស់ថា ជនពិការមិនអាចចូលរួមក្នុងនយោបាយបានដែរ

មេសា 29, 2018 14:19

0 rate
Vet Vibol

ជាការពិតណាស់ស្ទើរតែគ្រប់ប្រទេសទាំងអស់សុទ្ធសឹងតែមានជនពិការ ។ ជនពិការអាចកើតឡើងអាចដោយសារសង្គ្រាម ពីកំណើត និងគ្រោះថ្នាក់ផ្សេងៗ ។ ជនពិការជាជនដែលបានបាត់បង់អវយវណាមួយនៃសារពាង្គកាយ ឬបានបង់សតិស្មារតី បើយោងតាមសេចសម្រេចរបស់រាជរដ្ឋាភិបាលបានកំណត់ថាជនពិការមានបួនប្រភេទ។ តមតាមប្រធានខាងលើនេះក្រុមរបស់យើងខ្ញុំសូមធ្វើការដិសេធទៅលើប្រធានបទនេះ ដោយក្រុមរបស់យើងខ្ញុំមានអំណះអំណាងចំនួនពីរ(២) គឺទី១ ជនពិការជាជនងាយរងគ្រោះ ទី២ គួរលើកទឹកចិត្តជនពិការឱ្យពង្រឹងសមត្ថភាពដើម្បីប្រឡូកក្នុងវិស័យការងារ(រដ្ឋ និង ឯកជន) ។ អំណះអំណាងទី១ ជនពិការជាជនងាយរងគ្រោះ ក្នុងចំណុចនេះសំដៅលើងាយរងគ្រោះទៅលើសេដ្ឋកិច្ច និងត្រូវបានគេមើលងាយផ្សេងៗ ។ ប្រសិបើគាត់ចូលរួមក្នុងវិស័យនយោបាយនោះជាហេតុធ្វើឱ្យគាត់មានបញ្ហាជាច្រើនបានកើតឡើងទៅលើរូបគាត់ ដូចជាពិការក្នុងការចូលរួម គ្មានពេលពង្រឹងសមត្ថភាព និងធ្វើសេដ្ឋកិច្ចគ្រួសារមស ។

មេសា 29, 2018 14:27

0 អ្នកដាក់​ពិន្ទុ
kim sothany

ហើយសំរាប់ទឡ្ហីករណ៏ទីពីរ​​

មេសា 29, 2018 14:30

0 rate
kim sothany

ហើយសំរាប់ទឡ្ហីករណ៏ទីពីរ​​ បើទោះបីជាជនពីការងាយនឹងរងគ្រោះក៏ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាក៏ពុំមានច្បាប់ណាដែរបញ្ជាក់ថា​ជនពិការជនពិការមិនអាចចូលរួមក្នុងនយោបាយដែរ ជាក់ស្តែង ច្បាប់ក្នុងការឈរជាតំណាងរាស្រ្តក៏បានចែងយ៉ាងច្បាស់ថា ជនទាំងឡាយណាអោយតែមាន​ សញ្ជាតិជាជនជាតិខ្មែរ នឹងមានអាយុចាប់ពី២៥​ ឆ្នាំ ព្រមទាំងមានសម្មាតិភាព​​​ ចេះអាន ចេះសរសេរ​គឺអាចឈរឈ្មោះនឹងចូលរួម​ធ្វើនយោបាយបាន

មេសា 29, 2018 14:42

0 rate
Thouna

យោងតាមមាត្រា៥ ចែងអំពីសិទិ្ធគ្មានការរើសអើង និងភាពស្មើគ្នាផ្តោតពិសេសទៅលើជនពិការ និងអនុញ្ញាតពិសេសចំពោះការរើសអើងអវិជ្ជមានមួយចំនួន។​ មាត្រា៦ចែងពីសិទិ្ធស្ថានភាពស្រ្តីពិការរួមទាំងបញ្ហាការរើសអើងនានា ក្នុងអនុសញ្ញាស្តីពិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំនឹងស្រ្តីភេទ ជាមួយគ្នានេះដែរមាត្រា៧គឺបានពង្រឹងកិច្ចការពារថែមទៀតចំពោះកុមារពិការ។ អនុសញ្ញានេះមានបទបញត្តិលំអិតអំពីរការអនុវត្តន៏ និងការឃា្លំមើលថ្នាក់ជាតិរួមទាំការប្រមូលស្ថិតិនិងទិន្នន័យដទៃទៀតនិងមុខងារនៃកិច្ចសហប្រតិបត្តិការណ៏អន្តរជាតិក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៏ និងជាគោលបំណងសម្រាប់ជនពិការ។ ដើម្បីជួយរដ្ឋនានាក្នងការអនុវត្តន៏អនុសញ្ញានេះឲ្យមានប្រសិទិ្ធភាព គណៈកម្មាធិការអន្តរជាតិមួយនៃអ្នកជំនាញដែលស្គាល់ថាជាគណៈកម្មាធិការទទួលបន្ទុកសិទិ្ធជនពិការនឹងត្រូវបង្កើតឡើងដោយសិទិ្ធនេះចូលជាធរមាន។

មេសា 29, 2018 14:42

0 rate
Vet Vibol

ក្រុមរបស់យើងខ្ូំបានទទួលស្គាល់នូវជនពិការមានទទួលបានគាំពារពីភាគីផ្សេងៗ ប៉ុន្តែប់តាមស្មារតីនៃអនុសញ្ញាស្តីពីជនពិការមិនបានកំណត់ ​ោ្យជនពិការចូលរួមក្នុងសកម្មភាពនយោបាយនោះទេ ។

មេសា 29, 2018 14:48

0 អ្នកដាក់​ពិន្ទុ
Vet Vibol

ចំពោះអំណះអំណាងទី២ យើងគួរលើកទឹកចិត្តជនពិការពង្រឹងសមត្ថភាពដើម្បីរបស់ពួគគាត់ដើម្បីប្រឡូកក្នុងវិស័យការងារទាំង (រដ្ឋ និង ឯកជន) ។ នាពេលបច្ចុប្បន្នជនពិការត្រូវបានលើកទឹកចិត្តក្នុងការចួលប្រឡូកក្នុងវិស័យការងារ ដោយបានកំណត់ថា ជាពិការមានអាទិភាព ។ ក្នុងនាមយើងជាយុវជនដែលមានកាយសម្បទានគ្រប់គ្រាន់ និងមានចំណេះដឹងទូលំទូលាយជាងពួគគាត់ យើងគួរណាស់ទៅលើកទឹកចិត្តឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការរស់នៅក្នុងសង្គម ព្រោះពូកគាត់ត្រូវបានមនុស្សមួយចំនួនបានមើលងាយផ្សេងៗ ជាហេតុធ្វើឱ្យពួកគាត់បាក់កម្លាំងចិត្ត ។

មេសា 29, 2018 14:51

0 អ្នកដាក់​ពិន្ទុ
kim sothany

សំរាប់សំនួរ​​ ខ្ញុំចង់សួរទៅក្រុមបដិសេធថា​បើច្បាប់មិនបានកំណត់នៅក្នុងអនុសញ្ញាស្តីពីជនពិការមិនបានលើទឹកចិត្តដល់ជនពិការក្នុងករធ្វើនយោបយផងតើទឡ្ហីករណ៏ទីពីរសំរេចបានរបៀបណាក្នុងការលើទឹកចិត្តដល់ជនពិការក្នុងសង្គម តើនយោបាយ នឹងសង្គម​តើអ្នកចង់ចែកចេញពីគ្នារឺ

មេសា 29, 2018 15:24

0 rate
Puth Kolka

ព្រោះថាជនពិការអាចសម្តែងឆន្ទះនយោបាយតាមរយៈអ្នកតំណាងរបស់ខ្លួន មានន័យថា តាមអនុសញ្ញាស្តីជនពិការត្រង់មាត្រា៩(ក) បានកំណត់ថា ជនពិការអាចចួលរួមដោយប្រសិទ្ធភាព និងយ៉ាងពេញលេញក្នុងជីវភាពនយោបាយ និងជីវភាពសាធារណៈ តាមរយៈអ្នកតំណាងដែលត្រូវបានជ្រើសរើសដោយសេរី ។ តាមរយះតំណាងនេះហើយដែលពុំចាំបាច់ឱ្យជនពិការចូលរួមក្នុងវិស័យនយោបាយដោយផ្ទាល់នោះទេ ។ ចង់បញ្ជាក់ថា ការរស់នៅក្នុងសង្គមគឺមិនសំដៅទៅលើការចូលរួមក្នុងជីវភាពនយោបាយនោះទេ ។

មេសា 29, 2018 15:26

0 អ្នកដាក់​ពិន្ទុ
Vet Vibol

១.ហេតុអ្វីបានជានៅក្នុងអនុញ្ញាអន្តរជាតិស្តីពិជនពិការ គេមិនបានលើកទឹកចិត្តឱ្យជនពិការចូលរួមក្នុងសកម្មភាពនយោបាយដោយផ្ទាល់?? ប៉ុន្តែបានកំណត់ឱ្យជនពិការសម្តែងឆន្ទៈតាមរយៈអ្នកតំណាង មាត្រា៩(ក)

មេសា 29, 2018 15:27

0 អ្នកដាក់​ពិន្ទុ
Thouna

មាត្រា៩ធានាការពារជនពិការដោយឈរលើមូលដ្ឋានស្មើគ្នាជាមួយអ្នកដទៃ តែមិនបានបញ្ជាក់ថាមិនអាចចូលរួមនយោបាយដោយផ្ទាល់នោះទេ។

មេសា 29, 2018 15:33

0 rate
kim sothany

ការដែរកំណត់អោយជនពិការសម្តែងឆន្ទៈតាមរយះអ្នកតំណាង​​​ នេះហើយជាការលើកទឹកចិត្តអោយជនពិការចូលរួមក្នុងនយោបាយ​​​​ ព្រោះការចូលរួមក្នុងនយោបាយគឺយើងអាចចូលរួមតាមរយ

មេសា 29, 2018 15:35

0 rate
kim sothany

វិធីជាច្រើនបូករួមទាំងការសម្តែងឆន្ទៈដល់អ្នកតំណាងផងដែរ

មេសា 29, 2018 15:37

0 rate
Thouna

តើប្រភេទទាំង៤ក្រុមនៃនជនពិការដែលរដ្ឋាភិបាលបានកំណត់មានអ្វីខ្លះ? តើក្រុមបដិសេធចង់ឲ្យពព្រឹងសម្ថភាពជនពិការត្រង់ចំណុចណាខ្លះក្នុងករណីដែលក្រុមជនពិការបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ?

មេសា 29, 2018 15:40

0 rate
Vet Vibol

បើតាមសេចក្តីប្រកាសអន្តរក្រសួង​ស្តីពី ការកុះណត់លក្ខណៈវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាំព ត្រង់មាត្រា ៦បានកំណត់ថា ជនពិការមានបួន (៤)ប្រភេទគឺ ១. ពិការសម្បទាន(ពិបាកធ្វើចលនា និង ពិបាកក្នុងការស្តាប់, ពិបាកមើ់ល, ពិការសរីរាង្គខាងក្នុង) ទី២ ពិការផ្លួវចិត្ត ទី៣ ពិការសន្តិបញ្ញា និង ទី៤ ពិការផ្សេងៗ ។

មេសា 29, 2018 15:48

0 អ្នកដាក់​ពិន្ទុ
Vet Vibol

តាមរយៈការពង្រឹងសមត្ថភាពនេះ តាមរយៈការបណ្តុះបណ្តាលវគ្គខ្លី ដូចជាវគ្គសហគ្រិនភាព ភាពជាអ្នកដឹកនាំ និង វគ្គភាសាអង់គ្លេស និង កុំព្យូរទ័រ ។ ប្រព័ន្ធអប់រំរបស់កម្ពូជា បានកំណត់ការអប់រំយ៉ាងតិច៩ឆ្នាំ ។ បច្ចុប្បន្ននេះមានជនពិការបានរៀនដល់មហាវិទ្យាល័យថែមទៀតផង។

មេសា 29, 2018 15:53

0 អ្នកដាក់​ពិន្ទុ
Vet Vibol

២. តើអ្នកអាចធានាបានដែរ ឬទេ ប្រសិនបើពួកគាត់ចូលរួមក្នុងជីវភាពហើយគ្មានហានិភ័យកើតឡើងលើពួកគាត់ បើគ្មានច្បាប់ការពារពួកគាត់???

មេសា 29, 2018 15:56

0 អ្នកដាក់​ពិន្ទុ
kim sothany

សំរាប់សេចក្តីសនិដ្ជានរបស់ក្រុមស្រប​ យើងនូវតែយល់ស្របដដែលថាយើងគួរតែលើកទឹកចិត្តជនពិការចូលរួមក្នុងវិស៍យនយោបាយ ព្រោះបើយោងតាមអនុសញ្ញាអន្ថរជាតិស្តីពីជនពិការយោងតាមមាត្រា៥ ចែងអំពីសិទិ្ធគ្មានការរើសអើង និងភាពស្មើគ្នាផ្តោតពិសេសទៅលើជនពិការ និងអនុញ្ញាតពិសេសចំពោះការរើសអើងអវិជ្ជមានមួយចំនួន។​ មាត្រា៦ចែងពីសិទិ្ធស្ថានភាពស្រ្តីពិការរួមទាំងបញ្ហាការរើសអើងនានា ក្នុងអនុសញ្ញាស្តីពិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំនឹងស្រ្តីភេទ ជាមួយគ្នានេះដែរមាត្រា៧គឺបានពង្រឹងកិច្ចការពារថែមទៀតចំពោះកុមារពិការ។

មេសា 29, 2018 15:56

0 rate
Thouna

ការចូលរួមក្នុងវិស័យនយោបាយគឺជាការសម្រចចិត្តដូចជាការបោះឆ្នោតជាដើម​។ សម្រាប់មាគ៌ាដែលល្អគឺយុវជនត្រូវទាមទារគោលនយោបាយសម្រាប់ពួកគេក្នុងការការពារហានីភ័យទាំងឡាយ ។

មេសា 29, 2018 16:02

0 rate
Thouna

ការចូលរួមក្នុងវិស័យនយោបាយគឺជាការសម្រចចិត្តដូចជាការបោះឆ្នោតជាដើម​។ សម្រាប់មាគ៌ាដែលល្អគឺយុវជនត្រូវទាមទារគោលនយោបាយយុវជនដាច់ដោយឡែកសម្រាប់ពួកគេក្នុងការការពារហានីភ័យទាំងឡាយ ។

មេសា 29, 2018 16:03

0 rate
Thouna

សូមអស់យោបល់

មេសា 29, 2018 16:07

0 rate
kim sothany

សំរាប់សេចក្តីសនិដ្ជានរបស់ក្រុមស្រប​ យើងនូវតែយល់ស្របដដែលថាយើងគួរតែលើកទឹកចិត្តជនពិការចូលរួមក្នុងវិស៍យនយោបាយ ព្រោះបើយោងតាមអនុសញ្ញាអន្ថរជាតិស្តីពីជនពិការយោងតាមមាត្រា៥ ចែងអំពីសិទិ្ធគ្មានការរើសអើង និងភាពស្មើគ្នាផ្តោតពិសេសទៅលើជនពិការ និងអនុញ្ញាតពិសេសចំពោះការរើសអើងអវិជ្ជមានមួយចំនួន។​ មាត្រា៦ចែងពីសិទិ្ធស្ថានភាពស្រ្តីពិការរួមទាំងបញ្ហាការរើសអើងនានា ក្នុងអនុសញ្ញាស្តីពិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំនឹងស្រ្តីភេទ ជាមួយគ្នានេះដែរមាត្រា៧គឺបានពង្រឹងកិច្ចការពារថែមទៀតចំពោះកុមារពិការ។ ដូច្នោះហើយក្នុងសង្គមជាក់ស្តែង​ រដ្ជាភិបាលក៏បានលើកកម្ពស់យ៉ាងខ្លាំងដល់ជនពិការក្នុងការចូលរួមក្នុងវិស៍យនយោបាយផងដែរ​​ ដូចនេះហើយក្រុមយើងនៅតែយល់ស្របក្នុងការលើកទឹកចិត្តជនពិការចូលរួមក្នុងវិស៍យនយោបាយ

មេសា 29, 2018 16:08

0 rate
kim sothany

ស្ូមអស់យោលបល់

មេសា 29, 2018 16:10

0 rate
Vet Vibol

សរុបជារួម ៖ ជនពិការគឺជាជនមួយដែលមានកាយសម្បទានមិនគ្រប់គ្រាន់និងបានបាត់បង់សមត្ថភាពផ្សេងៗ ក្នុងការបំពេញមុខងារហើយពួកគាត់គឺជាជនដែលងាយរង់គ្រោះ ដូច្នេះប្រសិនបើពួកគាត់ចូលប្រឡូកក្នុងយោបាយពួកគាត់អាចត្រូវបានពួកអ្នកនយោបាយបោគប្រាស់ ។ ដូចនេះក្រុមពួកខ្ញុំសូមធ្វើការបដិសេធទៅលើប្រធានបទដែលបានលើកឡើងថា «តើគួរលើទឹកចិត្តជនពិការចូលរួមក្នុងវិស័យនយោបាយ» ។ ក្នុងនាមយើងជាយុវជននិងមានកាយសម្បទានគ្រប់គ្រាន់យើងគួរលើកទឹកចិត្តពួកគាត់ក្នុងការពង្រឹងសមត្ថភាពក្នុងការប្រឡូកការងារទាំងវិស័យរដ្ឋនិងវិស័យឯកជន។ ព្រោះថាជនពិការអាចសម្តែងឆន្ទះនយោបាយតាមរយៈអ្នកតំណាងរបស់ខ្លួន មានន័យថា តាមអនុសញ្ញាស្តីជនពិការត្រង់មាត្រា៩(ក) បានកំណត់ថា ជនពិការអាចចួលរួមដោយប្រសិទ្ធភាព និងយ៉ាងពេញលេញក្នុងជីវភាពនយោបាយ និងជីវភាពសាធារណៈ តាមរយៈអ្នកតំណាងដែលត្រូវបានជ្រើសរើសដោយសេរី ។ តាមរយះតំណាងនេះហើយដែលពុំចាំបាច់ឱ្យជនពិការចូលរួមក្នុងវិស័យនយោបាយដោយផ្ទាល់នោះទេ ។

មេសា 29, 2018 16:13

0 អ្នកដាក់​ពិន្ទុ
Vet Vibol

ក្រុមរបស់យើងខ្ញុំសូមអស់យោបល់ ។

មេសា 29, 2018 16:16

0 អ្នកដាក់​ពិន្ទុ
ការបោះឆ្នោតបានបិទ
67
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

Puth Kolka

 

Vet Vibol

 

Sothirich

 

យោបល់
ចូលបញ្ចេញយោបល់

Chab sophat

សម្រាប់ខ្ញុំសូមគាំទ្រដល់ក្រុមស្របដោយយើងក្រលែតទៅមើលប្រទេសដែលមហាអំណាចគឺសុទ្ធតែបានលើកកម្ពស់ជនពិការអោយចូលរួមវិស័យនយោបាយ រួមទាំងការងារឯកជន និងការងាររដ្ឋ ហើយបើយើងមើលទៅឃើញថាជនពិការមួយចំនួនមិនមានកំលាំង សមត្ថភាព ស្មារតីគ្រប់គ្រាន់ តែក៏មានការចែកតួនាទីត្រឹមត្រូវតាមច្បាប់ជូនដល់ជនពិការតាមការមើលឃើញពីសម្បាទាកាយរបស់ពួកគាត់ដែរ។

ឧសភា 27, 2018 13:47

0 អ្នកដាក់​ពិន្ទុ
chnprk

chnprk

ខ្ញុំសូមគាំទ្រក្រុមស្រប ដែលបានគាំទ្រប្រធានបទខាងលើ បង្ហាញឲ្យឃើញពីសារៈសំខាន់របស់ជនពិការក្នុងកិច្ចការនយោបាយ ដែលក្នុងនាមជាពលរដ្ឋក្នុងសង្គមមានសិទ្ធស្មើគ្នាក្នុងរឿងនយោបាយ ដែលលក្ខណៈជាសកល

ឧសភា 24, 2018 21:38

1 អ្នកដាក់​ពិន្ទុ

Bros Navy

នាងខ្ញុំសូមគាំទ្រសម្រាប់ក្រុមស្របព្រោះមតិដែលបានលើកឡើកឡើងខាងលើពិតជាសមហេតុផលនិងផ្តល់សិទ្ធិឲ្យជនពិការដើម្បីធ្វើសេចក្តីសម្រេចចិត្ត

ឧសភា 23, 2018 14:18

2 អ្នកដាក់​ពិន្ទុ

អ្នកដែលបានបញ្ចេញយោបល់


Bros Navy

Chab sophat
chnprk
chnprk