តើការប្រើប្រាស់គ្រឿងស្រវឹងជាការបង្កអសន្តិសុខក្នុងសង្គមដែរឬទេ?

26 ឧសភា 2018

គ្រឿងស្រវឹងគឺជាផ្នែកមួយធ្វើឲ្យមានបញ្ហាជាច្រើននៅក្នុងការអភិវឌ្ឍសង្គមដូចជា៖ កើតមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ អសន្តិសុខសង្គមជាដើម។ តាមការវិភាគលក្ខណៈវិទ្យាសាស្រ្តពីផលខាតបង់ផ្នែកសេដ្ឋកិច្ច អត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍របស់អង្គការជនពិការអន្តរជាតិបានបញ្ជាក់ពីការកើនឡើងគួរឲ្យព្រួយបារម្ភ។ ការសិក្សាជាច្រើនក៏ដូចជារបាយការណ៍របស់ក្រសួងមហាផ្ទៃឆ្នាំ២០១៤ បានបញ្ជាក់ថាមូលហេតុចំបងធំពីរ គឺអ្នកបើកបរក្នុងល្បឿនលឿនហួសកំណត់ និងអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។ តែទោះបីយ៉ាងណាក៏មានមតិផ្សេងទៀតក៏បានលើកឡើងថា គ្រោះថ្នាក់ និងអំពើហិង្សាមិនសុទ្ធសឹងតែបង្កឡើងដោយសារគ្រឿងស្រវឹងនោះទេ ដូចជាអំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារបុគ្គលជាស្វាមី ឬ ភរិយា យកគ្រឿងស្រវឹងមកធ្វើជាលេសក្នុងការប្រើប្រាស់អំពើហិង្សា។
នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • គាំទ្រ
  • ចូលរួម!
chnprk

chnprk

 

pokchanda

 

Thouna

 

Prak Monirath

 

pech darith

 

  • ការពិភាក្សាបានបិទ
chnprk
chnprk

hello

ឧសភា 26, 2018 14:10

0 rate
NOV KHUOCH

he

ឧសភា 26, 2018 14:12

0 អ្នកដាក់​ពិន្ទុ
yeng sopheng

Hello

ឧសភា 26, 2018 14:19

0 អ្នកដាក់​ពិន្ទុ
thoeurn theara

សូមជូនណែនាំផង!!

ឧសភា 26, 2018 14:23

0 អ្នកដាក់​ពិន្ទុ
thoeurn theara

សូមជូនណែនាំផង!!

ឧសភា 26, 2018 14:23

0 អ្នកដាក់​ពិន្ទុ
thoeurn theara

សូមជូនណែនាំផង!!

ឧសភា 26, 2018 14:23

0 អ្នកដាក់​ពិន្ទុ
yeng sopheng

សួរស្តីអ្នកទាំងអស់គ្នា, ជាយោបល់របស់ខ្ញុំយេើងគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់ នៅចំនុច ២ គឺ គ្រឿងស្រវឹង និងអសន្តិសុខ។

ឧសភា 26, 2018 14:27

0 អ្នកដាក់​ពិន្ទុ
yeng sopheng

សួរស្តីអ្នកទាំងអស់គ្នា, ជាយោបល់របស់ខ្ញុំយេើងគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់ នៅចំនុច ២ គឺ គ្រឿងស្រវឹង និងអសន្តិសុខ។

ឧសភា 26, 2018 14:28

0 អ្នកដាក់​ពិន្ទុ
NOV KHUOCH
@yeng sopheng, ឧសភា 26 14:28
អានបន្ត

ខ្ញំុួួយល់ស្រប

ឧសភា 26, 2018 14:30

0 អ្នកដាក់​ពិន្ទុ
pokchanda

ខ្ញំុ ឈ្មោះ ប៉ុក​ ចិន្តា​

ឧសភា 26, 2018 14:41

0 rate
Thouna

សួស្តីសមាជិកក្រុមតស៊ូមតិទាំាងពីរក្រុម នាងខ្ញុំឈ្្មោះ សុីនេត មកពីក្រុមស្រប

ឧសភា 26, 2018 14:42

0 rate
Thouna

សួស្តីសមាជិកក្រុមតស៊ូមតិទាំាងពីរក្រុម នាងខ្ញុំឈ្្មោះ សុីនេត មកពីក្រុមស្រប

ឧសភា 26, 2018 14:43

0 rate
chnprk
chnprk

hello, សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ប៉ក់ ចាន់ចិន ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យា ជាសមាជិកក្រុមស្រប៕

ឧសភា 26, 2018 14:43

0 rate
chnprk
chnprk

hello, សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ប៉ក់ ចាន់ចិន ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យា ជាសមាជិកក្រុមស្រប៕

ឧសភា 26, 2018 14:43

0 rate
chnprk
chnprk

hello, សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ប៉ក់ ចាន់ចិន ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យា ជាសមាជិកក្រុមស្រប៕

ឧសភា 26, 2018 14:43

0 rate
chnprk
chnprk

hello, សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ប៉ក់ ចាន់ចិន ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យា ជាសមាជិកក្រុមស្រប៕

ឧសភា 26, 2018 14:43

0 rate
chnprk
chnprk

hello, សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ ប៉ក់ ចាន់ចិន ជានិស្សិតឆ្នាំទី ២ នៃវិទ្យាស្ថានបច្ចេកវិទ្យា ជាសមាជិកក្រុមស្រប៕

ឧសភា 26, 2018 14:43

0 rate
pokchanda

ក្រុមស្រប​ រៀននៅសា RULE ជានិស្សិត​ឆ្នាំទី២ ផ្នែកច្បាប់

ឧសភា 26, 2018 14:44

0 rate
thoeurn theara

ខ្ញុំបាទ ធឿន ធា​រ៉ា ជានិស្សិតឆ្នាំទីពីរ សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងក្រុមបដិសេដ ថ្ងៃនេះពិតជាសប្បាយរីករាយណា​ស់ដែលបានចូលរួមក្នុងការជជែកពិភាក្សាទៅលើប្រធានបទដ៏គួរឲ្យចាប់អារម្មណ៏មួយនេះ

ឧសភា 26, 2018 14:45

0 អ្នកដាក់​ពិន្ទុ
NOV KHUOCH

សួរស្ដីអ្នកទាំងអស់គ្នា ខ្ញំុឈ្មោះ​ នៅ​ ខួច​ ជា​សមាជិកក្រុមបដិសាធ

ឧសភា 26, 2018 14:45

0 អ្នកដាក់​ពិន្ទុ
yeng sopheng

ក្រុមបដិសេធ (យេង សុផេង ភេទេ ប្រុស)

ឧសភា 26, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Thouna

អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា មានមនុស្សប្រមាណ២ពាន់លាននាក់ ដែល បានប្រើប្រាស់ គ្រឿងស្រវឹង ហើយមានមនុស្សចំនួន៧៦.៣លាននាក់ ដែលមានរោគវិនិច្ឆ័យ ថា មានជម្ងឺទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹងខុសប្រក្រតី យោងតាមរបាយការណ៍សុខភាពពិភពលោកឆ្នាំ២០១៤ មានមនុស្សចំនួន៣.៣លាននាក់ បានស្លាប់នៅក្នុងពិភពលោកបណ្តាលមកពីជម្ងឺ ដែលបង្ករឡើងដោយគ្រឿងស្រវឹងនៅឆ្នាំ ២០១២ រួមទាំងយុវវ័យចំនួន ៣២០០០០នាក់ ដែលមានវ័យពី១៥ទៅ២៩ឆ្នាំ គ្រឿងស្រវឹង គឺជាកត្តាហានិភ័យឈានមុខគេលំដាប់ទី៥ ដែលបង្កឱ្យមានបន្ទុកជម្ងឺនៅក្នុងពិភពលោក។ នៅតំបន់ប៉ាស៊ីហិ្វកភាគខាងលិច ៥,៩% នៃមរណភាពសរុប គឺបណ្តាលមកពីការប្រើប្រាស់គ្រឿង ស្រវឹងប្រកបដោយគ្រោះថ្នាក់។ មានមនុស្សម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ ដែលទាក់ទងទៅនឹង គ្រឿងស្រវឹងរៀងរាល់មួយនាទី។ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ មានផលវិបាក អវិជ្ជមានជាច្រើន អាស្រ័យដោយវាមិនត្រឹមតែនាំឱ្យមានវិបត្តិសរសៃប្រសាទ និង ជម្ងឺមិនឆ្លងជាច្រើន ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ពាក់ព័ន្ធទៅនឹងជម្ងឺឆ្លងជាច្រើនផងដែរ។ ជាពិសេស នៅក្នុងចំណោមកុមារ និង យុវជន វាបន្តមានទំនាក់ទំនងទៅនឹងការធ្វើឱ្យមានរបួសស្នាមទៀតផង • មនុស្សដែលប្រើប្រាស់គ្រឿងស្រវឹងច្រើន ជាទៀងទាត់ អាចញៀននឹងគ្រឿងស្រ វឹង។ ការញៀនអាចជាផ្លូវកាយ ផ្លូវចិត្ត ឬទាំងពីរ ។ អ្នកដែលញៀនគ្រឿងស្រវឹងផ្លូវចិត្ត យល់ថាការប្រើប្រាស់គ្រឿងស្រវឹង មានសារៈសំខាន់ជាងអ្វីទាំងអស់នៅក្នុងជីវិតគេ។ ចំណែកអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវកាយ យល់ថា រាងកាយរបស់គេ មានដំណើរការបាន លុះត្រាតែមានជាតិគ្រឿងស្រវឹង។

ឧសភា 26, 2018 14:49

0 rate
chnprk
chnprk

ដូចយើងឃើញជាក់ស្ដែង ថាមនុស្សដែលញៀននិងគ្រឿងស្រវឹង មានលក្ខណៈបាត់បង់ការគ្រប់គ្រង អារម្មណ៍របស់ខ្លួនអាចបង្ករបញ្ហជាច្រើន ដូចជាទំនាស់ ការឈ្លោះប្រកែកគ្នា ម្យា៉ងទៀត នៅពេលចំណាយថវិកាទៅគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យជីវភាព ធ្លាក់ចុះដែលបង្ករឲ្យវិបត្តិផ្លូវចិត្ត ធ្វើឲ្យគាត់មានលក្ខណៈឆេវឆាវ ។ នៅពេលគ្រួសារមានបញ្ហា នោះសង្គមជាតិក៏មានភាពអសន្តិសុខ​ផងដែរ។

ឧសភា 26, 2018 14:57

0 rate
yeng sopheng

ក្រុមយើងខ្ញុំសូមទាញចំណាប់អារម្មណ័ទៅលើពាក្យថា អសន្តិសុខជាមុនសិន។ អសន្តិសុខ (< អ + សន្តិ + សុខ)ការមិនមានសេចក្ដីសុខសាន្ត, ដំណើរដែលឥតមានសេចក្ដីស្ងប់រៀបរយក្នុងស្រុក, ចលាចល, ការរបះរបោរ : ស្រុកកើតអសន្តិសុខ, បង្រ្កាបអសន្តិសុខ ។ បើយើងក្រឡេកមកមើលស្ថានភាពអសន្តិសុនៅប្រទេសខ្មែរយើងវិញ គឺមានកត្តាជាច្រើនដែលពាក់ព័ន្ទ ហើយក្នុងនោះក៏មានបញ្ហាដែលជាដើមហេតុច្រើន ដែលពាក់ព័ន្ទ ដូចជា • កត្តាចំនេះដឹងនៃប្រជាពលរដ្ឋទៅ • កត្តាច្បាប់ • កត្តាវប្បធម៌ ស្របទៅនឹងប្រធានបទនៃការលើកខាងលើ ។ ក្រុមយើងខ្ញុំសូមបង្ហាញថា កត្តាអសន្តិសុខនេះគឺមិនមែនមកពីការប្រើប្រាស់គ្រឿងស្រវឹងតែមួយមុខនោះទេ គឺវាមានកត្តាជាច្រើនដូចជា ៖ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន អំពើរ ចោរកម្ម ការអនុវត្តន៍ច្បាប់មិនស្មើរភាព ការជួញមនុស្ស ជាពិសេសគឺការ កត្តាសេដ្ឋកិច្ចក្នុងគ្រួសារ។

ឧសភា 26, 2018 15:07

0 អ្នកដាក់​ពិន្ទុ
chnprk
chnprk

យោងទៅតាម របាយការណ៍នៃការស្ទង់មតិ របស់អង្កការ PDP ដែលធ្វើឡើងនៅក្នុងរាជធានីខេត្ត ចំនួន១១ ក្នុងប្រទេសកម្ពុជា ដែលបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមនុស្ស មានវ័យចន្លោះពី ១៥ឆ្នាំ ទៅ៣០ ឆ្នាំ ចំនួន ១១០០នាក់ ស្រី៥៥០នាក់ ក្នុងនោះយុវជនចន្លោះអាយុពី ១៥ឆ្នំា ទៅក្រោម ១៨ឆ្នាំចំនួន៤០៨នាក់ឬ ៣៧.០៩% និង យុវជនដែលមានអាយុចន្លោះ ពី១៨ឆ្នាំ ទៅក្រោម ៣០ឆ្នាំមានចំនួន ៦៩២នាក់ ជាលទ្ធផល មានយុវជន១០៩៥នាក់ ឬ៩៩.៥៥% ឆ្លើយថា ការប្រើប្រាស់គ្រឿងស្រវឹងបណ្ដាលឲ្យប៉ះពាល់សុខភាព និងបង្កអំពើហិង្សារក្នុងគ្រួសារ ខូចខាតទ្រព្យសម្បត្តិ ហើយតាមការសរុបទៅតាម ឥទ្ធិពលរបស់អ្នកស្រវឹងទៅលើការបង្ករបញ្ហា គឺថា យុវជន ៣៧១ធ្លាប់ទទួលរងនូវ ផលប៉ះពាល់ទាំងនោះ ដែល ៣១.១៨%ជាការជេរប្រមាជ ១៧.៦៤% រងអំពើអំពើហិង្សារផ្លូវកាយ ១៧.៣៦% រងគ្រោះថ្នាក់ចរាចណ៍ និង៨.៨២% ទៀតជាការទទួលរងឥទ្ធិពលផ្សេងៗ ដោយផ្ទាល់ និងប្រយោល។ ពលរដ្ឋគ្រប់រូបជាកោសិកានៃសង្គម បើពលរដ្ឋទទួលរងភាពអសន្ដិសុខណាមួយ ម្យ៉ាងការផ្សព្វផ្សាយរបស់ អាជីវករ និងក្រុមហ៊ុន គ្រឿងស្រវឹង មានលក្ខណៈ លើកទឹកចិត្តដល់អតិថជន ជាក់ស្ដែង តាមរយៈកម្មវិធិទូរទស្សន៍ការប្រគុំតន្ត្រី ដែលជារូបភាពមួយនៃការជួបជុំគ្នាដើម្បីសេពគ្រឿងស្រវឹង ទាំងអស់នេះគឺជាមូលហេតុដែលបណ្ដាលឲ្យប្រទេសកម្ពុជាមានអត្រាអ្នកគ្រោះថ្នាក់ចារាចណ៍ខ្ពស់ ហើយយុវជន គឺអតិថជនគោលដៅ ទាំងយុវជនគឺជាសរសរទ្រូងរបស់ប្រទេសជាតិ កាលណាយុវជនត្រូវបានពង្វក់ដោយគ្រឿងស្រវឹង នោះបញ្ជាក់ឲ្យឃើញថាសង្គមកំពុងរងអំពើអសន្ដិសុខយ៉ាងនោះដែរ៕

ឧសភា 26, 2018 15:16

0 rate
pokchanda

បន្ថែមជាងនេះទៅទៀតបុគ្គលណាម្នាក់ដែលសេពគ្រឿងស្រវឹងវាអាចប៉ះពាល់ដល់ដល់រម្មណ៍កូននៅបន្ទុកក្នុងគ្រួសារ ធ្វើអោយកូនមានភាពភ័យខ្លាច ប៉ះពាល់ដល់ការសិក្សារបស់កូន ។ និងការសេពគ្រឿងស្រវឹង ធ្វើអោយមនុស្សគ្រប់គ្រងរម្មណ៍ខ្លួនមិនបាន ហើយអាចឈានទៅដល់ការប្រើប្រាស់ហិង្សាក្នុងគ្រួសារ ទាំងនេះធ្វើអោយប៉ះពាល់ដល់សង្គម ។

ឧសភា 26, 2018 15:20

0 rate
yeng sopheng

បើយើងនិយាយអំពីផលប៉ះពាល់របស់សង្គមដែលបណ្តាលមកពីការកត្តាគ្រួសារដូចជា អំពើហឹង្សា ឬអំពើអសីលធម៌ដែលបណ្តាលមកពីគ្រឿងស្រវឹងនោះ យើងឃើញថាវាគ្រាន់តែជាចំណែកតូចមួយនៃបញ្ហាធំចម្បង២ គឺ បញ្ហាសេដ្ឋកិច្ចគ្រួសារ បញ្ហាចំណេះដឹង

ឧសភា 26, 2018 15:31

0 អ្នកដាក់​ពិន្ទុ
chnprk
chnprk

តាមរយៈកឡ្ហីករណ៍របស់ក្រុមបដិសេធបានលើកឡើង ថាភាពអសន្តិសុខសង្គមបណ្ដាលមកកត្តាជាច្រើន ដូចបានលើកឡើង។ ដូចយើងបានមើលឃើញហើយថាបញ្ហាប្រឈមដំបងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា អំពើហិង្សារ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ ​ ជាបញ្ហាដែលមិនងាយ ក្នុងការដោះស្រាយ ដែលក្នុងមួយឆ្នាំៗ រដ្ឋាភិបាលបានចំណាយអស់ថវិកាជាច្រើន ក្រុុមយើងខ្ញុំ សូមសួរថាកត្តាចំបងដែលធ្វើឲ្យមានបញ្ហាទាំងនេះមិនមែនបណ្ដាលមកពីគ្រឿងស្រវឹងឬយ៉ាងណា?

ឧសភា 26, 2018 15:41

0 rate
chnprk
chnprk

សុំអស់យោបល់......................!

ឧសភា 26, 2018 15:42

0 rate
yeng sopheng

ក្រុមយើងខ្ញុំសូមឆ្លើយថាក្រុមអ្នកដូចជាលើកយកមូលហេតុនៃពាក្យថាអសន្តិសុខនេះមិនបានទូលំទូលាយសោះ ព្រោះថាកត្តា អំពើហិង្សារ គ្រោះថ្នាក់ចរាចរណ៍ ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសាធារណៈ វាដូចជាមិនមែនជាឬសគល់នៃបញ្ហអសន្តិសុខនោះទេគឺ មនុស្សប្រើប្រាស់អំពើរហឹង្សាមកពីខ្វះចំនេះដឹង ដូចជា មិនគោរពច្បាប់ចារចរណ៍ បើកបរហួសល្បឿនកំណត់ជាដើម។

ឧសភា 26, 2018 15:52

0 អ្នកដាក់​ពិន្ទុ
yeng sopheng

បើអ្នកជាមនុស្សម្នាក់ដែលមានចំនេះដឹងខ្ពង់ខ្ពស់រស់នៅក្នុងគ្រួសារមួយដែលមានសេដ្ឋកិច្ចល្អ ហើយអ្នកជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម , តើពេលដែលអ្នកផឹកស្រារួច តើអ្នកហ៊ានប្រើប្រាស់អំពើហឹង្សា ឬបើកបរក្នុងពេលស្រវឹងដែរឬទេ?

ឧសភា 26, 2018 15:58

0 អ្នកដាក់​ពិន្ទុ
chnprk
chnprk

ទោះបីមនុស្សយើងមានចំណេះដឹង មានកិត្តិយស ក្នុងគ្រួសារដែលមាន សេដ្ឋកិច្ចល្អយ៉ាងណាក៏ដោយ នៅពេលដែលគាត់សេពគ្រឿងស្រវឹង ធ្វើឲ្យមានអាក្រក់ទៅលើកប្រព័ន្ធប្រសាទ និងខួរក្បាល បណ្ដាលឲ្យបាត់បង់សមត្ថភាពក្នុងការ ពិចារណា និងគ្រប់គ្រងអារម្មណ៏ ដូច្នេះហើយអំពើហិង្សារ និងគ្រោះថ្នាក់ចរាចរណ៍នឹងមានលទ្ធភាពខ្ពស់ក្នុងការកើតឡើង។

ឧសភា 26, 2018 16:08

0 rate
chnprk
chnprk

ទោះបីមនុស្សយើងមានចំណេះដឹង មានកិត្តិយស ក្នុងគ្រួសារដែលមាន សេដ្ឋកិច្ចល្អយ៉ាងណាក៏ដោយ នៅពេលដែលគាត់សេពគ្រឿងស្រវឹង ធ្វើឲ្យមានឥទ្ធិពលអាក្រក់ទៅលើប្រព័ន្ធប្រសាទ និងខួរក្បាល បណ្ដាលឲ្យបាត់បង់សមត្ថភាពក្នុងការ ពិចារណា និងគ្រប់គ្រងអារម្មណ៏ ដូច្នេះហើយអំពើហិង្សារ និងគ្រោះថ្នាក់ចរាចរណ៍នឹងមានលទ្ធភាពខ្ពស់ក្នុងការកើតឡើង។

ឧសភា 26, 2018 16:09

0 rate
pokchanda

ដូចដែលក្រុមបដិសេធបានលើកឡើងថា កត្តាចម្បងដែលបណ្តាលអោយមានអសន្តិសុខទាំងឡាយនៅក្នុងសង្គមមិនសុទ្ធតែបង្កដោយគ្រឿងស្រវឹងនោះទេ ចុះហេតុអ្វីបានជាស្ថាប័នពាក់ព័ន្ធបានដាក់ស្នើសុំទៅរដ្ឋសភាអោយមានសេចក្តីព្រៀងច្បាប់ស្តីពីការប្រើប្រាស់គ្រឿងស្រវឹងកាលពី ខែ កក្កដា ឆ្នាំ២០១៥ ដែលមានខ្លឹមសារ កំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង កំណត់ទីកន្លែងនៃការប្រើប្រាស់ មួយវិញទៀតបានកំណត់ពីការតំឡើងពន្ធគ្រឿងស្រវឹង និងរិតបន្តឹងពីការផ្សព្វផ្សាយគ្រឿងស្រវឹង?

ឧសភា 26, 2018 16:15

0 rate
pokchanda

សូមអស់យោបល់

ឧសភា 26, 2018 16:16

0 rate
yeng sopheng

ក្រុមបដិសេធសូមឆ្លើយថា មូលហេតុដែលនាំឲ្យស្ថាបន័មួយចំនួនស្នើឲ្យមានសេក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់គ្រឿងស្រវឹង និងការកំណត់អ្វីផ្សេងៗ នោះគឺវាចូលនៅក្នុង មូលហេតុ ២ដែលក្រុមខ្ញុំបានលើកឡើងខាងលើ គឺកត្តាច្បាប់ និងចំនេះដឹង។ ដូច្នេះបញ្ហាដែលជាដើមហេតុនាំឲ្យមានអសន្តិសុខក្នុងសង្គម គឺបណ្តាលមកពីគ្មានច្បាប់សម្រាប់អនុវត្តន៍ និងចំនេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។

ឧសភា 26, 2018 16:25

0 អ្នកដាក់​ពិន្ទុ
yeng sopheng

ក្រុមស្របតែងតែនិយាយថាបញ្ហាអសន្តិសុខបណ្តាលមកបញ្ហាគ្រឿងស្រវឹង? ប៉ុន្តែក្រុមខ្ញុំយល់ថាមូលហេតុដែលនាំឲ្យមានអសន្តិសុខសង្គមមកពី ចំនុចពីរ គឺ បញ្ហាកត្តាច្បាប់ និងចំនេះដឹង ។ តើក្រុមស្របអាចលើកឡើងបានទេថា មូលហេតុអ្វីបានបញ្ហាគ្រឿងស្រវឹងនៅតែមិនអាចដោះស្រាយបាន?

ឧសភា 26, 2018 16:31

0 អ្នកដាក់​ពិន្ទុ
thoeurn theara

ក្រុមបដិសេធយើងខ្ញុំសូមអស់យោបល់!

ឧសភា 26, 2018 16:32

0 អ្នកដាក់​ពិន្ទុ
chnprk
chnprk

មូលហេតុដែលបញ្ហាគ្រឿងស្រវឹងនៅមិនអាចដោះស្រាយបាន ក្នុងក៏មានកត្តាដែលក្រុមបដិសេដបានលើកឡើង ផងដែេ គឺកត្តា ច្បាប់ និងកត្តាចំណេះដឹង ក្រៅពីនេះក៏មាន កត្តាផ្សេងៗ ផងដែរ ។ ឃើញថាយើងមានត្រឹមសេចក្ដីព្រាងច្បាប់ ប៉ុនណោះ មិនទាន់បានអនុម័តជាធរមាននៅឡើយ ។ ហើយបើច្បាប់នេះត្រូវបានអនុវត្ត នោះនឹងមានការរឹងបន្តឹងលើការនំាចូលនិងចែកចាយគ្រឿងស្រវឹង ព្រមទាំងកំណត់លក្ខណៈ របស់អតិជនផងដែរ ពេលយើងប្រាកដជាអាចដោះស្រាយបញ្ហានេះមួយចំណែកធំ។

ឧសភា 26, 2018 16:42

0 rate
pokchanda

មូលហេតុដែលមិនទានដោះស្រាយបានដោយសារច្បាប់គ្រឿងស្រវឹងមិនទានចូលជាធរមាន ដាក់អោយអនុវត្តន៍ បែបនេះហើយបានធ្វើអោយជនឈ្លាតអាកាសនៅតែបន្តលក់ស្រាតាមអំពើចិត្ត និងមានការផ្សព្វផ្សាយតាមទូរទស្សន៍និងការផ្សព្វផ្សាយតាមផ្សេងៗទៀត

ឧសភា 26, 2018 16:42

0 rate
pokchanda

មូលហេតុដែលមិនទានដោះស្រាយបានដោយសារច្បាប់គ្រឿងស្រវឹងមិនទានចូលជាធរមាន ដាក់អោយអនុវត្តន៍ បែបនេះហើយបានធ្វើអោយជនឈ្លាតអាកាសនៅតែបន្តលក់ស្រាតាមអំពើចិត្ត និងមានការផ្សព្វផ្សាយតាមទូរទស្សន៍និងការផ្សព្វផ្សាយតាមផ្សេងៗទៀត

ឧសភា 26, 2018 16:43

0 rate
pokchanda

មូលហេតុដែលមិនទានដោះស្រាយបានដោយសារច្បាប់គ្រឿងស្រវឹងមិនទានចូលជាធរមាន ដាក់អោយអនុវត្តន៍ បែបនេះហើយបានធ្វើអោយជនឈ្លាតអាកាសនៅតែបន្តលក់ស្រាតាមអំពើចិត្ត និងមានការផ្សព្វផ្សាយតាមទូរទស្សន៍និងការផ្សព្វផ្សាយតាមផ្សេងៗទៀត

ឧសភា 26, 2018 16:44

0 rate
Thouna

សរុបជារួុម ក្រុមស្របយើងខ្ុំនៅតែគាំទ្រទៅលើប្រធានបទ ដោយការប្រើប្រាស់គ្រឿងស្រវឹងពិតជាបានបង្ករអសន្តិសុខដល់សង្គមយ៉ាងពិតប្រាកដ ក្នុងនោះរួមមានកត្តាប្រឈមមួយចំនួនដូចជា អំពើហិង្សាក្នុងក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ ខូចខាតផលប្រយោជន៍សាធារណៈរួមមាន ផ្លូវថ្នល់ជាដើម។ លើសពីនេះទៅទៀតគ្រឿងស្រវឹងកាន់តែបង្ករអសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងររួមមានជាអាថ ក្មេងទំនើង ឆក់ ប្លន់ ដែលទាំងនេះជាបញ្ហាប្រឈមសង្គមដែលត្រូវតែមានចំណាត់ការ និងកាន់តែរិតបន្តឹងទៅលើការប្រើប្រាស់គ្រឿងស្រវឹងអោយកាន់តែមានប្រសិទ្ធភាព។

ឧសភា 26, 2018 16:46

0 rate
chnprk
chnprk

សូមអស់យោបល់ ៕៕

ឧសភា 26, 2018 16:54

0 rate
chnprk
chnprk

សូមអស់យោបល់ ៕៕

ឧសភា 26, 2018 16:55

0 rate
yeng sopheng

ក្រុមយើងខ្ញុំសូមសរុបសេចក្តីថា បញ្ហាអសន្តិសុខក្នុងសង្គម គឺជាបញ្ហាធំមួយ ហើយយើងក៏ត្រូវស្វែងយល់ឲ្យបានច្បាស់ពីដើមហេតុនៃបញ្ហាដែលនាំឲ្យកើតមានអសន្តិសុខ ពិតផងដែរ។ បើយើងនិយាយពីបញ្ហាគ្រឿងស្រវឹងវិញ វាមិនមែនជាដើមហេតុពិតប្រាកដនៃភាពអសន្តិសុខនោះទេ។ បញ្ហាពិតគឺ ត្រង់ថាយើងមិនទាន់មានច្បាប់ល្អក្នុងការអនុវត្តន៍ ជាពិសេសនោះគឺប្រជាពលរដ្ឋមិនទាន់មានចំនេះដឹងគ្រប់គ្រាន់ ក្នុងការបែងចែកនូវសកម្មភាពខុស ឬត្រូវ។ ទាំងនេះទើបជាមូលហេតុពិតដែលនាំឲ្យមានអសន្តិសុខ។ ហើយវាក៏ជាមូលហេតុដែលនាំឲ្យមានសន្តិសុខផងដែរ ប្រសិនបើសង្គមមួយមានច្បាប់ដែលល្អ និងអនុវត្តន៍បានត្រឹមត្រូវ ហើយប្រជាពលរដ្ឋចំនេះដឹងអាចបែងចែករឿងខុស និងត្រូវក្នុងការរស់នៅ ។ ក្រុមយើងនៅតែឲ្យយល់ថា គំនិតទាំងពីរខាងលើគឺត្រឹមត្រូវ និងជាមូលហេតុពិត។

ឧសភា 26, 2018 17:00

0 អ្នកដាក់​ពិន្ទុ
ការបោះឆ្នោតបានបិទ
96
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

thoeurn theara

 

NOV KHUOCH

 

yeng sopheng

 

yeng sopheng

 

យោបល់
ចូលបញ្ចេញយោបល់

Bich Plev

ខ្ញុំបាទ​សូមចូលរួមធ្វើការគាំទ្រទៅលើក្រមស្របដោថា ការប្រើប្រាស់គ្រឿងស្រវឹងជាការបង្កអសន្តសុខសង្គម ព្រោះយើងឃើញមានច្រើនករណីដែលភាគច្រើនបង្កឡើងដោយមនុស្សបានពិសារគ្រឿងស្រវឹង ដូចជា ការបង្កចម្លោះនៅគេហដ្ឋាន ឬហាងផ្សេងៗ ជាពិសេសគឺគ្រោះថា្នក់ចរាចរណ៍តែម្តង។

មិថុនា 11, 2018 11:49

0 អ្នកដាក់​ពិន្ទុ

អ្នកដែលបានបញ្ចេញយោបល់


Bich Plev