តើការអប់រំគឺជាការកំណត់គោលដៅរបស់យុវជនឬយ៉ាងណា?

27 ឧសភា 2018

នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • គាំទ្រ
  • ចូលរួម!

pech darith

 

Puth Kolka

 

bansaray

 

  • ការពិភាក្សាបានបិទ
Thouna

សួរស្តីអ្នកទាំងអស់គ្នា

ឧសភា 27, 2018 14:35

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

ការអប់រំគ្រាន់តែជាមធ្យោបាយឈានទៅរកគោលដៅរបស់មនុស្សតែប៉ុន្នោះ តែវាមិនមែនជាគោលរបស់យុវជននោះទេ គោលដៅពិតប្រាកដរបស់ពួកគេ គឺជីវភាពសមរម្យ ការងារសមរម្យ សិទ្ធិ សន្តិភាព និងការរស់នៅប្រកបដោយភាពសុខដុបរមនា ដែលទាំងនោះ គឺជាគោលដៅពិតប្រាដករបស់យុវជន ដែលចង់បាននាពេលអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។ ចំណែកឯការអប់រំ គ្រាន់តែជាវិធីសាស្រ្តផ្តល់នូវចំណេះដឹង ជំនាញ ពត៍មាន ជាដើម អោយយុវជនទទួលបាន ដើម្បីឈានទៅតម្រូវការដែលជាគោលដៅជីវិត។ ដូចនេះក្រុមរបស់យើងខ្ញុំសូមបដិសេធទាំងស្រុកលើប្រធានបទ ដែលបានលើកឡើងថា "ការអប់រំជាការកំណត់គោលដៅរបស់យុវជន​" ដោយប្រើប្រាស់ទឡ្ហីករណ៍ចំនួនពីរ ដូចខាងក្រោយ

ឧសភា 27, 2018 14:43

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

ការអប់រំគ្រាន់តែជាមធ្យោបាយឈានទៅរកគោលដៅរបស់មនុស្សតែប៉ុន្នោះ តែវាមិនមែនជាគោលរបស់យុវជននោះទេ គោលដៅពិតប្រាកដរបស់ពួកគេ គឺជីវភាពសមរម្យ ការងារសមរម្យ សិទ្ធិ សន្តិភាព និងការរស់នៅប្រកបដោយភាពសុខដុបរមនា ដែលទាំងនោះ គឺជាគោលដៅពិតប្រាដករបស់យុវជន ដែលចង់បាននាពេលអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។ ចំណែកឯការអប់រំ គ្រាន់តែជាវិធីសាស្រ្តផ្តល់នូវចំណេះដឹង ជំនាញ ពត៍មាន ជាដើម អោយយុវជនទទួលបាន ដើម្បីឈានទៅតម្រូវការដែលជាគោលដៅជីវិត។ ដូចនេះក្រុមរបស់យើងខ្ញុំសូមបដិសេធទាំងស្រុកលើប្រធានបទ ដែលបានលើកឡើងថា "ការអប់រំជាការកំណត់គោលដៅរបស់យុវជន​" ដោយប្រើប្រាស់ទឡ្ហីករណ៍ចំនួនពីរ ដូចខាងក្រោយ ១

ឧសភា 27, 2018 14:43

0 អ្នកដាក់​ពិន្ទុ
Thouna

នាងខ្ញុំឈ្មោះ​ ថុនា មានតួនាទីសម្របសម្រួលក្នុងការជជែកដេញដោលតាមរយៈអនឡាញនេះ។ រីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា។

ឧសភា 27, 2018 14:43

0 អ្នកដាក់​ពិន្ទុ
Chab sophat

សួស្តី ខ្ញុំបាទឈ្មោះ ចាប សុុផាត មកពីក្រុមបដិសេដ្ឋ និងដៃគូរបស់ខ្ញុំ គាត់ឈ្មោះ គឹមហុង រីករាយស​្វាគមន៍ការជជែកដេញដោល ប្រធានបទ តើការអប់រំគឺជាការកំណត់គោលដៅរបស់យុវជនឬយ៉ាងណា?

ឧសភា 27, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានរយៈពេល១០នាទីសម្រាប់ទឡ្ហីករណ៏ទី១ សូមចាប់ផ្តើម!

ឧសភា 27, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របនូវសល់ពេល៥នាទី

ឧសភា 27, 2018 14:51

0 អ្នកដាក់​ពិន្ទុ
pech darith

មុននឹងបកស្រាយវែកញែកទៅលើប្រធានបទខាងលើខ្ញុំបាទ ប៉ិច ដារិទ្ធ ដំណាងឲ្យក្រុមស្របសូមបកស្រាយលើប្រធានបទមុននឹងធ្វើការវែកញែកយើងគួរយល់ឲ្យច្បាស់ពីពាក្យមួយចំនួនជាមុនសិន”ការអប់រំ” គឺសំដៅលើការសិក្សាស្រាវជ្រាវស្វែងរកនូវរបកគំហើញនិងចំនេះដឹងផ្សេងៗ,ការស្វែងយល់នូវបទពិសោធន៍,ការសិក្សានិងអនុវត្តន៍ទ្រឹស្តី-ល-។តួរយ៉ាងការអប់រំតែងផ្ដល់នូវអត្ថប្រយោជន៍៥ចំនុចដល់អ្នកសិក្សា៖ 1 ទទួលបានការយកចិត្តទុកដាក់ពីមនុស្សគ្រប់គ្នាគ្រប់ទីកន្លែង 2 ការអប់រំកែប្រែទម្លាប់មនុស្ស 3 ទទួលបានការងារគ្រប់ទីកន្លែង 4 ការអប់រំបង្កើតមិត្តភាពនិងការប្រាស្រ័យទាក់ទង 5 ការគ្រប់គ្រងពេលវេលានិងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងជីវភាពប្រចាំថ្ងៃ។ ”គោលដៅ”គឺជាអ្វិដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាននិងថ្វើដំណើរឆ្ពោះទៅរកគោលដៅរបស់ពូកគេអាចនិយាយបានថាជាក្ដីសុបិន្តឬមហិច្ចតាដែលមនុស្សគ្រប់រូបចង់បាន។សុខភាព,ការងារ,សុភមង្គល,លុយកាក់,មិត្តភក្តិ,ការគោរពស្រលាញ់គឺសុទ្ធតែជាគោលដៅរបស់មនុស្ស។យើងអាចសន្និដ្ឋានបានថាការអប់រំអាចនាំយកនូវអ្វីដែលជាគោលដៅរបស់យុវជនចង់បាននៅក្នុងជីវិត។ យើងដឹងហើយថាកាលពីដើមមានមនុស្សតិចណាស់ដែលត្រូវបានអប់រំតែដោយសារមានការរីកចម្រើនចំនេះដឹងនឹងបច្ចេកវិទ្យាបានផ្លាស់ប្តូរទាំងស្រុងនៅក្នុងពិភពលោកបច្ចុប្បន្ន។ សព្វថ្ងៃនេះមានការប្រកួតប្រជែងប្រកបដោយមានសក្តានុពលរវាងកុមារក៏ដូចជាយុវជននៅក្នុងវិស័យអប់រំ។ ហើយការអប់រំអាចជួយយុវជនសម្រេចនូវអ្វីមួយក្នុងជីវិតដែលជាគោលដៅដែលយុវជនទាំងនោះបានកំណត់: ការងារ,សុភមង្គល,លុយកាក់,មិត្តភក្តិ,ការគោរពស្រលាញ់គឺសុទ្ធតែជាអ្វីដែលយើងអាចរកបានតាមរយៈការរៀនសូត្រ។

ឧសភា 27, 2018 14:54

0 rate
Thouna

ក្រុមស្របនូវសល់ពេល១នាទី

ឧសភា 27, 2018 14:55

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របអស់ម៉ោង

ឧសភា 27, 2018 14:56

0 អ្នកដាក់​ពិន្ទុ
pech darith

សូមអស់យោបល់

ឧសភា 27, 2018 14:57

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ទឡ្ហីករណ៏ទី១ សូមចាប់ផ្តើម

ឧសភា 27, 2018 14:58

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

ការអប់រំគ្រាន់តែជាមធ្យោបាយឈានទៅរកគោលដៅរបស់មនុស្សតែប៉ុន្នោះ តែវាមិនមែនជាគោលរបស់យុវជននោះទេ គោលដៅពិតប្រាកដរបស់ពួកគេ គឺជីវភាពសមរម្យ ការងារសមរម្យ សិទ្ធិ សន្តិភាព និងការរស់នៅប្រកបដោយភាពសុខដុបរមនា ដែលទាំងនោះ គឺជាគោលដៅពិតប្រាដករបស់យុវជន ដែលចង់បាននាពេលអនាគតដ៏ត្រចះត្រចង់របស់ពួកគេ។ ចំណែកឯការអប់រំ គ្រាន់តែជាវិធីសាស្រ្តផ្តល់នូវចំណេះដឹង ជំនាញ ពត៍មាន ជាដើម ដែលសម្រាប់ផ្តល់អោយយុវជន ដើម្បីឈានទៅតម្រូវការដែលជាគោលដៅជីវិត តែទោះបីជាយ៉ាងណាក៏ដោយ ជោគវាសនារបស់យុវជន​ មិនមែន មិនអាស្រ័យទាល់តែយុវជនទាំងនោះ រៀនចប់កម្រិតឧត្តមសិក្សា ទើបគោលដៅជីវិតចុងក្រោយរបស់ពួកគេ ក្លាយមនុសទទួលបាលជោគជ័យនោះទេ តួយ៉ាងជំនាញខ្លះ មិនចាំបាច់រៀនចប់មហាវិទ្យាល័យ ឬគ្រាន់តែចេះអាន ឬនេះសរសេរ ក៏ពួកគេក្លាយជាកម្មករជំនាញ ឬជាអ្នកជំនួញក្នុងកម្រិតណាមួយ ដោយមិនធ្វើអោយខ្លួនក្លាយជាបន្ទុកសង្គម។ ដូចនេះក្រុមរបស់យើងខ្ញុំសូមបដិសេធទាំងស្រុកលើប្រធានបទ ដែលបានលើកឡើងថា "ការអប់រំជាការកំណត់គោលដៅរបស់យុវជន​" គឺមានតែការខិតខំប្រឹងរបស់យុវជនខ្លួនឯងទេ ទើបឈានទៅរកគោលដៅជិវិតរបស់ខ្លួនឯងបាន។ ក្នុងការបដិសេធនេះ ដោយប្រើប្រាស់ទឡ្ហីករណ៍ចំនួនពីរ ដូចខាងក្រោម៖ ១.ការសិក្សាជំនាញ ដោយមិនចាំបាច់កម្រិតអប់រំក្នុងប្រព័ន្ទ ២. កំណើននិស្សិតទទួលបានប្រាក់ខែទាប និងឥតការងារធ្វើ

ឧសភា 27, 2018 14:59

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដសល់ពេល៥នាទី

ឧសភា 27, 2018 15:03

0 អ្នកដាក់​ពិន្ទុ
Chab sophat

ខ្ញុំបាទសុំធ្វើការបដិសេដ្ឋ ទៅលើប្រធានបទ ការអប់រំគឺជាការកំណត់គោលដៅរបស់យុវជន ដោយលោកពី កឡ្ហីករណ៍១ ជំនាញវា អាចជាគោលដៅសម្រាប់យុវជនដែលដោយមិនចំបាច់តតែមានការអប់រំបានខ្ពស់ឬទទួលបានការបណ្តុះបណ្តាលជាច្រើននោះទេ ហើយយើងឃើញថាមានយុវជនជាច្រើនទទួលបានភាពជោគជ័យក្នុងជំនាញដែលខ្លួនមាន

ឧសភា 27, 2018 15:04

0 អ្នកដាក់​ពិន្ទុ
Chab sophat

សុំអស់យោបល់

ឧសភា 27, 2018 15:04

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ទឡ្ហីករណ៏ទី២

ឧសភា 27, 2018 15:05

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទី

ឧសភា 27, 2018 15:10

0 អ្នកដាក់​ពិន្ទុ
pech darith

ពាក់ព័ន្ធទៅនឹងអំណះអំណាងដែលក្រុមបដិសេធន៍លើកឡើងមកនេះពេលខ្លះនៅតែជៀសមិនផុតពីការអប់រំដដែល គ្រប់ភាពជោគជ័យនៃគោលបំណងដែលយុវជនទាំងនោះទទូលបានគឺសុទ្ធតែបានមកពីការអប់រំទោះបីជាការអប់រំមិនបានស្ថិតក្នុងប្រព័ន្ធក្ដីមិនបានបញ្ចប់ថ្នាក់មហាវិទ្យាល័យឬឧត្តមសិក្សាក្ដីតែតេពួកគេក៏ទទួលបានការសិក្សាពីប្រភពខាងក្រៅ,ការអប់រំក្រៅប្រព័ន្ធ,ការស្វែងយល់ពីប្រភពខាងក្រៅមជ្ឈដ្ឋានខាងក្រៅមេរៀន និងបទពិសោធន៍បន្តពីអ្នកមុនៗមានចែករំលែក-ល-។ការទទូលបាននូវចំណេះដឺងបទពិសោធន៍និងមេរៀនទាំងនេះគឺសុទ្ធតែជាការអប់រំ។

ឧសភា 27, 2018 15:13

0 rate
Thouna

ក្រុមស្របស់ពេល១នាទី

ឧសភា 27, 2018 15:15

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ក្រុមរបស់ខ្ញុំអស់យោបល់!

ឧសភា 27, 2018 15:15

0 rate
Thouna

ក្រុមស្របអស់ម៉ោង

ឧសភា 27, 2018 15:15

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដមានពេល១០នាទីសម្រាប់ទឡ្ហីករណ៏ទី២ សូមចាប់ផ្តើម

ឧសភា 27, 2018 15:16

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

ចំពោះទឡ្ហីករណ៍ទី១ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទិផ្សាពលករជំនាញកំពុងក្លាយជាតម្រូវការចំបាច់ការអភិវឌ្ឍន៍លើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាតិ ដែលចាំបាច់អោយប្រជាជនកម្ពុជាខិតខំបង្កើតជំនាញនៅក្នុងវស័យនិមួយ តែបើពួកគេសម្រុក ក្នុងការសិក្សារយៈពេលនៅក្នុងការសិក្សានោះពួកគេ និងចំណាយពេលវេលាច្រើន និងបង្កើនអោយមានការរើសអើងការងារ ជាក់ស្តែង ដែលជាតម្រូវការចាំចាប់ក្នុងសង្គម។ យោងតាមអត្តបទផ្សាយរបស់វិទ្យុបារាំង កាលពិថ្ងៃទី២៥ ខែឧសភា នេះ បានបង្ហាញថា កម្ពុជាកំពុងប្រឈមខ្លាំង ដោយបញ្ហាកង្វះកម្មករជំនាញ ដោយនិស្សិតខ្វះពិសោធន៍ការងារ តែរើសអើងចំពោះការទាំងនេះ ដែលនាំអោយពួកគេ​ មិនចាប់អារម្មណ៍លើទំហំការងារ និងបន្តជម្រុញអោយគ្រួសារបន្តផ្គត់ផ្គង។ កម្មករចិន យួន កំពុងហូចូល ដើម្បីចាប់យកទិផ្សាកម្មករជំនាញ ខណៈនិស្សិតខ្មែរគ្មានបទពិសោធន៍ និងបន្តរើសអើងការងារ។

ឧសភា 27, 2018 15:16

0 អ្នកដាក់​ពិន្ទុ
pech darith

សូមអស់យោបល់

ឧសភា 27, 2018 15:17

0 rate
Chab sophat

អស់យោបល់

ឧសភា 27, 2018 15:18

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានរយៈពេល៣នាទីសម្រាប់ការសួរលើកទី១

ឧសភា 27, 2018 15:19

0 អ្នកដាក់​ពិន្ទុ
Puth Kolka

៤.ដូចដែលអ្វីមិត្តខាងក្រុមបដិសេធបានលើកឡើងខាងលើថា៖ ការអប់រំ គ្រាន់តែជាវិធីសាស្រ្តផ្តល់នូវចំណេះដឹង ជំនាញ ពត៍មាន ជាដើម ដែលសម្រាប់ផ្តល់អោយយុវជន ដើម្បីឈានទៅតម្រូវការដែលជាគោលដៅជីវិត ចុះបើពូកគេមិនយកដើមទន់ទាំងនេះទៅធ្វើជាគ្រឹះក្នុងការរៀបចំគោលដៅជិវិតរបស់ពួកគេ តើពួកគេអាចសម្រេចបាននូវជោគជ័យក្នុងគោលដៅជីវិតរបស់ពួកគេតាមវិធីណាខ្លះ? ហើយវិធីទាំងនោះអាចជួយសង្គមជាតិទទួលបានប្រសិទ្ធិភាពកម្រិតណាដែរ?

ឧសភា 27, 2018 15:19

0 rate
Thouna

ក្រុមបដិសេដមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

ឧសភា 27, 2018 15:20

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

នៅក្នុងការវិវត្តន៍នៃបច្ចេកវិទ្យា មធ្យោបាយ កាន់តែច្រើន និងផុ្តល់ភាពងាយស្រួលសម្រាប់ ការស្វែងរកពត៍មានដោយពួកគេអាចស្តាប់វិទ្យុ ទូរទស្សន៍ និងអាចមើលក្នុងការវីដេអូរខ្លីសម្រាប់ស្វែងពត៍មាន ហើយការសិក្សាជំនាញខ្លះ តម្រូវអោយពួកគេអាចគ្រាន

ឧសភា 27, 2018 15:24

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដសល់ពេល៥នាទី

ឧសភា 27, 2018 15:25

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

អាន និងសរសេរ គឺគ្រប់គ្រាន់ ដូចជាជំនាញក្នុងវិស័យជួសជុល និងវិស័យសំណង់។ ក្រៅយពីនោះ ការរៀនភាសាបរទេសក្នុងរយៈពេលខ្លី អាចអោយកម្មករចំណាក់ស្រុកប្រកបដោយសុវត្តិ អាចផ្តល់ចំណូលជូនជាតិ​ប្រមាណជាង ៧៧លាន ដុល្លារ ក្នុងឆ្នាំ២០១៦។

ឧសភា 27, 2018 15:27

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដសល់ពេល១នាទី

ឧសភា 27, 2018 15:29

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

នាពេលបច្ចុប្បន្នវិស័យអទិភាព ដែលអំណោយផលសម្រាប់ប្រជាពលរដ្ខកម្ពុជា ចំណនួន៤ ដែលមិនតម្រូវអោយមានការបញ្ចប់ឧត្តមសិក្សា គឺ កសិកម្ម ឧស្សាហកម្ម(រ៉ៃ) សិប្បកម្ម​ និង សំណង់ ដែលស្របទៅនឹងស្ថានភាពសេដ្ខកិច្ចជាតិនាពេលប្ចប្បន្ន។

ឧសភា 27, 2018 15:30

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដអស់ម៉ោង

ឧសភា 27, 2018 15:30

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដមានពេល៣នាទីសម្រាប់ការសួរលើកទី១ សូមអញ្ជើញ

ឧសភា 27, 2018 15:32

0 អ្នកដាក់​ពិន្ទុ
Chab sophat

១.យោងតាមរបាយការណ៍របស់សមាគមធនាគារ របស់កម្ពុជា បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ កំពុងតែប្រឈមមុខខ្ពស់បញ្ហាបំណុល ដោយការសិក្សាច្រើនហើយគាត់មានជីវភាពមិនដល់គ្រប់គ្រាន់ដោយមានប្រាក់ចំណូលទាបជាង១$ មានជាង៤៨% ដែលបង្ហាញពីកម្រិតនៃភាពក្រីក្រ ហើយយុវជនគួរតែបន្តក្លាយជាបន្ទុកសម្រាប់គ្រួសារ តាមរយៈចំណាយពេលវែងសម្រាប់បញ្ចប់ឧត្តមសិក្សា ឬស្រវា ជំនាញវិជ្ជាជីវៈក្នុងរយៈពេលខ្លី? សូមពន្យល់។

ឧសភា 27, 2018 15:33

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

ឧសភា 27, 2018 15:33

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទី

ឧសភា 27, 2018 15:38

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ដោយសារតែប្រជាពលរដ្ឋជាច្រើនជំពាក់បំណុលគេ ឬ មានជីវភាពក្រីក្រខ្លាំង ដូចនេះហើយយើងកាន់តែចង់ឲ្យយុវជនមានការសិក្សាឲ្យបានច្រើនគ្នាដើម្បីរួមចំណែកជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងការកាត់បន្ថយភាពក្រីក្រ ហើយពួកគេក៏នឹងមានលទ្ធភាពរៀបចំគោលដៅជីវិតរបស់ពួកគេបានល្អ! ទន្ទឹមនឹងនេះដែរក៏មានពាក្យចាស់បុរាណបានឡើងឡើងថា៖ ក្រនាំឲ្យរៀនមិនបាន រៀនមិនបាននាំឲ្យល្ងង់ ល្ងង់នាំឲ្យក្រ ដូចនេះពាក្យនេះបានធ្វើឲ្យគ្រួសារជាច្រើនត្រូវបង្ខំឲ្យយុវជនដែលជាកូនចៅរបស់ពួកគេបញ្ឈប់ការសិក្សាទាំងមិនមានជំនាញវិជ្ជាជីវៈ ចឹងហើយបានជាយើងជាយុវជនជំនាន់ក្រោយត្រូវតែដើរឲ្យផុតរង្វង់នេះ មានន័យថា៖ ក្រត្រូវតែរៀនឲ្យបាន! និយាយបែបនេះ មិនមែនមានន័យថា៖ ឲ្យយុវជនរៀនរហូតដោយមិនគិតពីការធ្វើការងារដើម្បីចិញ្ចឹមជិវិត និងជួយគ្រួសារនោះទេ ពួកគាត់ឲ្យរៀនបណ្តើរធ្វើការងារបណ្តើរ ជាពិសេសធ្វើយ៉ាងណាឲ្យការសិក្សាទាំងនោះជម្រុញឲ្យគោលដៅជិវិតរបស់ពួកគេទទួលបានជោគជ័យ ឬ លទ្ធផលជាផ្លែផ្កា! ខ្ញុំសូមគាំទ្រពេញទំហឹងឲ្យយុវជនបន្តការសិក្សាដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអន្ខរភាព និងចូលរួមអភិវឌ្ឍន៍សង្គមជាតិបច្ចុប្បន្នឲ្យមានការរីកចម្រើនជាងនេះ!!!

ឧសភា 27, 2018 15:41

0 rate
Thouna

ក្រុមស្របសល់ពេល១នាទី

ឧសភា 27, 2018 15:43

0 អ្នកដាក់​ពិន្ទុ
pech darith

ខ្ញុំបាទសូមឆ្លើយបន្ថែមទៅនឹងសំនួររបស់ក្រុមបដិសេធន៍ដែលថា(យុវជនគួរតែបន្តក្លាយជាបន្ទុកសម្រាប់គ្រួសារ តាមរយៈចំណាយពេលវែងសម្រាប់បញ្ចប់ឧត្តមសិក្សា ឬស្រវា ជំនាញវិជ្ជាជីវៈក្នុងរយៈពេលខ្លី? ពួកយើងអាចនិយាយបានថាវាគឺជាបញ្ហាចម្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាបច្ចុប្បន្នប៉ុន្តែពួកគេអាចស្វែងរកការងារធ្វើក្នុងកំឡុងពេលសិក្សាអាចទទួលប្រាក់ចំណូលដើម្បីផ្កត់ផ្គង់ជីវភាពប្រចាំថ្ងៃមិនតែប៉ិណ្ណោះយុវជនអាចទទួលបានបទពិសោធន៍ពីជំនាញការងារនិងពង្រឹងខ្លួនការសិក្សាខ្លួនដើម្បីអភិវឌ្ឍន៍ខ្លួននិងប្រទេសជាតិដើម្បីប្រគួតប្រជែងនឹងបណ្តាប្រទេសជិតខាង។

ឧសភា 27, 2018 15:44

0 rate
Puth Kolka

អស់ម៉ោង!

ឧសភា 27, 2018 15:44

0 rate
Puth Kolka

អស់យោបល់!

ឧសភា 27, 2018 15:44

0 rate
Thouna

ក្រុមស្របមានពេល៣នាទីសម្រាប់ការសួរលើកទី២

ឧសភា 27, 2018 15:45

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ប្រសិនបើការរៀបចំគោលដៅជីវិតរបស់យុវជនមិនផ្អែកទៅលើការអប់រំ ហេតុអ្វីបានជាមានស្ថាប័នជាច្រើនដូចជា៖ ស្ថាប័នរដ្ឋ អង្គការសង្គមសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធផ្សេងៗយកចិត្តទុកដាក់ ធ្វើកំណែទម្រង់ការសិក្សា និងបង្កើតកម្មវិធីសិក្ខាសាលស្តីពីការរៀបចំគោលដៅជីវិតដល់យុវជនខ្មែរជារៀងរាល់ឆ្នាំ? (បញ្ជាក់៖ សិក្ខាសាលាជាផ្នែកនៃការអប់រំ ដែលគេតែងតែនិយមហៅថា៖ ការអប់រំក្រៅប្រព័ន្ធ)

ឧសភា 27, 2018 15:46

0 rate
bansaray

ក្រុមរបស់អស់​យោបល់ហើយ

ឧសភា 27, 2018 15:46

0 rate
Thouna

ក្រុមបដិសេដមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

ឧសភា 27, 2018 15:48

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដសល់ពេល៥នាទី

ឧសភា 27, 2018 15:53

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

វិស័យអប់រំត្រូវបាន​មើលឃើញថាជាវិស័យអទិភាព តែទោះបីជាយ៉ាងណាស្ថានភាពសេដ្ឋកិច្ចជាតិ និងកម​្រិតនៃភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតែជាពលបញ្ហាចំបងត្រូវដោះស្រាយនៅចំពោះមុខ ខណៈពេលដែល ការសិក្សាឥតបងថ្លៃ មានតែនៅត្រឹមកម្រិតថ្នាក់ទី១២ តែប៉ន្នោះ ហើយការសិក្សានៅឧត្តមសិក្សា គឺជាការទទួលខុសត្រូវទាំងស្រុង សម្រាប់បុគ្គលិក និងក្រុមគ្រួសារ ដែលក្លាយទៅជាបន្ទុក ខណៈពលរដ្ឋខ្មែរ ៤៨% រស់នៅក្នុងបន្ទាន់នៃភាពក្រីក្រ។ ការរៀនចំថ្នាក១២ មិនត្រូវថាបាន ផ្តល់អទិភាពសម្រាប់ការស្ចែងរកការងារនោះទេ។

ឧសភា 27, 2018 15:56

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដសល់ពេល១នាទី

ឧសភា 27, 2018 15:57

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

ការស្វែងរកជំនាញរបស់ពេលខ្លី វាបានផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកការងារ ដែលមានតម្រូវការផ្តល់ និងមិនក្លាយជាផ្នែកមួយដែលបង្កហារិភ័យផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារ។

ឧសភា 27, 2018 15:58

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

សុំអស់ពាក្យយោបល់

ឧសភា 27, 2018 15:58

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេដមានពេល៣នាទីសម្រាប់ការសួរលើកទី២ សូមអញ្ជើញ

ឧសភា 27, 2018 15:59

0 អ្នកដាក់​ពិន្ទុ
Chab sophat

ការធ្វើកំណែទម្រង់ការអប់រំ វាពិតជាល្អ តែបើនិស្សិតក្នុងមួយឆ្នាំៗនៅតែអត់ការងារធ្វើដោយសារការអប់រំខ្ពស់តែកំរិត ដោយនៅកម្ពុជាជាង៤សែននាក់ ហើយនៅប្រទេសថៃ មានជាង១៨ម៉ឺននាក់ ដែលបង្ហាញថា ​និស្សិតដែលបញ្ចប់ មិនសុទ្ធតែទទួលបានការងារនោះទេ តើហេតុអ្វីបានយុវជនដែលទទួលបានការអប់រំខ្ពស់នៅតែធ្វើការចំណាកស្រុកដដែល?

ឧសភា 27, 2018 16:00

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០សម្រាប់ការឆ្លើយលើកទី២ សូមអញ្ជើញ

ឧសភា 27, 2018 16:00

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទី

ឧសភា 27, 2018 16:06

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

យោងតាមការបង្ហាញទិន្នន័យជាច្រើន បានអនុលោមអោយឃើញថា ការអប់រំ គ្រាន់តែជាផ្នែកដែលជម្រុញអោយទទួលបានចំណេះដឹងតែប៉ុន្នោះ តែមិនការអប់រំមិនអាចកំណត់គោលជីវិតរបស់យុវជននោះទេ។ យុវជនជាច្រើនបានផ្សាខ្លួនទៅនឹងវស័យជំនួញ វិស័យការងារ និងជាកម្មករជំនាញ ដែលស្រប់ទៅតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍន៍ជាតិ ជាក់ស្តែងដូចជាប្រទេសកម្ពុជានាពេលបច្ចប្បន្ន នៅពេលខ្លះអ្នកដែលធ្វើការក្រោយបញ្ចប់ឧត្តមសិក្សាទទួលបានប្រាក

ឧសភា 27, 2018 16:06

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ក្រុមយើងខ្ញុំមិនបានបដិសេធឲ្យយុវជនមិនគួរធ្វើចំណាកស្រុកនោះទេ តែទន្ទឹមនឹងពួកគេចង់ស្វែងរកការងារធ្វើនក្រៅប្រទេស ពួកគេគួរជាពលករដែលមានជំនាញ ឬ ទៅបំពេញការងារទាំងនោះដើម្បីដកពិសោធន៍ និងពង្រឹងសមត្តភាពរបស់ពួកគេផ្អែកលើជំនាញដែលពួកគេចង់បំពេញបន្ថែម! កត្តាដែលយុវជនរៀនចប់ហើយមិនមានការងារធ្វើ វាគឺជាអ្វីដែលយុវជនកាន់តែខិតខំបន្ថែមទៀតក្នុងការបំពេញមុខវិជ្ជាបន្ថែម ឬ ចំណេះដឹង ឬ បទពិសោធន៍ ទោះបីជាពួកគេមិនមានការងារធ្វើក្នុងស្រុក តែបើពួកគេមានជំនាញពិតប្រាកដ ពួកគេអាចបំពេញការងារនៅស្រុកក្រៅ ព្រោះបើយុវជនបន្តខិតខំរៀនសូត្រ និងបំពេញសមត្ថភាពបន្ថែម ពួកគេនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់បំពេញតម្រូវការទាំងនោះ។ យ៉ាងណាមិញ យុវជនគួរជ្រើសរើសមុខជំនាញណាដែលជួយឲ្យពួកគេកាន់ឆាប

ឧសភា 27, 2018 16:07

0 rate
Thouna

ក្រុមស្របសល់ពេល១នាទី

ឧសភា 27, 2018 16:08

0 អ្នកដាក់​ពិន្ទុ
Puth Kolka

ក្រុមយើងខ្ញុំមិនបានបដិសេធឲ្យយុវជនមិនគួរធ្វើចំណាកស្រុកនោះទេ តែទន្ទឹមនឹងពួកគេចង់ស្វែងរកការងារធ្វើនក្រៅប្រទេស ពួកគេគួរជាពលករដែលមានជំនាញ ឬ ទៅបំពេញការងារទាំងនោះដើម្បីដកពិសោធន៍ និងពង្រឹងសមត្តភាពរបស់ពួកគេផ្អែកលើជំនាញដែលពួកគេចង់បំពេញបន្ថែម! កត្តាដែលយុវជនរៀនចប់ហើយមិនមានការងារធ្វើ វាគឺជាអ្វីដែលយុវជនកាន់តែខិតខំបន្ថែមទៀតក្នុងការបំពេញមុខវិជ្ជាបន្ថែម ឬ ចំណេះដឹង ឬ បទពិសោធន៍ ទោះបីជាពួកគេមិនមានការងារធ្វើក្នុងស្រុក តែបើពួកគេមានជំនាញពិតប្រាកដ ពួកគេអាចបំពេញការងារនៅស្រុកក្រៅ ព្រោះបើយុវជនបន្តខិតខំរៀនសូត្រ និងបំពេញសមត្ថភាពបន្ថែម ពួកគេនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់បំពេញតម្រូវការទាំងនោះ។ យ៉ាងណាមិញ យុវជនគួរជ្រើសរើសមុខជំនាញណាដែលជួយឲ្យពួកគេកាន់ឆាប់ទទួលបានជោគជ័យ និងស្របតាមតម្រូវការរបស់សង្គមជាតិ អ្វីដែលយុវជនត្រូវធ្វើជាបន្តទៀតនោះគឺការរៀបចំគោលដៅជិវិតមួយដែលបានជម្រុញឲ្យក្រុមគ្រួសាររបស់ពួកគេ និងសង្គមជាតិត្រូវការជាចាំបាច់!

ឧសភា 27, 2018 16:09

0 rate
Thouna

ក្រុមស្របអស់ម៉ោង

ឧសភា 27, 2018 16:09

0 អ្នកដាក់​ពិន្ទុ
bansaray

ក្រុមរបស់ខ្ញំអស់​យោបល់ហើយ

ឧសភា 27, 2018 16:09

0 rate
Thouna

ក្រុមបដិសេដមានពេល១០នាទីសម្រាប់ធ្វើការសរុបសេចក្តី សូមអញ្ជើញ

ឧសភា 27, 2018 16:10

0 អ្នកដាក់​ពិន្ទុ
HENG Kimhong

យោងតាមការបង្ហាញទិន្នន័យជាច្រើន បានអនុលោមអោយឃើញថា ការអប់រំ គ្រាន់តែជាផ្នែកដែលជម្រុញអោយទទួលបានចំណេះដឹងតែប៉ុន្នោះ តែមិនការអប់រំមិនអាចកំណត់គោលជីវិតរបស់យុវជននោះទេ។ យុវជនជាច្រើនបានផ្សាខ្លួនទៅនឹងវស័យជំនួញ វិស័យការងារ និងជាកម្មករជំនាញ ដែលស្រប់ទៅតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍន៍ជាតិ ជាក់ស្តែងដូចជាប្រទេសកម្ពុជានាពេលបច្ចប្បន្ន នៅពេលខ្លះអ្នកដែលធ្វើការក្រោយបញ្ចប់ឧត្តមសិក្សាទទួលបានចំណូលទាបជាកម្មករជំនាញ និងអ្នកធ្វើជំនួនផងដែរ រហូតដល់មានពាក្យមួយដែលពលរដ្ឋតែងតែនិយាយតគ្នាថា អ្នកធ្វើការ មិនទាន់អ្នករកស៊ីនោះទេ។ តែទោះបីជាយ៉ាងណា សម្រាប់ជីវភាពប្រចាំថ្ងៃ នៃអ្នកដែលទទួលបានការអប់រំខ្ពស់ ក៏ពួកគេជនទាំងនោះត្រូវផ្សាភ្ជាប់នូវការព្យាយាមប្រឹងប្រែង ដោយហេតុការ រាល់កិច្ចការទាំងអស់ មិនមែនអោយតែមានជំនាញ ចំណេះដឹងច្រើន គឺទទួលបានជោគជ័យនោះទេ ភាពអត់ហ្នត់ ព្យាយាម ខិតខំប្រឹងប្រែង ទើបជារឿងសំខាន់សម្រាប់បុគ្គលកម្នាក់ អោយឈានទៅរកភាពជោគជ័យ នាពេលអនាគត តាមផែនការជីវិតរបស់មនុស្ស។

ឧសភា 27, 2018 16:14

0 អ្នកដាក់​ពិន្ទុ
Chab sophat

អស់យោបល់

ឧសភា 27, 2018 16:15

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ធ្វើការសរុបសេចក្តី សូមអញ្ជើញ

ឧសភា 27, 2018 16:15

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទី

ឧសភា 27, 2018 16:20

0 អ្នកដាក់​ពិន្ទុ
pech darith

សរុបសេចក្ដីមកយោងទៅតាមការជជែកវែកញែកខាងលើមកនេះក្រុមរបស់ពួកខ្ញុំនៅតែប្រកាន់ភ្ជាប់ការគាំទ្រទៅលើប្រធានបទដែលថា”ការអប់រំគឺជាគោលដៅរបស់យុវជន”ព្រោះយោងទៅតាមការសិក្សាលើបណ្ដាប្រទេសអភិវឌ្ឍគឺសុទ្ធសឹងតែឲ្យតម្លៃខ្ពស់ទៅលើការសិក្សាអប់រំ។តួរយ៉ាងប្រទេសមួយមានការរីកចម្រើនក៏ដោយសារប្រាក់ចំណូលដែលទទួលបានពីធនធានមនុស្សមានសមត្ថភាព,ប្រជាជនមានជីវភាពធូរធារប្រាក់ចំណូលខ្ពស់,សង្គមមានសន្តិភាពសុវត្តិភាពដែលបានមកពីការសិក្សាស្រាវជ្រាវរៀនសូត្រស្វែងរកនិងអភិវឌ្ឍន៍ចំណេះដឹងរបស់យុវជននិងការសម្រេចបាននៅគោលដៅរបស់យុវជនដែលគ្រប់គ្នាចង់បានមានសុខភាព,ការងារ,សុភមង្គល,លុយកាក់,មិត្តភក្តិ,ការគោរពស្រលាញ់គឺសុទ្ធតែជាគោលដៅរបស់មនុស្ស។កាលណាប្រជាពលរដ្ឋទទួលបានគ្រប់គ្រាន់នូវប៉ុន្មានចំនុចខាងលើនេះប្រទេសជាតិនោះតែងមានការអភិវឌ្ឍន៍និងស្ថេរភាពទាំងផ្នែកសេដ្ឋកិច្ច,សង្គម,នយោបាយ-ល-។ ។យើងលើកឧទាហរណ៍ប្រទេសសិង្ហបុរីដែលជាប្រទេសតូចមួយក្នុងតំបន់អាស៊ីដែលមានប្រជាជនប្រម៉ាណ៥,៦០៧លាននាក់ប៉ុណ្ណោះតែជាប្រទេសដែលមានការរអភិវឌ្ឍន៍នាំមុខនៅអាស៊ាននិងមានGDPខ្ពស់ប្រកួតប្រជែងដល់បណ្ដាប្រទេសមួយចំនួននៅអ៊ឺរ៉ុបទាំងនេះគឺដោយសារប្រទេសនេះឲ្យតម្លៃខ្លាំងទៅលើប្រព័ន្ធអប់រំយុវជនសុទ្ធតែទទួលបានការអប់រំយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលនិងក្រសួងអប់រំរបស់ប្រទេសនេះ។ដូចដែលការបង្រឹងលើការអប់រំនេះដែរក្រសួងអប់រំប្រទេសកម្ពុជាក៏បានពង្រឹងទៅលើការអប់រំចាប់តាំងពីឆ្នាំ២០១៤ហូតដល់ពេលនេះទាំងប្រព័ន្ធសិក្សាពីថ្នាក់បឋមសិក្សាដល់ថ្នាក់ឧត្តមសិក្សាផងដែរ។

ឧសភា 27, 2018 16:22

0 rate
pech darith

ក្រុមយើងខ្ញុំសូមអស់យោបល់

ឧសភា 27, 2018 16:23

0 rate
Thouna

ការពិភាក្សាតាមរយៈអនឡាញសូមធ្វើការបញ្ជប់នូវពេលនេះ។ សូមអរគុណសម្រាប់ការចូលរួម

ឧសភា 27, 2018 16:24

0 អ្នកដាក់​ពិន្ទុ
ការបោះឆ្នោតបានបិទ
71
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

Chab sophat

 

HENG Kimhong

 

Thouna

 

យោបល់
ចូលបញ្ចេញយោបល់