“តើការងារស្ម័គ្រចិត្តពិតជាអាចធ្វើឲ្យយុវជនងាយស្រួលរកការងារឬយ៉ាងណា?”

07 មិថុនា 2018

ក្នុងការជជែកដេញដោលក្រោមប្រធានបទ “តើការងារស្ម័គ្រចិត្តពិតជាអាចធ្វើឲ្យយុវជនងាយស្រួលរកការងារឬយ៉ាងណា?” ការជជែកពិភាក្សានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តយុវជនឲ្យចូលរួមនៅក្នុងការងារសង្គមតាមរយៈការចូលរួមការងារស្ម័គ្រចិត្តទាំងនៅថ្នាក់ឃុំ - សង្កាត់ ស្ថាប័ន និងអង្គការសង្គមស៊ីវិល។
នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • គាំទ្រ
  • ចូលរួម!

Rachana

 

Bich Plev

 

Lun Kimly

 

  • ការពិភាក្សាបានបិទ
Thouna

សូមស្វាគមន៏មកកាន់វេទីការយុវជនដែលធ្វើការជជែកដេញដោលតាមរយៈអនឡាញ។ នាងខ្ញុំឈ្មោះ ថុនា​ ជាអ្នកសម្របសម្រួលក្នុងកម្មវិធីនេះ។ រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា។

មិថុនា 12, 2018 14:46

0 អ្នកដាក់​ពិន្ទុ
Thouna

ដំណើរការនៃកម្មវិធីមាន៤វគ្គ។ ដូចនេះក្រុមស្របមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី សូមចាប់ផ្តើម!

មិថុនា 12, 2018 14:47

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 12, 2018 14:52

0 អ្នកដាក់​ពិន្ទុ
Bich Plev

យើងខ្ញុំជាក្រុមស្របសូមធ្វើការគាំទ្រទៅ ប្រធានបទថា ការងារស្មគ្រចិត្តរបស់យុវជននូវតាមសហគមន៏ ពិតជាចូលរួមចំណែកដើម្បីងាយស្រួលក្នុងការរកការងារធ្វើរបស់យុវជននាពេលអនាគត់ ពួកយើងមានទឡ្ហីករណ៍ច្រើនក្នុងការបង្ហាញ តែក្រុមយើងខ្ញុំសូមលើកយកទឡ្ហីករណ៍ចំនួនពីរសំខាន់ៗ មកបង្ហាញ ទី១អត្ថប្រយោជន៍សំខាន់ៗនៃការងារស្ម័គ្រចិត្ត និង ទឡ្ហីករណ៍ទី២ សូមលើកយកបរិបទការងារជាក់ស្តែងក្នុងជីវភាព។ អត្ថប្រយោជន៍សំខាន់ៗនៃការងារស្ម័គ្រចិត្តៈ • ទទួលបាននូវបទពិសោធន៍ការងារ ដែលជាតម្រូវការចាំបាច់សម្រាប់ដាក់ពាក្យការងារផ្សេងៗ • បង្កើត និងពង្រឹងសមត្ថភាពជំនាញ រួមទាំងកសាងទំនុកចិត្តតាមរយៈការអនុវត្តការងារជាក់ស្តែង • ការងារស្ម័គ្រចិត្តនេះអាចជួយឱ្យអ្នកជួប និងស្គាល់មនុស្សថ្មីៗ ទាំងជាតិ និងអន្តរជាតិដែលបង្កើតជាបណ្តាញទំនាក់ទំនងជាមួយគ្នារៀនសូត្រការងារ ភាសា វប្បធម៌ និងផ្តល់អត្ថិភាពឱកាសការងារច្រើនជាងមនុស្សដទៃទៀត។ • ការងារស្ម័គ្រចិត្តអាចជួយឲ្យទទួលបាន ឱកាសអាហាររូបករណ៍ ទាំងក្នុងនិងក្រៅប្រទេស • ដើម្បីបង្កើនកិត្តិនាម កិត្តិយស កេរ្តិ៍ឈ្មោះ លើផ្នែកសិក្សាធិការ • ធ្វើឱ្យប្រទេសជាតិ និងបណ្តុំសកលលោកមានការរីកចម្រើនដោយប្រយោល • ធ្វើឱ្យខ្លួនឯងកាន់តែមានតម្លៃក្នុងបរិបទការងារ • ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការងារសង្គម ដូចជាប្រាក់ឧត្ថម ឬធានាអាហារ និងសុខភាពជាដើម • អាចផ្តល់ជាឱកាសដល់ការស្ទាបស្ទង់ពីសមត្ថភាពការងាររបស់ខ្លួន • ការងារស្ម័គ្រចិត្តអាចបង្កើតឱ្យមាននូវមហាគ្រួសារការងារដ៏ធំមួយ ដូចជាព្រឹត្តិការណ៍បាខេមជាដើមគឺមានអ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួម • ជួយឱ្យយើងយល់ច្បាស់ពីចំណង់ចំណូលចិត្ត និងមុខរបរជាក់លាក់មួយនាពេលអនាគត • អភិវឌ្ឍលើជំនាញទំនាក់ទំនងមនុស្សជាសាធារណៈ • ដើម្បីឈានជើងចូលទៅទីផ្សារការងារដ៏ល្អដែលខ្លួនពេញចិត្ត • មានឱកាស ចែករំលែកពីបទពិសោធការសិក្សា ការងារ និងជីវិតពិតរបស់ខ្លួនទៅកាន់បណ្តុំនៃការងារស្ម័គ្រចិត្តទាំងនោះ • បានយល់ពីជំនាញថ្មីៗផ្សេងទៀត។

មិថុនា 12, 2018 14:54

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មិថុនា 12, 2018 14:55

0 អ្នកដាក់​ពិន្ទុ
Bich Plev

សុំអស់យោបល់។

មិថុនា 12, 2018 14:56

0 rate
Thouna

ក្រុមស្របអស់ម៉ោង

មិថុនា 12, 2018 14:56

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី១ សូមអញ្ជើញ

មិថុនា 12, 2018 14:57

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 12, 2018 15:02

0 អ្នកដាក់​ពិន្ទុ
Sinet

 ការងារស្ម័ក្រចិត្តពិតជាមិនធ្វើអោយយុវជចងាយស្រួលក្នុងការរកការងារធ្វើនោះទេ  បះពាល់ការសិក្សា ប្រសិនបើសិស្សរវល់តែចូលរូមការងារសង្គមស្ម័គ្រចិត្ត ក្នុងនោះផងដែរសម្រាប់ការសិក្សានៅសាលា ចំណោះដឹងយុវជនអាចថយចុះដោយសារតែរវល់តែផ្តោតលើការងារសង្គមមួយចំនួនដែលមិនជាប់ពាក់ព័ន្ធនឹងការសិក្សា។  ម្យ៉ាងវិញទៀតយុវជនអាចខាតបង់ពេលវេលាសម្រាប់ការស្វែងរកការអភិវឌ្ឍន៍ខ្លួន រួមទាំងគ្មានពេលវេលាសម្រាប់ គ្រួសារ មិត្តភ័ក្រ។

មិថុនា 12, 2018 15:05

0 អ្នកដាក់​ពិន្ទុ
Sinet

សូមអស់យោបល់​

មិថុនា 12, 2018 15:05

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី២ សូមអញ្ជើញ

មិថុនា 12, 2018 15:06

0 អ្នកដាក់​ពិន្ទុ
Lun Kimly

នេះជាទឡ្ហីករណ៍ទី២របស់ក្រុមស្របបរិបទការងារជាក់ស្តែងក្នុជីវភាព ក្នុងជីវភាពជាក់ស្តែងសព្វថ្ងៃទីផ្សារការងារគឺមានលក្ខណតូចចង្អៀត។ ការងារភាគច្រើនសុទ្ធសឹងតែ ទាមទារឲ្យមាននូវបទពិសោធន៍ទោះបីច្រើន ឬតិចក្តីគឺអាស្រ័យទៅតាមប្រភេទនៃការងារឬតម្រុវការរបស់ស្ថាប័ននីមួយៗ។ ដោយយោងទៅតាមគេហទំព័រ Bongthom.com និង CAMHR.com ដែលជាគេហទំព័រល្បីខាងប្រកាសការងារ បានបង្ហាញថា ៩៧% នៃការងារទាំងនោះសុទ្ធតែទាមទារឲ្យមានបទពិសោធន៍។ ដោយឃើញពីភាពអត់ការងារធ្វើរបស់យុវជនក្រោយពីបានបញ្ចប់មហាវិទ្យាល័យ បានធ្វើឲ្យរាជរដ្ឋាភិបាលបានបញ្ចូលកម្មវិធីការបង្កើនការងារស្ម័គ្រចិត្ត នៅក្នុងគោលនយោបាយអភិវឌ្ឍយុវជនកម្ពុជា។ ទោះបីគ្មានរបាយការណ៍ណាមួយជាក់លាក់ដែលបង្ហាញពីយុជនស្ម័គ្រចិត្តលើគ្រប់វិស័យការងារក៏ដោយ ប៉ុន្តែរបាយការណ៍វិភាគស្ថានភាពយុវជនរបស់ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិឆ្នាំ២០០៩ដែលសង្គមស៊ីវិលស្រង់ដាក់នៅក្នុងសេចក្តីព្រៀងគោននយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាបានបង្ហាញថាមានយុវជនប្រមាណ៣៥% ទៅ៤០%បានចូលរួមធ្វើការងារស្ម័គ្រចិត្ត។ ក្រោយពីបានធើ្វការងារស្ម័គ្រចិត្តយុវជនទាំងនោះតែងតែទទួលបាននូវការងារសមស្របសម្រាប់ជីវិតរបស់ពួកគេ ដូចជាៈ •មានកញ្ញាម្នាក់ ជាអតីតអ្នកធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ម្នាក់ហើយបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ( ប្រភពVOA ៖11 វិច្ឆិកា 2010 ) • មានយុវជនម្នាក់ ជាអតីតអ្នកស្ម័គ្រចិត្តនៅអង្គការ ខមហ្រ្វែល( COMFREL ) សព្វថ្ងៃរូបលោកកំពុងធ្វើការជាប្រធានយុវជនក្នុងអង្គការនេះផ្ទាល់ ( ប្រភព rfi៖ ចុះផ្សាយនៅថ្ងៃ 07/11/2010 )។ • នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងថា យុវជន ដែលប្រឡូកជាមួយការងារស្ម័គ្រចិត្ត គឺ៩០ភាគរយ ពួកគេទទួលបានការងារល្អបន្ទាប់ពីពួកគេបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ( ប្រភព៖ ជាប្រសាសន៍នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន )។

មិថុនា 12, 2018 15:11

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 12, 2018 15:12

0 អ្នកដាក់​ពិន្ទុ
Lun Kimly

សុំអស់យោបល់

មិថុនា 12, 2018 15:14

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី២ សូមចាប់ផ្តើម

មិថុនា 12, 2018 15:16

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 12, 2018 15:21

0 អ្នកដាក់​ពិន្ទុ
Sinet

បញ្ហាប្រឈមមូយទៀតរបស់យុវជននោះគឺ៖ ខាតបង់ថវិកាផ្ទាល់ខ្លួន។ នៅពេលដែលយុវជនគិតតែផ្តោតទៅលើការងារស្ម័គ្រចិត្តដោយមិនបានគិតពីហិរញ្ញវត្ថុផ្ទាល់ខ្លួននោះទេ នោះយុវជននឹងប្រឈមទៅនឹងបញ្ហាមួយចំនួនដូចជា៖  ខ្វះខាតថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ។ ការចំណាយប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះដោយសារតែការស្ម័គ្រចិត្តជនអាចខាតបង់ទាំងពេលវេលា រួមទាំងគ្មានពេលវេលារកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្លូន។ ម្យ៉ាងវិញទៀត យុវជនអាចប្រឈមមុខនឹងភាពអត់ការងារធ្វើ នឹងកាន់តែគ្មានទំនុកចិត្តលើខ្លួន ដោយសារតែមិនមានភាពឯករាជ្យក្នុងការសស្វែងរកការងារថ្មីៗ។

មិថុនា 12, 2018 15:23

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មិថុនា 12, 2018 15:25

0 អ្នកដាក់​ពិន្ទុ
Sinet

សូមអស់យោបល់​

មិថុនា 12, 2018 15:25

0 អ្នកដាក់​ពិន្ទុ
Thouna

នេះគឺជាវគ្គសួរនិងឆ្លើយសំនួរៈ ក្រុមស្របមានពេល៣នាទីសម្រាប់ការសួរលើកទី១​ សូមចាប់ផ្តើម

មិថុនា 12, 2018 15:26

0 អ្នកដាក់​ពិន្ទុ
Bich Plev

នៅពេលដែលការងារគេតម្រូវឲ្យមានបទពិសោជន៍ តើយុវជនគួធ្វើយ៉ាងណាដើម្បីទទួលបានការងារនោះ ?

មិថុនា 12, 2018 15:30

0 rate
Thouna

អស់ម៉ោង

មិថុនា 12, 2018 15:30

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រប់ការឆ្លើយ សូមអញ្ជើញ

មិថុនា 12, 2018 15:31

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រប់ការឆ្លើយ សូមអញ្ជើញ

មិថុនា 12, 2018 15:32

0 អ្នកដាក់​ពិន្ទុ
Sinet

ចំពោះបទពិសោធយុវជនអាចរកការងារធ្វើជាលក្ខណៈ Part time នៅតាមបណ្តា សាលា ហ៊ាងកាហ្វេ ហ៊ាងបាយ ឬជាស្ថាប័ន និងអង្គការមួយចំនួន ដែលអាចអោយយុវជនចំណេញទាំងថវិកា ចំណេះជំនាញ រួមទាំងបទពិសោធន៍ផងដែរ។​

មិថុនា 12, 2018 15:37

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 12, 2018 15:37

0 អ្នកដាក់​ពិន្ទុ
Sinet

សូមអស់យោបល់

មិថុនា 12, 2018 15:37

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធមានពេល៣នាទីសម្រាប់ការសួរលើកទី១ សូមអញ្ជើញ

មិថុនា 12, 2018 15:37

0 អ្នកដាក់​ពិន្ទុ
Sinet

ប្រសិនបើការងារស្ម័គ្រចិត្តរបស់យុវជន មិនជាប់ពាក់ព័ន្ធនឹងការសិក្សានៅសាកលវិទ្យាល័យតើយុវជននឹងប្រឈមនូវបញ្ហា និងវិបត្តិអ្វីខ្លះនាពេលអនាគត?

មិថុនា 12, 2018 15:39

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

មិថុនា 12, 2018 15:39

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 12, 2018 15:46

0 អ្នកដាក់​ពិន្ទុ
Bich Plev

ដោយយល់ឃើញថាការទទួលបានចំណេះដឹងពីសាលាវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់យុវជនដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនជាទំពាំងស្នងឫស្សីទេ ពោលគឺយើងត្រូវធ្វើកិច្ចការខាងក្រៅដូចជាការងារស្ម័គ្រចិត្ត ទាំង

មិថុនា 12, 2018 15:47

0 rate
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មិថុនា 12, 2018 15:50

0 អ្នកដាក់​ពិន្ទុ
Bich Plev

ទោះជាការងារនោះមិនត្រូវនឹងជំនាញ ដែលកំពុងសិក្សានៅសាលា ក៏ដោយតែវាបានជួយពង្រឹងនូវសមត្ថភាព ភាពជាអ្នកដឹកនាំ និងទំនាក់ទំនងបានល្អជាមួយបរិបទខាងក្រៅ។

មិថុនា 12, 2018 15:51

0 rate
Thouna

ក្រុមស្របមានពេល៣ នាទីសម្រាប់ការសួរលើកទី២ សូមចាប់ផ្តើម

មិថុនា 12, 2018 15:52

0 អ្នកដាក់​ពិន្ទុ
Lun Kimly

នៅពេលដែលយុវជនបញ្ចប់ការសិក្សា​រួចស្វែងរកការងារធ្វើទាំងគ្មានបទពិសោធន៏តើវាអាចជះឥទ្ធិពលអ្វីខ្លះដល់អនាគតការងាររបស់យុវជន?

មិថុនា 12, 2018 15:54

0 rate
Thouna

ក្រុមបដិសេធមានពេល១០សម្រាប់ការឆ្លើយ សូមអញ្ជើញ

មិថុនា 12, 2018 15:54

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពែល៥នាទីទៀត

មិថុនា 12, 2018 16:00

0 អ្នកដាក់​ពិន្ទុ
Sinet

ដើម្បីបញ្ជៀសការអត់ការងារធ្វើបន្ទាប់ពីបញ្ជប់ការសិក្សាយុវជនត្រួវស្វែងរកការងារ part time នៅតាមស្ដាប័ណ្ដ សាលាបង្រៀន ហាងកាហ្វេ ភោជនីដ្ធាន កន្លែងកំសាន្ដ និងបណ្ដាក្រុមហ៊ុននាៗ។

មិថុនា 12, 2018 16:03

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

មិថុនា 12, 2018 16:03

0 អ្នកដាក់​ពិន្ទុ
Sinet

សូមអស់យោបល់

មិថុនា 12, 2018 16:03

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមបដិដេធមានពេល៣នាទីសម្រាប់ការសួរលើកទី២ សូមអញ្ជញ

មិថុនា 12, 2018 16:04

0 អ្នកដាក់​ពិន្ទុ
potter

បើសិនជាការងារស្ម័គ្រចិត្តរបស់យុវជនទាំងអស

មិថុនា 12, 2018 16:06

0 អ្នកដាក់​ពិន្ទុ
potter

ពិតជាមានភាពងាយស្រួលរកការងារធ្វើមែននោះហេតុអ្វីបានជារបាយការវិភាគស្ថានភាពយុវជនរបស់ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិឆ្នាំ២០០៩ដែលសង្គមស៊ីវិលស្រង់ដាក់នៅក្នុងសេចក្តីព្រៀងគោននយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាបានបង្ហាញថាមានយុវជនមានតែប្រមាណ៣៥% ទៅ៤០%បានចូលរួមធ្វើការងារស្ម័គ្រចិត្ត?​

មិថុនា 12, 2018 16:09

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ​ សូមអញ្ជើញ

មិថុនា 12, 2018 16:11

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 12, 2018 16:15

0 អ្នកដាក់​ពិន្ទុ
Rachana

យោងទៅតាមរបាយការណ៍មួយនេះ គឺបានបង្ហាញថា យុវជន៣៥% ទៅ៤០% នៃយុវជន ១០០%បានចូលរួមក្នុងការងារស្ម័គ្រចិត្តទូទាំងប្រទេសកម្ពុជា ដោយឡែក យុវជន៦០% ទៀតមិនបានចូលរួមដោយសារ ពួកគាត់ជា កសិករ កម្មករ កម្មារិនី ពលករ ជាដើម។ តែ១០០% នៃយុវជនដែលបានចូលរួមការងារស្ម័គ្រចិត្ត គឺ ៩០% ទទួលបានការងារធ្ធើយោងទៅតាមប្រសាសន៍នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ។

មិថុនា 12, 2018 16:21

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

មិថុនា 12, 2018 16:22

0 អ្នកដាក់​ពិន្ទុ
Rachana

សុំអស់យោបល់។

មិថុនា 12, 2018 16:22

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ធ្វើការសរុបសេចក្តីនៃវគ្គចុងក្រោយ សូមអញ្ជើញ

មិថុនា 12, 2018 16:23

0 អ្នកដាក់​ពិន្ទុ
Rachana

សរុបសេចក្តីមក ក្រុមស្របយើងខ្ញុំនៅតែអះអាងថា ការងារស្ម័គ្រចិត្តពិតជាអាចធ្វើឲ្យយុវជនងាយស្រួលរកការងារធ្វើនៅថ្ងៃអនាគតពិតប្រាកដមែន ដោយយោងទៅតាមអំណះអំណាង និង ការរៀបរាប់ខាងលើ រួមទាំងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នដែលតម្រូវឲ្យមានបទពីសោធន៍ ដូច្នេះយុវជនត្រូវស្វែងរកបទពិសោធន៍ការងារ តាមរយៈការងារស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និង ឱកាសការងារ បន្ថែមពីលើចំណេះជំនាញដ។

មិថុនា 12, 2018 16:36

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត​​

មិថុនា 12, 2018 16:37

0 អ្នកដាក់​ពិន្ទុ
potter

ក្នុងនាមយើងខ្ញុំជាក្រុមបដិសេធនូវតែមានជំហរដដែលក្នុងការគាំទ្រថាការងារស្ម័គ្រចិត្តពិតជាមិនមានភាពងាយស្រួលក្នុងការរកការងារធ្វើទេ ហើយថែមទាំធ្វើឲ្យយើងខាតបង់នូវពេលវាលានិងថវិកា ហើយពេលខ្លះទៀតបទពិសោធន៍ដែលខ្លួនទទួលបានពីការងារស្ម័គ្រចិត្តនោះមិនត្រូវនឹងជំនាញដែលខ្លួនកំពុងរៀននាពេលបច្ចុប្បន្ននោះទេ។ ជាក់ស្តែងនាសម័យបច្ចុប្បន្នយើងឃើញថា ការងារដែលងាយរកបានសម្រាប់យុវជនគឺជាចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ ម៉្យាងវិញទៀតការងារស្ម័គ្រចិត្តគឺគ្រាន់តែជាចំណែកតូចមួយនៃការចូលរួមក្នុងសង្គមតែប៉ុណ្ណោះ។ មនុស្សដែលអាចរកការងារបានយ៉ាងងាយស្រួលលុះត្រាតែគេមានចំណេះដឹងជាក់លាក់សម្រាប់បម្រើក្នុងស្ថាប័នណាមួយ។ នេះសរបញ្ជាក់ឲ្យឃើញថាការងារស្ម័គ្រចិត្តតែមិនបានរួមចំណែកយ៉ាងសំខាន់ដើម្បីរកការងារធ្វើនោះទេ ព្រោះយុវជនមួយចំនួនធំនូវតែជួបប្រទះនឹងភាពឥតការងារធ្វើនូវឡើយ។

មិថុនា 12, 2018 16:38

0 អ្នកដាក់​ពិន្ទុ
Thouna

អស់ម

មិថុនា 12, 2018 16:38

0 អ្នកដាក់​ពិន្ទុ
Thouna

អស់ម៉ោង

មិថុនា 12, 2018 16:38

0 អ្នកដាក់​ពិន្ទុ
potter

សូមអស់យោបល់

មិថុនា 12, 2018 16:38

0 អ្នកដាក់​ពិន្ទុ
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ធ្វើការសរុបសេចក្តី សូមអញ្ជើញ

មិថុនា 12, 2018 16:39

0 អ្នកដាក់​ពិន្ទុ
Rachana

សរុបសេចក្តីមក ក្រុមស្របយើងខ្ញុំនៅតែអះអាងថា ការងារស្ម័គ្រចិត្តពិតជាអាចធ្វើឲ្យយុវជនងាយស្រួលរកការងារធ្វើនៅថ្ងៃអនាគតពិតប្រាកដមែន ដោយយោងទៅតាមអំណះអំណាង និង ការរៀបរាប់ខាងលើ រួមទាំងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នដែលតម្រូវឲ្យមានបទពីសោធន៍ ដូច្នេះយុវជនត្រូវស្វែងរកបទពិសោធន៍ការងារ តាមរយៈការងារស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និង ឱកាសការងារ បន្ថែមពីលើចំណេះជំនាញដែលសិក្សារនៅមហាវិទ្យាល័យ។

មិថុនា 12, 2018 16:41

0 rate
Thouna

ការពិភាក្សាដេញដោលតាមរយៈអនឡាញសូមធ្វើការបញ្ចប់ត្រឹមពេលនេះ។​ អរគុណសម្រាប់ការចំណាយពែលដ៏មានតម្លៃក្នុងការចូលរូមក្នុងថ្ងៃនេះ។​

មិថុនា 12, 2018 16:42

0 អ្នកដាក់​ពិន្ទុ
ការបោះឆ្នោតបានបិទ
60
ការជជែកតវ៉ា
  • ជំទាស់
  • ចូលរួម!

Saing Lyneth

 

potter

 

Sinet

 

Thouna

 

យោបល់
ចូលបញ្ចេញយោបល់