បទ “តើទំនើបកម្មនៃបច្ចេកវិទ្យាពិតជាធ្វើឲ្យយុវជនមានភាពរីកចំរើនទៅលើការសិក្សាឬយ៉ាងណា?”

17 មិថុនា 2018

ការជជែកដេញដោលក្រោមប្រធានបទ “តើទំនើបកម្មនៃបច្ចេកវិទ្យាពិតជាធ្វើឲ្យយុវជនមានភាពរីកចំរើនទៅលើការសិក្សាឬយ៉ាងណា?” ធ្វើឡើងក្នុងគោលបំណងធ្វើឲ្យយុវជនយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធិភាពលើការសិក្សា។ នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

kimchhy

 

kunthy phin

 

Heng Soklin

 

  • ម៉ោង​ពិភាក្សានៅ​សល់៖
Sinet

សូមស្វាគមន៍មកកាន់កម្មវិធីជជែកតាម Online

មិថុនា 17, 2018 14:36

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានរយៈពេល១០នាទីសម្រាប់លើកនូវទឡ្ហីករណ៍ទី១​។ សូមចាប់ផ្តើម

មិថុនា 17, 2018 14:44

0 អ្នកដាក់​ពិន្ទុ
kimchhy

នាងខ្ញុំតំណាងក្រុមស្របសូមធ្វើការគាំទ្រយ៉ាងពេញទំហឹងលើប្រធានបទ ទំនើបកម្មនៃបច្ចេកវិទ្យាពិតជាធ្វើឲ្យយុវជនមានភាពរីកចំរើនទៅលើការសិក្សា

មិថុនា 17, 2018 14:45

0 rate
kimchhy

ដោយផ្អែកលើទឡ្ហីករណ៏ទីមួយ 1 បច្ចេកវិទ្យាអាចចូលរួមយ៉ាងសកម្មក្នុងការជួយលុបបំបាត់អវិជ្ជារបស់មនុស្សក្នុងលោក

មិថុនា 17, 2018 14:46

0 rate
Sinet

ក្រុមស្របនៅសល់ពេល៥នាទីទៀត

មិថុនា 17, 2018 14:49

0 អ្នកដាក់​ពិន្ទុ
kimchhy

គ្រប់គ្នាទទួលស្គាល់ថា អ៊ីនធ័រនែត ម៉ាស៊ីនបច្ចេកវិទ្យាទំនើប បានធ្វើឲ្យផ្លាស់ប្តូរ របៀបរស់នៅ របៀបធ្វើការ និងការសិក្សា រៀនសូត្ររបស់មនុស្ស។ប្រជាជនកម្ពុជា៦,៣លាននាក់ប្រើទូរស័ព្ទស្មាតហ្វូន ដែលមានភ្ជាប់អ៊ីនធ័រនែតនៅប្រទេសកម្ពុជា អង្គការWomen for posperityបានធ្វើគម្រោងមួយ ឈ្មោះ ទូរស័ព្ទ ពណ៌ផ្កាឈូក ដែលនៅក្នុងនោះ គេបានផ្តល់ទូរស័ព្ទ ទៅឲ្យស្រ្តី ដែលមានដើរតួនាទីសំខាន់ នៅក្នុងសហគម ដូចជាសមាជិករបស់ក្រុមប្រឹក្សាឃុំ ជាដើម។ ដំបូងពួកគេអាចប្រើទូរស័ព្ទ ដើម្បីនិយាយទាក់ទងគ្នា ប៉ុន្តែ បន្តិចម្តងៗ ស្រ្តីទាំងនោះ ដែលចេះអក្សរបានខ្លះហើយនោះ ចាប់សរសេរអក្សរកាន់តែច្រើន ព្រោះពួកគេ ត្រូវការផ្ញើសា ដែលមួយចំនួន គឺគេមិនអាចធ្វើបានតាមទូរស័ព្ទ។ អ្នកខ្លះ ដែលមិនសូវចេះសរសេរអក្សរសោះ ពីមុនមក ប៉ុន្តែ នៅពេលដឹងពីរបៀប ផ្គុំតួអក្សរ នៅលើអេក្រង់ទូរស័ព្ទ គឺកាន់តែមានទំនោរចិត្ត ចង់សរសេរ អក្សរជាងមុន។

មិថុនា 17, 2018 14:50

0 rate
Sinet

ក្រុមស្របសល់ពេល១នាទី​ទៀត

មិថុនា 17, 2018 14:53

0 អ្នកដាក់​ពិន្ទុ
kunthy phin

ដោយយោងតាម វេបផ្សាយ AMX harman បានអោយដឹងថា បច្ចេកវិទ្យា អាចធ្វើអោយសិស្ស ទទួលបានការអប់រំ ខ្ពស់ និង ឪកាសខ្ពស់ក្នុងការទទួលបានអ្វីផ្សេងៗដែលពួកគេចង់បាន។

មិថុនា 17, 2018 14:54

0 rate
Sinet

ក្រុមស្របអស់ម៉ោង​

មិថុនា 17, 2018 14:54

0 អ្នកដាក់​ពិន្ទុ
Heng Soklin

ងាយស្រួលក្នុងការស្វែងរកឯកសារនានាក្នុងដើម្បីធ្វើកិច្ចការស្រាវជ្រាវ ជាពិសេសមានភាពរហ័ស

មិថុនា 17, 2018 14:54

0 rate
Sinet

ក្រុមបដិសេដសូមលើកទឡ្ហីករណ៍ទី១ សូមចាប់ផ្តើម

មិថុនា 17, 2018 14:55

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 17, 2018 15:00

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

នាងខ្ញុំតំណាងអោយក្រុមបដិសេធសុំធ្វើការបដិសេធយ៉ាងពេញទំហឹងទៅលើប្រធានបទ ទំនើបកម្មនៃបច្ចេកវិទ្យាពិតជាធ្វើអោយយុវជនមានភាពរីកចម្រើនលើការសិក្សា។

មិថុនា 17, 2018 15:00

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

ដោយផ្អែកលើទល្ហីករទី១ ផលប៉ះពាល់នៃបច្ចេកវិទ្យាទំាង៥ប្រភេទដែលជះផលអវិជ្ជមានដល់យុវជននិងកុមារ

មិថុនា 17, 2018 15:02

0 អ្នកដាក់​ពិន្ទុ
Naroth

ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ដល់​ការ​រស់​នៅ​របស់​មនុស្ស។ ទន្ទឹម​នឹង​នោះ​គេ​ក៏​មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​នៃ​បច្ចេកវិទ្យា​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​កុមារនិងយ​ុវជនផង​ដែរ។

មិថុនា 17, 2018 15:03

0 អ្នកដាក់​ពិន្ទុ
Naroth

គេហទំព័រ​អាសអាភាស, ដែល​ជាទូទៅ​គេហទំព័រ​ប្រភេទនេះមិនត្រឹមធ្វើឲ្យក្មេងមានចិត្តភ្លើតភ្លើន តែតែង​មានបង្កប់ Malware ដែលអាចលួចទិន្នន័យពីអ្នកប្រើប្រាស់។

មិថុនា 17, 2018 15:04

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធសល់ពេល១នាទីទៀត

មិថុនា 17, 2018 15:04

0 អ្នកដាក់​ពិន្ទុ
Naroth

៥. ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ចែកចាយ​គ្រឿងញៀន​តាម​បណ្ដាញ​សង្គម។

មិថុនា 17, 2018 15:04

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 15:05

0 អ្នកដាក់​ពិន្ទុ
Naroth

Sexting​ ​ដែល​ជា​ការ​ផ្ញើ​សារ​ជា​អក្សរ​ ​ឬ​រូបភាព​ក្នុង​ទម្រង់​អាសអាភាស​តាម​ទូរសព្ទ​ដៃ។

មិថុនា 17, 2018 15:05

0 អ្នកដាក់​ពិន្ទុ
Naroth

ភ្នាល់​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​តាម​អ៊ីនធឺណិត។

មិថុនា 17, 2018 15:06

0 អ្នកដាក់​ពិន្ទុ
Naroth

Cyberbullying​ ​ជា​ការ​ចែក​ចាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត​ ​ហើយ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ចិត្ត​អ្នក​ដទៃ​ ​តាម​បណ្ដាញ​អ៊ីនធឺណិត។

មិថុនា 17, 2018 15:06

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់លើកនូវទឡ្ហីករណ៍ទី២។ សូមចាប់ផ្តើម

មិថុនា 17, 2018 15:06

0 អ្នកដាក់​ពិន្ទុ
Heng Soklin

ទឡ្ហីករណ៍ទី២ បច្ចេកវិទ្យាជួយឲ្យយើងមានឪកាសច្រើនក្នុងការទទួលបានព័តមាននានា ជាពិសេសឪកាសទទួលបានអាហារូបករណ៍ក្នុង និងក្រៅប្រទេស។

មិថុនា 17, 2018 15:07

0 rate
Heng Soklin

យោងតាម វេបសាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងវេបសាយដ៏ទៃទៀតបានឲ្យដឹងថាក្រសួងបានកំពុងជ្រើសរើសនិស្សិតអាហារូបករណ៍ជាច្រើននាក់។

មិថុនា 17, 2018 15:09

0 rate
kimchhy

ជាការពិតណាស់យើងឃើញថាបច្ចេកវិទ្យាគឺបានដើរតួរយ៉ាងសំខាន់ក្នុងវិស័យអប់រំ

មិថុនា 17, 2018 15:09

0 rate
Heng Soklin

ជាក់ស្តែង សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសអាហារូបករណ៍ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ឆ្នាំសិក្សា ២០១៨-២០១៩។

មិថុនា 17, 2018 15:11

0 rate
Sinet

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 17, 2018 15:12

0 អ្នកដាក់​ពិន្ទុ
Heng Soklin

សេចក្ដីជូនដំណឹង ស្ដីពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Walailak University នៃព្រះរាជាណាចក្រថៃ។

មិថុនា 17, 2018 15:12

0 rate
kunthy phin

ពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាតាមត្រូវការ នៃការសិក្សារបស់ពូកគេ និងអាចបត់បែនតាមស្ថានភាព។ ពួកគេអាចមានឪកាសរៀន តាមរយៈការ onlineបាន ឆ្លងប្រទេស និង មានការការទទួលស្គាល់ពីប្រទេសដែលជាដៃគូក្នុងការសិក្សា។ជាងនេះទៅទៀតវាអាច ធ្វើអោយយើងមានពេលរៀនជាឯកជន និង អាចធ្វើអោយយើងរៀនបានគ្រប់ទីកន្លែងដែលយើងចង់រៀន។ ជាមួយគ្នាផងដែរ វាអាចជាជំនួយក្នុងការសិក្សាដើម្បីស្វែងរក ឯកសារនានាដែលជាតម្រូវការបំពេញការសិក្សា ជាវិធីសាស្ត្រ និងគន្លិះនានា ដែលមានជាសកល ដើម្បីជាគម្រូ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សា។

មិថុនា 17, 2018 15:15

0 rate
kimchhy

ជាក់ស្តែងកាន់តែងាយស្រួលរៀន ក្រសួងអប់រំ ផលិតវីដេអូបង្រៀនតាម​ YouTube និងយើងឃើញមានគេហទំព័តមួួយចំនូនទាំងនៅក្នុងស្រុកនិងក្រៅស្រុកចែករំលែកចំណេះដឹងផ្សេងជាច្រើនដែលអោយយុវជនងាយស្រូលក្នុងការទទួលបានចំនេះដឹងថ្មីៗ

មិថុនា 17, 2018 15:15

0 rate
Sinet

ក្រុមស្របសល់ពេល១នាទីទៀត​

មិថុនា 17, 2018 15:16

0 អ្នកដាក់​ពិន្ទុ
Heng Soklin

ទាំងនេះសុទ្ធសឹងតែជាអំណះអំណាងដែលគាំទ្រទៅលើប្រធានបទ។ ដូច្នេះក្រុមនាងខ្ញុំនៅតែបន្តគាំទ្រទៅលើប្រធានបទនេះទាំងស្រុង។

មិថុនា 17, 2018 15:16

0 rate
Sinet

ក្រុបស្របអស់ម៉ោង

មិថុនា 17, 2018 15:17

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធមានពេល១០នាទិលើកឡើងនូវទឡ្ហីករណ៍ទី២។សូមចាប់ផ្តើម

មិថុនា 17, 2018 15:19

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធនៅសល់ពេល៥នាទីទៀត

មិថុនា 17, 2018 15:24

0 អ្នកដាក់​ពិន្ទុ
Naroth

ខ្ញុំបាទតំណាងអោយក្រុមបដិសេធសូមលើកយកទឡ្ហីករណ៍ទី២ បច្ចេកវិទ្យាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងការសិក្សាស្រាវជ្រាវរបស់កុមារនិងយុវជន

មិថុនា 17, 2018 15:25

0 អ្នកដាក់​ពិន្ទុ
Naroth

បច្ចេកវិទ្យាដែលបានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់ការរស់នៅមនុស្សលោក ប៉ុន្តេក្នុងនោះបច្ចេកវិទ្យាក៏ផ្ដល់ផលអវិជ្ជមានមួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ ដូចជាកុមារ យុវជន ការសិក្សាស្រាវជ្រាវរបស់យុវជន និងសិស្ស។ ដោយផលប៉ះពាល់ទាំងនោះមានដូចជា មនុស្សមិនសូវមានទំនាក់ទំនងគ្នាដោយផ្ទាល់, ចំណាយពេលតែជាមួយឧបករណ៍បច្ចេកវិទ្យា និងសុខភាពមិនសូវល្អ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអំពើរអវិជ្ជមានផ្សេងៗ ដូចជា ការជួញដូរគ្រឿងញៀន ការលែងល្បែងស៊ីសងតាមអ៊ីនធឺណែត ការជួញដូរផ្លូវភេទ ការផ្សព្វផ្សាយព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ) ការប្រើប្រាស់ដើម្បីកេងចំនេញផ្នែកនយោបាយជាដើម។ បញ្ហាទាំងនេះបានធ្វើអោយមានការរំខានលើការសិក្សារបស់កុមារនិងយុវជនជាខ្លាំង។ ផលប៉ះពាល់មកលើការសិក្សាមានពីរប្រភេទ ទី១ ផ្នែកសុខភាពខួរក្បាល ដែលជាឧបករណ៍សំខាន់ប្រើប្រាស់លើការសិក្សា។

មិថុនា 17, 2018 15:25

0 អ្នកដាក់​ពិន្ទុ
Naroth

ការ​ស្រាវជ្រាវ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់​របស់​ទូរស័ព្ទ ឬ Tablets ដែល​មាន​ចំពោះ​កូនក្មេង​ដែល​មិនទាន់​លូតលាស់​ពេញ​លក្ខណៈ ហើយ​ក្នុង​នោះ​ដែរ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ឪពុក​ម្ដាយ​គ្រប់គ្នា មិន​គួរ​ឲ្យ​ទូរស័ព្ទ ឬ Tablets ផ្សេងៗទៅ​ក្មេង​លេង​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ក្មេង ។

មិថុនា 17, 2018 15:26

0 អ្នកដាក់​ពិន្ទុ
Naroth

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Michigan របស់​អាមេរិក​បាន​បញ្ជាក់​ថា ក្មេង​ដែល​មាន​ទម្លាប់​ប្រើប្រាស់ ឬ​លេង​ទូរស័ព្ទ និង Tablets​ ផ្សេងៗ មាន​ទំនោរ​នឹង​ក្លាយ​ជា​អ្នក​ដែល​មាន​បញ្ហា​ផ្នែក​អត្តចរិត ឬ​អាច​និយាយ​បាន​ថា មាន​ចរិត​អាក្រក់​ក្នុង​ពេល​ធំ​ឡើង ។ លោក Dr. Jenny Radesky ជា​អ្នក​ដឹកនាំ​ធ្វើ​ការ​ស្រាវជ្រាវ​នេះ​បាន​ថ្លែង​ថា "ឪពុក​ម្ដាយ​ដែល​មាន​ភាព​មមាញឹក​ខ្លាំង តែងតែ​ឲ្យ​ទូរស័ព្ទ និង Tablets ផ្សេង​ៗ​ទៅ​ឲ្យ​កូន​ពួកគេ ដើម្បី​ឲ្យ​ក្មេង​ទាំង​នោះ​ស្ដាប់​បង្គាប់" ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ដែល​ឪពុក​ម្ដាយ​មាន​ទម្លាប់​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ទាំង​នោះ​នៅ​មុខ​កូន ក៏​អាច​នឹង​ប៉ះពាល់​ដល់​ចរិត​ក្មេង​ដែរ ជាក់ស្ដែង​ឪពុកម្ដាយ​ខ្លះ​រវល់​តែ​ចុច​ទូរស័ព្ទ និង Tablets ទាំង​នោះ ហើយ​ក៏​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់ ចំពោះ​ចរិត​របស់​កូន​ខ្លួន​ឯង ។

មិថុនា 17, 2018 15:28

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធនៅសល់ពេល១នាទីទៀត

មិថុនា 17, 2018 15:28

0 អ្នកដាក់​ពិន្ទុ
Naroth

ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត ធ្វើ​ឡើង​ដោយ​លោក Chris Rowan ជា​គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​កូនក្មេង​បង្ហាញ​ថា មាន​មូលហេតុ​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ឲ្យ​ទូរស័ព្ទ និង Tablets ទៅ​ក្មេងៗ ដោយ​យោង​តាម​មូលហេតុ​៥​ចំណុច ដូចជា៖ - ឧបករណ៍​បច្ចេកវិទ្យា​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល​របស់​ក្មេង ។ - ការ​ប្រើប្រាស់​ឧបករណ៍​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​រាងកាយ​ក្មេង​នៅ​មាន​កម្រិត ព្រោះ​តែ​កង្វះ​ចលនា​ ។ - ៧៥%​នៃ​ក្មេង​ដែល​ប្រើ​ទូរស័ព្ទ និង Tablets នៅ​ក្នុង​បន្ទប់​គេង​ពួកគេ គឺ​ជា​អ្នក​ដែល​គេង​មិន​គ្រប់គ្រាន់ ។ - ការ​ប្រើប្រាស់​ឧបករណ៍​តិចណូឡូជី​ទាំង​នោះ​ច្រើន​លើស​កម្រិត នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ភ័យ​ខ្លាច និង​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត ។ - ការ​លេង​ហ្គេម​បែប​ហិង្សា ឬ​ទស្សនា​ភាព​ហិង្សា​ដែល​មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អាកប្បកិរិយា​ឆេវឆាវ​ខ្លាំង​ពេល​ធំ​ឡើង ។ គួរ​បញ្ជាក់​ថា ផល​ប៉ះពាល់​នៃ​ការ​អនុញ្ញាត​ឲ្យ​ក្មេង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទាំង​នោះ គឺ​ពិត​ជាប៉ះពាល់​ធ្ងន់​ណាស់ ជាក់​ស្ដែង​សូម្បី​តែ​ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs ដែល​ជា​អ្នក​បង្កើត iPad និង iPhone ទាំងនោះ ក៏​មិន​អនុញ្ញាត​ឲ្យ​កូន​លោក​ប្រើប្រាស់​របស់​ទាំង​នោះ​ដែរ ដោយ​ការស្រាវជ្រាវ​ផ្សេង​បញ្ជាក់​ថា អាយុ​ដែល​ក្មេង​សមស្រប​នឹង​ប្រើ​ឧបករណ៍​ទាំង​នោះ​គឺ យ៉ាង​តិច​ណាស់​ក៏​ ១៣ ឬ​ ១៤ ​ឆ្នាំ​ដែរ ៕

មិថុនា 17, 2018 15:29

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

ទី២ ក្រោយពីការដែលកុមារនិងយុវជនបានមើលនៅការផ្សព្វផ្សាយទាំងអស់នោះ ពួកគាត់មានការស្រមើលស្រមៃច្រើនដែលធ្វើអោយពួកគាត់ភ្លេចការសិក្សា មិននឹកនាដល់ការសិក្សា ពោលគឺពួកគាត់ផ្ដោតទៅលើបច្ចេកវិទ្យាខ្ពស់ពេក។

មិថុនា 17, 2018 15:29

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 15:29

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានពេល៣នាទីសម្រាប់សួរសំនួរទី១។ សូមចាប់ផ្តើម

មិថុនា 17, 2018 15:30

0 អ្នកដាក់​ពិន្ទុ
kimchhy

យោងតាមទឡ្ហីករណ៏ក្រុមបដិសេធដែលលើកឡើងថាចបច្ចេកវិទ្យាធ្វើអោយប៉ះពាល់ដល់សុខភាពនិងការសិក្សារបស់យុវជននិងកុមារ ។តើហេតុអ្វីបានជាក្រសូងអប់រំព្យាយាមបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យអប់រំនិងបង្កើតមុខវិជ្ជាពត៏មានវិទ្្យា៕

មិថុនា 17, 2018 15:34

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទី

មិថុនា 17, 2018 15:34

0 អ្នកដាក់​ពិន្ទុ
kimchhy

?

មិថុនា 17, 2018 15:34

0 rate
kunthy phin

??

មិថុនា 17, 2018 15:35

0 rate
Sinet

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 17, 2018 15:39

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុបបដិសេធនៅសល់ពេល១នាទីទៀត

មិថុនា 17, 2018 15:43

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួយដល់ការសិក្សារបស់សិស្ស ប៉ុន្តែក្នុងពេលជាមួយគ្នាក្រសួងមិនអាចតាមដានទៅលើការសិក្សារបស់សិស្សតាមរយះបច្ចេកវិទ្យានិងមិនអាចទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យារបស់សិស្សក្នុងគោលបំណងដែលខុសពីការសិក្សានិងបណ្តាលអោយមានការរំខានជាខ្លាំងដល់ការសិក្សារបស់សិស្សដូចជា ការបើកមើលគេហទំព័រអាសអាភាស ការផ្ញើរសារអាសអាភាស ទំនាក់ទំនងផ្លូវភេទតាមអ៊ីនធឺណែត ការភ្នាល់ល្បែងស៊ីសង ការចែករំលែងឬស្រាវជ្រាវព័ត៌មានខុសពីការពិត ការជួញដូរណិងការចែកចាយគ្រឿងញៀន

មិថុនា 17, 2018 15:45

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 15:45

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធមានពេល៣នាទីសម្រាប់សួរសំនួរ។ សូមចាប់ផ្តើម

មិថុនា 17, 2018 15:46

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

តើការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រសួងអប់រំដើម្បីជំនួយដល់ការសិក្សារបស់សិស្សមកដល់បច្ចុប្បន្ននេះទទួលបានផលវិជ្ជមានអ្វីខ្លះ? ហើយក្រសួងបានធ្វើអ្វីខ្លះដើម្បីទប់ស្តាត់ការប្រើប្រាស់បច្ចេកវិទ្យាដែលផ្ទុយពីគោលបំណងរបស់ក្រសួងអប់រំ?

មិថុនា 17, 2018 15:48

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 15:49

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុបស្របមានពេល១០នាទីដើម្បីឆ្លើយសំនួរ។​ សូមចាប់ផ្តើម

មិថុនា 17, 2018 15:50

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របនៅសល់ពេល៥នាទីទៀត

មិថុនា 17, 2018 15:55

0 អ្នកដាក់​ពិន្ទុ
kimchhy

ក្រសួងអប់រំបានប្រើប្រាស់បច្ចេកវិទ្យាទទួលបានផលវិជ្ជាមានជាច្រើនដូចជា ការផ្សព្វផ្សាយពត៏មានចំនេះដឹងផ្សេងៗយ៉ាងទូលំទូលាយ រួមមានការសិក្សា ការងារ ចំណេះដឹងវប្បធម៏ទូួទៅ ដែលបង្ករភាពងាយស្រួលដល់យុវជនក៏ដូចជាសារណជន

មិថុនា 17, 2018 15:57

0 rate
Sinet

ក្រុបស្របសល់ពេល១នាទីទៀត

មិថុនា 17, 2018 15:59

0 អ្នកដាក់​ពិន្ទុ
kimchhy

ផលវិជ្ជាមានមួយទៀតយើងឃើញថាមានសិស្សនិស្សិតជាច្រើនបានដឹងពីអាហារូបករណ៏នៅក្រៅប្រទេសនិងបានដាក់ពាក្យសុំអាហារួបករណ៏តាមប្រព័ន្ធបច្ចេកវិទ្យាទៀតផង

មិថុនា 17, 2018 16:00

0 rate
Sinet

ក្រុមស្របអស់ម៉ោង

មិថុនា 17, 2018 16:01

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានពេល៣នាទីសម្រាប់សួរសំនួរ។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:02

0 អ្នកដាក់​ពិន្ទុ
kunthy phin

យោងទៅលើការបកស្រាយ របស់ក្រុម បដិសេដ តើមានការស្រាវជ្រាវមួយណា ដែលបង្ហាញថា ក្រសួងមិនមានការតាមដាន ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ខុសពីការរំពឹងទុក និងការកំណត់ របស់ក្រសួង។

មិថុនា 17, 2018 16:06

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ឆ្លើយសំនួរ។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:06

0 អ្នកដាក់​ពិន្ទុ
kunthy phin

?

មិថុនា 17, 2018 16:06

0 rate
Sinet

ក្រុមបដិសេធសល់ពេល៥នាទីទៀត

មិថុនា 17, 2018 16:13

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធសល់ពេល១នាទីទៀត​

មិថុនា 17, 2018 16:16

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

ផ្អែកទៅលើគេហទំព័រព័ត៌មានរបស់វិទ្យុអាស៊ីសេរីបានបង្ហាញថាអ្នកប្រើប្រាស់បច្ចេវិទ្យាអ៊ីនធឺណែត ជាពិសេសយុវជនបានចំណាយពេលទៅលើការមើលវើបសាយ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីកំសាន្តនិងប្រព្រឹត្តិអំពើខុសសីលធម៌ច្រើនជាងការប្រើប្រាស់ដើម្បីសិក្សា។ គេហទំព័ររបស់ក្រុមហ៊ុន Sabay News បានផ្សាយថាបច្ចេកវិទ្យា៥ប្រភេទ ដែលជះផលអវិជ្ជមានដល់កុមារនិងយុវជន ដូចជាការមើលអាសអាភាស លេងហ្គេម ការចែកចាយគ្រឿងញៀនជាដើម។

មិថុនា 17, 2018 16:17

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 16:17

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធមានពេល៣នាទីសម្រាប់សួរសំនួរ។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:18

0 អ្នកដាក់​ពិន្ទុ
Sim Rsatha

យោងទៅតាមទឡ្ហីករណ៍ទី១របស់ក្រុមស្របបច្ចេកវិទ្យាអាចកាត់បន្ថយភាពអវិជ្ជារបស់មនុស្សលោក តើបច្ចេកវិទ្យាបានជួយកាត់បន្ថយភាពអវិជ្ជានៅក្នុងប្រទេសកម្ពុជាបានប៉ុន្មានភាគរយ?​

មិថុនា 17, 2018 16:21

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់ឆ្លើយសំនួរ។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:21

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របសល់ពេល៥នាទីទៀត។

មិថុនា 17, 2018 16:27

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របសល់ពេល១នាទីទៀត

មិថុនា 17, 2018 16:31

0 អ្នកដាក់​ពិន្ទុ
kunthy phin

តាមការស្រាវជ្រាវ របស់លោក Dara Ramalimgam នៅចុងឆ្នាំ 2016 ប្រជាជនប្រហែល 3,5 ពាន់លាននាក់ដែលជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកកំពុងប្រើអ៊ិនធឺណិតដែលជាការកើនឡើងបីដងក្នុងរយៈពេល 10 ឆ្នាំ។ ការអានច្រើនត្រូវបានធ្វើនៅលើអ៊ីនធឺណិតដោយធ្វើឱ្យការអានមានជំនាញសំខាន់ និង មានភាពច្បាស់លាស់។

មិថុនា 17, 2018 16:32

0 rate
Sinet

ក្រុមស្របអស់ម៉ោង

មិថុនា 17, 2018 16:33

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធមានពេល១០នាទីសម្រាប់បញ្ចប់សេចក្តី។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:34

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធសល់ពេល៥នាទិទៀត

មិថុនា 17, 2018 16:40

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធសល់ពេល១នាទីទៀត

មិថុនា 17, 2018 16:43

0 អ្នកដាក់​ពិន្ទុ
kong kim
kong kim

ជារួមការប្រើប្រាស់បច្ចេកវិទ្យាពិតជាបានផ្តល់ផលប៉ះពាល់ទៅលើការសិក្សារបស់យុវជនទាំងផ្នែកបញ្ញាស្មារតី និង ចំនេះដឹងទូទៅ។ កម្មវិធីបច្ចេកវិទ្យាដែលជំនួយដល់ការសិក្សារ ពិតជាបានផ្តល់ផលវិជ្ជមានជាខ្លាំងមកលើសិស្សានុសិស្សដោយសារតែការប្រើប្រាស់ផ្ទុយពីគោលបំណងសិក្សារ ដូចជាប្រើប្រាស់អ៊ីនធឺណែតមើលរឿងអាសអាភាស ការលេងហ្គេម ការទំនាក់ទំនងផ្លូវភេទ ការចែកចាយគ្រឿងញៀនជាដើម។ ជាក់ស្តែងគេហទំព័រមួយរបស់ខេត្តកំពង់ស្ពឺបានចេញព័ត៌មានមួយដែលមានចំណងជើងថា ផលប៉ះពាល់ចំពោះសិស្ស-និស្សិត ដែលលួចមើលរឿងអាសអាភាសក្នុងថ្នាក់រៀន ប្រភពព័ត៌មាន៖ http://www.kampongspeu.cambodia.gov.kh តាមរយៈព័ត៌មាននេះសបញ្ជាក់អោយឃើញថាការប្រើប្រាស់បច្ចេកវិទ្យាទំនើបពិតជាផ្តល់ផលប៉ះពាល់មកលើកការសិក្សារបស់សិស្សពិតមែន។

មិថុនា 17, 2018 16:44

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមបដិសេធអស់ម៉ោង

មិថុនា 17, 2018 16:44

0 អ្នកដាក់​ពិន្ទុ
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់សរុបសេចក្តី។ សូមចាប់ផ្តើម

មិថុនា 17, 2018 16:46

0 អ្នកដាក់​ពិន្ទុ
kimchhy

យោងតាមទឡ្ហីករណ៏ទាំង២ខាងលើរបស់ក្រុមស្រប ក្រុមយើងនៅតែបន្តគាំទ្រដដែលថាបច្ចេកវិទ្យាពិតជាធ្វើអោយយុវជនមានភាពរីកចម្រើនទៅលើការសិក្សារបស់ពួកគេ​ ។ដោយផ្អែក ទៅតាមការស្រាវជ្រាវពី សាស្ត្រាចារ្យផ្សេងៗ និង ឯកសារយោង នានាបានបោះពុម្ពផ្សាយ នៅលើសៀវភៅ និង បណ្ដាញសង្គម ដែលបានលើកអំណះអំណាង ដើម្បីការពារ និង និងគាំទ្រទៅលើប្រធានបទខាងលើផងដែរ។ ដូចនេះ សរបញ្ចាក់អោយឃើញថា ទំនើបកម្មនៃបច្ចេកវិទ្យា ពិតជាជួយពន្លឿនការសិក្សា របស់សិស្សអោយមានការរិកចម្រើនពិតមែន។

មិថុនា 17, 2018 16:50

0 rate
Sinet

ក្រុមស្របសល់ពេល៥នាទីទៀត

មិថុនា 17, 2018 16:51

0 អ្នកដាក់​ពិន្ទុ
Heng Soklin

សូមអស់យោបល់

មិថុនា 17, 2018 16:52

0 rate
Sinet

ការពិភាក្សាត្រូវបានបញ្ចប់។ សូមអរគុណ

មិថុនា 17, 2018 16:52

0 អ្នកដាក់​ពិន្ទុ
87
ការជជែកតវ៉ា

Naroth

 

Sim Rsatha

 

kong kim

kong kim

 

Sinet

 

យោបល់
ចូលបញ្ចេញយោបល់