“តើការចូលរួមសម្រេចចិត្តរបស់យុវជនមានសារៈសំខាន់ដែរឬទេក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៏?”

19 June 2018

ការជជែកដេញដោលក្រោមប្រធាន“តើការចូលរួមសម្រេចចិត្តរបស់យុវជនមានសារៈសំខាន់ដែរឬទេក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៏?”ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យយុវជនយល់ដឹងពីតួនាទី និងសារៈសំខាន់របស់ខ្លួនក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តទាំងនូវក្នុងគ្រួសារ សហគមន៏ និងសង្គមជាតិ។ នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • Supporting
  • Join!

Thouna

 

Lun Kimly

 

  • Debate is Closed
Thouna

សួរស្តីអ្នកទាំងអស់គ្នា

June 19, 2018 14:51

0 rate
Thouna

នាងខ្ញុំឈ្មោះថុនា ជាអ្នកសម្របសម្រួលក្នុងកម្មវិធីរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា

June 19, 2018 14:52

0 rate
Thouna

សូមស្វាគមន៏មកកាន់ការជជែកដេញដោលតាមរយៈអនឡាញ។ ក្រុមស្របមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី១ សូមចាប់ផ្តើម។

June 19, 2018 15:04

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 19, 2018 15:11

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 19, 2018 15:15

0 rate
Lun Kimly

-យុវជនមានគំនិតបង្កើតថ្មី

June 19, 2018 15:17

0 rate
Lun Kimly

សុំអស

June 19, 2018 15:17

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:17

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការបកស្រាយទឡ្ហីករទី១ សូមអញ្ជើញ

June 19, 2018 15:18

0 rate
Lun Kimly

ការចូលរួមសម្រេចចិត្តរបស់យុវជនមិនមានសារះសំខាន់ទេសម្រាប់ការចូលរួមចំណែកអភិវឌ្ឍសហគមន៏។ ផលប៉ះពាល់ • ដល់ការរកស៊ី • ប៉ះពាល់ដល់ការសិក្សា • បាតុកម្មនៅបុរីNew York ដោយក្រុមយុវជនគាំទ្រគណះបក្សនយោបាយមួយដោយចំណាំយពេលវេលាក្នុងការងារ ការសិក្សា នេះជាការសម្រេចចិត្តមិនត្រឺមត្រូវមួយរបស់យុវជនដែលធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍសង្គម។ ដោយយោងតាម RFI ។

June 19, 2018 15:20

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:21

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:21

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី២ សូមអញ្ជើញ

June 19, 2018 15:23

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 19, 2018 15:28

0 rate
Lun Kimly

ការចូលរួមសម្រេចចិត្តរបស់យុវជនមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ពីព្រោះយុវជនជាទំពាំងស្នងឬស្សី។ជាក់ស្ដែងណាស់ការសម្រេចចិត្តរបស់យុវជនពិតជាមានសារៈសំខាន់សម្រាប់សង្គមពិតមែន ពីព្រោះថា ដោយការសម្រេចចិត្តនោះត្រឹមត្រូវយុវជននឹងបានរួមចំណែកជួយដល់សហគមន៍។ឧទាហរណ៍ជាក់ស្ដែង យុវជននាំគ្នាសម្រេចចិត្តជ្រើសរើសយកការសិក្សាជាសំខាន់នៅថ្ងៃអនាគតយុវជននឹងក្លាយជាបញ្ញាវ័ន្តដែលមានចំណេះដឹងដែលអាចយកទៅប្រើប្រាស់ដើម្បីជួយអភិវឌ្ឍន៍សហគមន៍ដូចជា យុវជនជម្រុញឲ្យអាជ្ញាធរអនុវត្តន៍ការងារមានប្រសិទ្ធិភាព, យុវជនជួយផ្សព្វផ្សាយប្រព័ន្ធអប់រំផ្សេងៗទៅកាន់សហគមន៍, យុវជនលើកយកផែនការមកអនុវត្តន៍នៅក្នុងសហគមន៍ និងយកចំណេះដឹងនោះទៅរកប្រាក់ចំនូលដើម្បីផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។

June 19, 2018 15:31

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 19, 2018 15:32

0 rate
Lun Kimly

សុំអស

June 19, 2018 15:32

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:33

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:33

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី២ សូមអញ្ជើញ

June 19, 2018 15:33

0 rate
Lun Kimly

• យុវជនមិនគួរចូលរួមក្នងការអភិវឌ្ឍសហគមន៍ទេពីព្រោះយុវជន ចំណេះដឺងនិងបទពិសោធន៍នៅមានកម្រិត មានគំនិតក្មេងខ្ចី ខ្វះទំនួលខុសត្រូវពេញលែញ។ • យុវជនមិនគួរគាំទ្រដល់ការដែលធ្វើអោយបង្អាក់ដល់ការអភិវឌ្ឍសហគមន៍ ដូចជាការបំផុសនៅគំនិតអវិជ្ជាមានដល់យុវជនដ៏ទៃឬសហគមន៏ទាំងមូល(យោងតាមkhmer post)

June 19, 2018 15:37

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

June 19, 2018 15:37

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:38

0 rate
Thouna

ក្រុមស្របមានពេល៣នាទីសម្រាប់ការសួរលើកទី១ សូមអញ្ជើញ

June 19, 2018 15:39

0 rate
Lun Kimly

ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយុវជនមានភាគរយខ្ពស់ជាងក្រុមផ្សេងៗដូចនេះហើយប្រសិនបើយុវជនមិនមានការបញ្ចេញមតិក្នុងការសម្រេចចិត្តតើសហគមន៍នឹងមានការអភិវឌ្ឍន៍ដោយរបៀបណា?

June 19, 2018 15:42

0 rate
Thouna

ក្រុមស្របអស់ម៉ោង?

June 19, 2018 15:42

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

June 19, 2018 15:43

0 rate
Lun Kimly

នៅក្នុងសហគមន៏តែងតែមាន អ្នកគ្រប់គ្រងមានចំណេះដឹងនិងបទពិសោធន៏ជាច្រើនឆ្នាំដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសហគមន៏។

June 19, 2018 15:46

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:46

0 rate
Thouna

ក្រុមបដិសេធមានពេល៣នាទីសម្រាប់ការសួរលើកទី១ សូមអញ្ជើញ

June 19, 2018 15:46

0 rate
Lun Kimly

សង្គមឬមនុស្សទូទៅគិតថាយុវជនទតែងតែមានគំនិតច្នៃប្រឌិតនិងការសម្រេចចិត្តត្រឺមត្រូវ។តើអ្នកប្រាកដទេថាគំនិច្នៃប្រឌិតនិងការសម្រេចចិត្តរបស់យុវជនសុទ្ធតែល្អត្រឹមត្រូវដោយគ្មានការសិក្សារច្បាស់លាស់?

June 19, 2018 15:49

0 rate
Thouna

ក្រុមបដិសេធអស់ម៉ោង

June 19, 2018 15:49

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

June 19, 2018 15:49

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 19, 2018 15:55

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 19, 2018 15:57

0 rate
Lun Kimly

រាល់ការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមិនមែនសុទ្ធតែត្រឹមត្រូវល្អឥតខ្ចោះនោះទេហើយយុវជនក៏ដូច្នោះដែរ ប្រសិនបើយុវជនធ្វើការសម្រេចហើយមានការខ្វះខាតឬមិនត្រឹមត្រូវអ្នកដឹកនាំដែលមានបទពិសោធន៍(ក្រុមបដិសេដបានលើកឡើង) អាចជួយកែសម្រួលនូវចំនុចខ្វះខាតទាំងនោះ។ នៅពេលនោះយុវជនក៏បានបញ្ចេញមតិរបស់ខ្លួនហើយព្រមទាំងបានទទួលបទពិសោធន៍ពីអ្នកដឹកនាំទាំងនោះដែរ ដែលជួយឲ្យការសម្រេចចិត្តលើកក្រោយមានភាពប្រសើរជាងមុន។ បើមិនសាកល្បងក៏មិនបានដឹងដែរ។

June 19, 2018 15:58

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 15:59

0 rate
Thouna

ក្រុមស្របមានពេល៣នាទីសម្រាប់ការសួរលើកទី២ សូមអញ្ជើញ

June 19, 2018 15:59

0 rate
Lun Kimly

ប្រសិនបើក្រុមរបស់អ្នកយល់ថាយុវជនមិនគួរសម្រេចចិត្តពីព្រោះខ្លាចថាយុវជនបង្អក់ដល់ការអភិវឌ្ឍន៍តើអាចទេដែលយុវជនអាចនឹងសាកល្បងខ្លួនក្នុងការជួយសហគមន៍ដោយរបៀបណា?

June 19, 2018 16:01

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

June 19, 2018 16:01

0 rate
Lun Kimly

យុវជនអាចមានការសម្រេចចិត្តដោយឆ្លងកាត់បច្ចេកទេសនិងជំនាញត្រឹមត្រូវ។

June 19, 2018 16:03

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 16:04

0 rate
Thouna

ក្រុមបដិសេធមានពេល៣នាទីសម្រាប់ការសួរលើកទី២ សូមចាប់ផ្តើម

June 19, 2018 16:04

0 rate
Lun Kimly

ជាទូទៅការសម្រេចចិត្តផ្សេងៗដើម្បីអោយមានប្រសិទ្ធភាពនិងការអភិវឌ្ឍត្រូវពឹងផ្អែកលើបច្ចេកទេសចំណេះដឹងនិងបទពីសោធន៍បើយុវជនចេះតែមានការសម្រេចចិត្តដោយមិនឆ្លងកាត់ចំណុចខាងលើ។តើសង្គមនឹិងទៅជាយ៉ាងណា

June 19, 2018 16:08

0 rate
Thouna

ក្រុមបដិសេធអស់ម៉ោង

June 19, 2018 16:08

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

June 19, 2018 16:09

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត។

June 19, 2018 16:14

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 19, 2018 16:18

0 rate
Lun Kimly

ក្រុមបដិសេធបានលើកឡើងថា ជាទូទៅការសម្រេចចិត្តផ្សេងៗដើម្បីអោយមានប្រសិទ្ធភាពនិងការអភិវឌ្ឍត្រូវពឹងផ្អែកលើបច្ចេកទេសចំណេះដឹងនិងបទពីសោធន៍បើយុវជនចេះតែមានការសម្រេចចិត្តដោយមិនឆ្លងកាត់ចំណុចខាងលើ។ ក្រុមខ្ញុំចង់និយាយថាយុវជនសម័យតេជោជាយុវជនដែលទទួលបានការអប់រំត្រឹមត្រូវនិងយល់ដឹងពីបច្ចេកវិជ្ជា ដូច្នេះហើយយុវជនអាចសិក្សាស្រាវជ្រាវអំពីបច្ចេកទេសនិងចំនេះដឹងក្នុងការសម្រេចចិត្តយ៉ាងត្រឹមត្រូវ នោះសង្គមជាតិនិងសហគមន៍នឹងមានការអភិវឌ្ឍន៍។

June 19, 2018 16:18

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 16:19

0 rate
Thouna

ក្រុមបដិសេធមានពេល១០សម្រាប់ធ្វើការសរុបសេចក្តីដែលជាវគ្គចុងក្រោយ សូមអញ្ជើញ

June 19, 2018 16:19

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

June 19, 2018 16:25

0 rate
Lun Kimly

ក្រុមបដិសេធរបស់យើងនៅតែបដិសេធចំពោះយុវជនក្នុងការសម្រេចចិត្តអភិវឌ្ឍសហគមន៏ ដោយគ្មានការឆ្លងកាត់ចំណេះដឹង បច្ចេកទេស បទពិសោធន៏ពីព្រោះធ្វើអោយមានការរំខានបង្អាក់ដល់ការអភិវឌ្ឍសហគមន៏។

June 19, 2018 16:26

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 16:26

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ធ្វើការសរុបសេចក្តី សូមអញ្ជើញ

June 19, 2018 16:26

0 rate
Lun Kimly

សរុបសេចក្ដីមកតាមអំណះអំណាងខាងលើសរបញ្ជាក់ឲ្យឃើញថា ការសម្រេចចិត្តរបស់យុវជនពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍ពិតប្រាកដមែន ព្រោះយុវជនមានគំនិតបង្កើតថ្មី និងជាទំពាំងស្នងឬស្សីដ៏មានប្រសិទ្ធិភាព។ ដូចនេះក្នុងនាមយើងខ្ញុំជាយុវជនយើងគួរតែចូលរួមសម្រេចចិត្ត និងបញ្ចេញមតិយោបល់ឲ្យបានត្រឹមត្រូវដើម្បីរួមចំណែកអភិវឌ្ឍន៍សហគមន៍ឲ្យមានភាពរីកចម្រើនទៅថ្ងៃមុខ។ ដូច្នេះហើយពួកយើងជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់យុវជនពិតជានាំឲ្យសហគមន៍មានការអភិវឌ្ឍន៍និងរីកចម្រើនយ៉ាងប្រាកដ។

June 19, 2018 16:28

0 rate
Lun Kimly

សុំអស់យោបល់

June 19, 2018 16:29

0 rate
Thouna

ការជជែកដេញដោលតាមរយៈអនឡាញសូមធ្វើការបញ្ចប់នូវពេលនេះ។ សូមអរគុណសម្រាប់ការចូលរួមនិងចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះ។

June 19, 2018 16:31

0 rate
Voting is Closed
58
Argument s
  • Opposing
  • Join!

malish

 

Rachana

 

User Comments
Log In to Comment