“តើការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង អាចធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនូវកម្ពុជាដែរឬទេ?”

23 June 2018

ការជជែកដេញដោលក្រោមប្រធាន“តើការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងអាចធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនូវកម្ពុជាដែរឬទេ?”
ធ្វើឡើងដើម្បីឲ្យយុវជនយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងចូលរួមផ្តល់គំនិតគ៏ដូចជាចំណុចសំខាន់ៗ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ។ នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • Supporting
  • Join!

Sao Phally

 

Van Nary

 

chnprk

chnprk

 

  • Debate is Closed
Sinet

សូមស្វាគមន៍មកកាន់កម្មវិធីDebate Online របស់ YCUD. នាងខ្ញុំឈ្មោះ ម៉ៃ ស៊ីនេត ជាអ្នកសម្របសម្រួល

June 23, 2018 10:17

0 rate
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់លើកទឡ្ហីករណ៍ទី១

June 23, 2018 10:20

0 rate
Sao Phally

មុននឹងឈានដល់ការបកស្រាយប្រធានបទ នាងខ្ញ៉ំដែលមកខាងក្រុមស្រប សូមគាំទ្រនឹងប្រធានបទ ដែលបានលើកឡើងថា តើការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង អាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនូវកម្ពុជាដែរឬទេ? ដោយផ្អែកលើទឡ្ហីករណ៍ចំនួន២

June 23, 2018 10:20

0 rate
chnprk
chnprk

ទឡ្ហីករណ៍ទី១ ធ្លាក់ចុះចំណូលពន្ធ បើយើងក្រឡេកមើលស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នឃើញថា ទីផ្សារគ្រឿងស្រវឹង បានចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច ដូចជាការ រោងចក្រផលិត បានបង់ពន្ធទៅរដ្ឋយ៉ាងច្រើនក្នុងមួយឆ្នាំៗ ទាំងការផលិត នាំចេញ និងនាំចូល ដែលមានអាត្រាភាគរយខ្ពស់បើធៀបជាមួយនឹងផលិតផលដទៃ ដូច្នេះហើយបើយើងបង្កើតច្បាប់ស្ដីពីគ្រឿងស្រវឹងពិតជាធ្វើឲ្យខាតបង់ចំណូលជាតិយ៉ាងច្រើន ទីផ្សារពាណិជ្ឋកម្ម នឹងថយចុះ។

June 23, 2018 10:21

0 rate
Vann Chhai

ខ្ញុំសូមបដិសេធទោលើមតិខាងលើនេះ

June 23, 2018 10:23

0 rate
Sinet

ក្រុមស្របមានពេល៥នាទីទៀត

June 23, 2018 10:25

0 rate
Sao Phally

នាងខ្ញុំសូមបន្ថែម ដូចឃើញជាក់ស្ដែង ក្រុមហ៊ុនគ្រឿងស្រាវឹងមួយចំនួន បានរៀបចំនូវកម្មវិធីសប្បុរសធម៌ និង ចែកជូនមួកការពារ ជាដើម។

June 23, 2018 10:27

0 rate
Sao Phally

សូមអស់យោបល់។

June 23, 2018 10:28

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ល់កឡើងនុូវទឡ្ហីករណ៍ទី១។​សូមចាប់ផ្តើម

June 23, 2018 10:30

0 rate
Vann Chhai

ខ្ញុំសូមបដិសេធទោលើមតិខាងលើនេះ ព្រោះថាច្បាប់នេះវាមិនមានការប៉ះពាល់ដល់ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នទេ ពោលគឺវាបានបង្កើនពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់តាមរយះពន្ធអាល់កុលនេះឯង។ វាជួយទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រនិងអំពើហិង្សាក្នុងគ្រួសារ​ កុមារកំព្រា ស្រ្តីមេម៉ាយ ។ ជាំក់ស្ដែងក្រសួងសុខាភិបាលត្រូវនិងគោលនយោបាយ

June 23, 2018 10:32

0 rate
Sinet

ក្រុមបដិសេធសល់ពេល៥នាទិទៀត

June 23, 2018 10:35

0 rate
Vann Chhai

ខ្ញុំសូមបដិសេធទោលើមតិខាងលើនេះ ព្រោះថាច្បាប់នេះវាមិនមានការប៉ះពាល់ដល់ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នទេ ទឡ្ហីករទី១ទៅលើការប្រមូលពន្ធ ទឡ្ហីករទី២​ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ទឡ្ហីករទី១ទៅលើការប្រមូលពន្ធ ពោលគឺវាបានបង្កើនពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់តាមរយះពន្ធអាល់កុលនេះឯង។ វាជួយទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រនិងអំពើហិង្សាក្នុងគ្រួសារ​ កុមារកំព្រា ស្រ្តីមេម៉ាយ ។ ជាំក់ស្ដែងក្រសួងសុខាភិបាលត្រូវនិងគោលនយោបាយទឡ្ហីករណ៍ទៅលើការប្រមូលពន្ធ

June 23, 2018 10:37

0 rate
Sinet

ក្រុបបដិសេធមានពេល១នាទីទៀត

June 23, 2018 10:39

0 rate
Vann Chhai

ដូចច្នេះទោះប្បីបង្កើតច្បាប់ខាងលើក៏ប្រទេសកម្ពូជាមិនមានការប៉ះពាល់ការងារ​និងសេដ្ឋកិច្ចជាតិដែរ

June 23, 2018 10:39

0 rate
Sinet

ក្រុមបដិសេធអស់ម៉ោង

June 23, 2018 10:39

0 rate
Sinet

ក្រុមស្របមានពេល១០នាទីលើកទឡ្ហីករណ៍ទី២។​សូមចាប់ផ្តើម

June 23, 2018 10:41

0 rate
Sao Phally

២ ប្រជាជនប្រឈមការបាត់បង់ការងារធ្វើ។ ជាក់ស្ដែងណាស់វិស័យឧស្សាហកម្មផលិតស្រា កំពុងមានសន្ទុះ ហើយតម្រូវអ្នកផលិត និង បុគ្គលិកក៏ច្រើន ដែលជាផ្នែកមួយរួមចំណែកសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគាត់ និង ជួយដល់សេដ្ឋកិច្ចប្រទេស កាលណាប្រជាជនមានកម្រិតជីវភាពសមស្រប សេដ្ឋកិច្ចប្រទេសក៏កើនឡើងជាកម្រិត។

June 23, 2018 10:41

0 rate
Sao Phally

២ ប្រជាជនប្រឈមការបាត់បង់ការងារធ្វើ។ ជាក់ស្ដែងណាស់វិស័យឧស្សាហកម្មផលិតស្រា កំពុងមានសន្ទុះ ហើយតម្រូវអ្នកផលិត និង បុគ្គលិកក៏ច្រើន ដែលជាផ្នែកមួយរួមចំណែកសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគាត់ និង ជួយដល់សេដ្ឋកិច្ចប្រទេស កាលណាប្រជាជនមានកម្រិតជីវភាពសមស្រប សេដ្ឋកិច្ចប្រទេសក៏កើនឡើងជាកម្រិត។

June 23, 2018 10:41

0 rate
chnprk
chnprk

សូម អស់ យោបល់!!!!!!!!!!!!!!!!!!!!!!!!!!

June 23, 2018 10:43

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទីលើកទឡ្ហីករណ៍ទី២។ សូមចាប់ផ្តើម

June 23, 2018 10:46

0 rate
Vann Chhai

ខ្ុុំសូមលើកទឡ្ហីករទី២ គ្រោះថ្នាក់ចរាចរណ៍

June 23, 2018 10:48

0 rate
Sinet

ក្ុរមបដិសេធសល់៥នាទីទៀត

June 23, 2018 10:51

0 rate
Vann Chhai

ជាក់ស្ដែងប្រទេសកម្ពុជាយើង ភាគច្រើនគ្រោះថ្នាក់ចរាចរណ៍កឺបង្ករឡើងដោយសារគ្រឿងស្រវឹងស្ទើរតែគ្រប់ទីកន្លែង ហើយវាថ្វើអោយបាត់បង់ចំណូលរដ្ឋ ធ្វើអោយរាជរដ្ឋាភិបាលចំណាយលុយលើក្រសួងសុខាភិបាលពិមួយឆ្នាំៗយ៉ាងច្រើនទៅលើអ្នកគ្រោះថ្នាក់ចរាចរណ៍ត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យ អំពើហិង្សាកើតឡើងឥតឈប់ឈរ បញ្ហាអសន្តិសុខសង្គមគឺដោយសារតែវត្តមានគ្រឿងអាល់កុលនេះឯង

June 23, 2018 10:54

0 rate
Sinet

ក្រុមបដិសេធមានពេល១នាទៀត

June 23, 2018 10:55

0 rate
Sinet

ក្រុមបដិសេធអស់ម៉ោង

June 23, 2018 10:56

0 rate
Sinet

ក្រុមស្របមានពេល៣នាទីសម្រាប់សួរសំនួរ។ សូមចាប់ផ្តើម

June 23, 2018 10:57

0 rate
chnprk
chnprk

សូមចោទសួរទៅលើទឡ្ហីករណ៍ទី១របស់ក្រុមបដិសេដ ដែលមានលើកឡើងថា ការបង្កើតច្បាប់ស្ដីពីគ្រឿងស្រវឹងមិនធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ។ សូមសួរថា បើសិនជាមិនប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ទេ ហេតុអ្វីបានជាច្បាប់នេះមិនត្រូវបានអនុម័ត និងអនុវត្តតាំងពីដើមមក?

June 23, 2018 10:58

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ឆ្លើយសំនួរ។​សូមចាប់ផ្តើម

June 23, 2018 10:58

0 rate
Sinet

ក្រុមបដិសេធមានពេល៥នាទីទៀត

June 23, 2018 11:05

0 rate
Vann Chhai

ទទួលស្គាល់ថាពីមុន វាមិនទាន់មានច្បាប់គ្របគ្រងគ្ឿងអាល់កុលដោយសារតែគ្រោះថ្នាក់ចរាចរណ៍និងអំពើហិង្សាវានៅមានកម្រិតទាប​ ហើយប្រភេទនៃស្រាបៀរនិងរោងចក្រផលិតស្រាបៀរវាមិនទាន់មានច្រើន តែតាមការស្រាវជ្រាវជាក់ស្ដែងបច្ចុប្បន្ន ការបង្ករគ្រោះថ្នាក់ចរាចរណ៍ អំពើហិដ្សា អសន្តិសុខក្នុងសង្គម កុមារកំព្រា

June 23, 2018 11:09

0 rate
Sinet

ក្រុបបដិសេធសល់ពេលន១នាទីទៀត

June 23, 2018 11:09

0 rate
Vann Chhai

តើមានរបាយការណ៍ណាដែលច្បាស់លាស់ដែលអះអាងថានៅពេលដែលបង្កើតច្បាប់នេះឡើងវាធ្វើអោយប៉ះសេដ្ឋកិច្ចឧស្សាកម្មនិងការងារប្រជាពលរដ្ឋ?

June 23, 2018 11:09

0 rate
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់ឆ្លើយសំនួរ។ សូមចាប់ផ្តើម

June 23, 2018 11:11

0 rate
chnprk
chnprk

សូមឆ្លើយ

June 23, 2018 11:12

0 rate
Sinet

ក្រុមស្របសល់ពេល៥នាទីទៀត

June 23, 2018 11:16

0 rate
chnprk
chnprk

យើងឃើញថាច្បាប់មិនទាន់អនុម័តនៅឡើយទេ ដូចច្នេះហើយស្ថានប័ននានា មិនទាន់អាចធ្វើរបាយការណ៍ ជាក់លាស់ណាមួយ បង្ហាញពីផលប៉ះពាល់អំពីការបង្កើតច្បាប់នេះបានទេ។ ការលើកឡើងរបស់យើងខ្ញុំគ្រាន់តែជាការ​រំពឹងទុកដោយផ្អែកលើស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។។។។។។

June 23, 2018 11:17

0 rate
chnprk
chnprk

សូមអស់យោបល់

June 23, 2018 11:17

0 rate
Sinet

ក្រុមស្របមានពេល៣នាទីសម្រាប់សួរសំនួរ

June 23, 2018 11:18

0 rate
chnprk
chnprk

សូមសួរទៅលើទឡ្ហីករណ៍ទី២ របស់ក្រុមបដិសេដ ដែលថាអត្រាគ្រោះថ្នាក់ចារាចរណ៍កាលពីមុននៅមានកម្រិតទាប ។តើមានទឡ្ហីករណ៍ណាមួយអះអាងទេ? ព្រោះថាតាមរបាយការណ៍របស់ក្រសួងបានផ្សាយថាមួយរយៈចុងក្រោយគ្រោះថ្នាក់ចារាចរណ៍បានថយចុះបើធៀបនឹងកាលពីមុន។

June 23, 2018 11:22

0 rate
Sinet

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ឆ្លើយសំនួរ។ សូមចាប់ផ្តើម

June 23, 2018 11:26

0 rate
Vann Chhai

ជាក់ស្ដែងបច្ចុប្បន្ន គ្រោះថ្នាក់ចចរាចរណ៍វាមានការកើនឡើងបើយោងតាមរបាយការក្រសួងរដ្ឋាភិបាល តាមរយះPage

June 23, 2018 11:27

0 rate
Sinet

ក្រុមបដេសេធមានពេល៥នាទីទៀត

June 23, 2018 11:31

0 rate
Vann Chhai

មួយទៀតអាចមើលលើផេក ប៉ូលិស៍ចរាចរណ៍បាន ហើយចំពោះបញ្ហាអំពើហ្ិង្សាក្នុងគ្រួសារ យើងអាចចូលទៅមើលក្នុងផេកអង្គការលីកាដូបាន

June 23, 2018 11:31

0 rate
Vann Chhai

តើមានរបាយការណ៍ណាដែលច្បាស់លាស់ដែលអះអាងថានៅពេលដែលបង្កើតច្បាប់នេះឡើងវាធ្វើអោយប៉ះសេដ្ឋកិច្ចឧស្សាកម្មនិងការងារប្រជាពលរដ្ឋ?

June 23, 2018 11:32

0 rate
Sinet

ក្រុមស្របមានពេល១០នាទីឆ្លើយសំនួរ។ សូបចាប់ផ្តើម

June 23, 2018 11:34

0 rate
chnprk
chnprk

ចម្លើយរបស់យើងខ្ញុំដដែល យើងឃើញថាច្បាប់មិនទាន់អនុម័តនៅឡើយទេ ដូចច្នេះហើយស្ថានប័ននានា មិនទាន់អាចធ្វើរបាយការណ៍ ជាក់លាស់ណាមួយ បង្ហាញពីផលប៉ះពាល់អំពីការបង្កើតច្បាប់នេះបានទេ។ ការលើកឡើងរបស់យើងខ្ញុំគ្រាន់តែជាការ​រំពឹងទុកដោយផ្អែកលើស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។។។។។។

June 23, 2018 11:35

0 rate
Sinet

ក្រុមស្របមានពេល១០នាទីសម្រាប់សរុបសេចក្តី។ សូមចាប់ផ្តើម

June 23, 2018 11:36

0 rate
Sinet

ក្រុមស្របមានពេល៥នាទីទៀត

June 23, 2018 11:40

0 rate
chnprk
chnprk

តាមរយៈការជជែកគ្្នាកន្លងមកឃើងថា​យើងបានលើក ទឡ្ហីករណ៍រៀងៗខ្លួន ព្រមទាំងសំនួរ ចម្លើយដែលមានលើកឡើង។ សរុបមក ក្រុមខ្ញុំតែលើកឡើងថាការបង្កើតច្បាប់ស្ដីពីគ្រឿងស្រវឹង ពិតជាប៉ះពាល់ដើល

June 23, 2018 11:40

0 rate
chnprk
chnprk

តាមរយៈការជជែកគ្្នាកន្លងមកឃើងថា​យើងបានលើក ទឡ្ហីករណ៍រៀងៗខ្លួន ព្រមទាំងសំនួរ ចម្លើយដែលមានលើកឡើង។ សរុបមក ក្រុមខ្ញុំតែលើកឡើងថាការបង្កើតច្បាប់ស្ដីពីគ្រឿងស្រវឹង ពិតជាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាប្រាកដមែន ដោយផែ្អកលើអំណះអំណាងដែលក្រុមខ្ញុំបានលើកឡើង។។។។។។។

June 23, 2018 11:41

0 rate
chnprk
chnprk

សូមអស់យោបល់។។។។។។។។។

June 23, 2018 11:42

0 rate
Sinet

ក្រុមបដិសេធមានពេលពេល១០នាទីសម្រាប់សរុបសេចក្តី។ សូមចាប់ផ្តើម

June 23, 2018 11:42

0 rate
Sinet

ក្រុមស្របមានពេល៥នាទីទៀត

June 23, 2018 11:48

0 rate
Vann Chhai

សរុបសេចក្ដីមកក្រុមរបស់ខ្ុំគាំទ្រប្រធានបទខាងលើ ពីព្រោះថាមានតែច្បាប់ខាងលើទេទើបអាចជួយទប់ស្កាប់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការចំណាយលើក្រសួងរដ្ឋាភិបាល អំពើហិង្សាក្នុងគ្រួសារ ភាពកក្រីក្រ ប្រទេសសម្បូរទៅដោយធនធានមនុស្សជាពិសេសយុវជនជាសសរទ្រូងសម្រាប់អភិវឌ្ឍន៍ប្រទេសរបស់យើង។ បើសិនជាច្បាប់ខាងលើបានចូលជាធរមាន ហើយក្ដីរំពឹងរបស់ក្រុមយើងខ្ញុំសង្ឃឹមថា វានិងមានវត្តមានឆាប់ៗ។

June 23, 2018 11:50

0 rate
Sinet

ការពិភាក្សាត្រូវបានបញ្ចប់។ សូមអរគុណ

June 23, 2018 11:51

0 rate
Voting is Closed
55
Argument s
  • Opposing
  • Join!

Vann Chhai

 

Po chanthorn

 

Sinet

 

User Comments
Log In to Comment