“តើការអប់រំទាក់ទងនឹងសមភាពយេនឌ័រអាចលើកកម្ពស់ការអភិវឌ្ឍសង្គមដែរឬទេ?”

23 June 2018

ការជជែកដេញដោលក្រោមប្រធាន “តើការអប់រំទាក់ទងនឹងសមភាពយេនឌ័រអាចលើកកម្ពស់ការអភិវឌ្ឍសង្គមដែរឬទេ? ធ្វើឡើងដើម្បីចូលរួមក្នុងការទប់ស្កាត់ការរើសអើងក្នុងសង្គម និងផ្តល់ភាពស្មើគ្នារវាងបុរស និងស្រ្តី។ នៅក្នុងការជជែកដេញដោលនេះមានក្រុមយុវជនចំនួនពីរក្រុមដែលជាក្រុមស្រប និងក្រុមបដិសេធបានលើកឡើងនូវអំនះអំនាង និងគំនិតយោបល់ ដើម្បីវែកញែកឲ្យបានច្បាស់ពីប្រធានបទខាងលើតើអ្នកយល់យ៉ាងណាដែរសម្រាប់ប្រធានបទខាងលើ? សូមចូលរួមធ្វើការជជែកដេញដោលជាមួយក្រុមស្រប បើសិនបើអ្នកគាំទ្រ និងមិនគាំទ្រសូមចូលរួមជាមួយនឹងក្រុមបដិសេធ។ សូមអរគុណ!!

  • Supporting
  • Join!

Sinet

 

pech darith

 

NOV KHUOCH

 

  • Debate is Closed
NOV KHUOCH

សួរស្ដី ខ្ញំឈ្មោះ នៅ​ ខួច ជាសមាជិកក្នុ្ហងក្រុមស្រប រីករាយដែលបានស្កាល់

June 23, 2018 10:37

0 rate
Thouna

សួរស្តីអ្នកទាំអស់គ្នា រីករាយដែលបានស្គាល់។ សូមស្វាគមន៏មកកាន់ការជជែកដេញដោលតាមរយៈអនឡាញ

June 23, 2018 10:37

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការបកស្រាយទឡ្ហីករទី១ សូមចាប់ផ្តើម

June 23, 2018 10:38

0 rate
pech darith

សួស្ដីខ្ញុំបាទដារិទ្ធមកពីក្រុមស្រប​ រីករាយដែលបានចូលរួមជាមួយអ្នកទាំងអស់គ្នា

June 23, 2018 10:38

0 rate
pech darith

ប្រធានបទថ្ងៃនេះគឺនិយាយពីការអប់រំទាក់ទងនិងសម្មភាពយេនឌ័រ ដោយមានសំនួរចោទសួរថា ៈ​តើការអប់រំទាក

June 23, 2018 10:41

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 23, 2018 10:44

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 23, 2018 10:47

0 rate
NOV KHUOCH

ជាដំបូងខ្ញុំបាទសូមលើកយកទល្ហីកមួយដែលគេលើកឡើងមកពីសមភាពយេនឌ័រ ដែលសមភាពយេនឌ័រមានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។

June 23, 2018 11:00

0 rate
NOV KHUOCH

សូមអស់យោបល់

June 23, 2018 11:01

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី១ សួមអញ្ជើញ ​

June 23, 2018 11:01

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

June 23, 2018 11:06

0 rate
Vet Vibol

ប្រជាពលរដ្ឋខ្លះនៅមានការស្រពិចស្រពិលនឹងពាក្យយេនឌ័រ។ ភាគច្រើនគិតថាជាពាក្យមួយដែលគេនិយាយអំពីស្ដ្រី។ ដោយសារថានៅពេលដែលគេនិយាយពីយេនឌ័រ ឬធ្វើការស្រាវជ្រាវអំពីយេនឌ័រ គេតែងតែធ្វើការសន្និដ្ឋាន ដោយផ្ដោតលើស្ដ្រី និង និយាយអំពីស្ដ្រី។ យេនឌ័រមិនមែននិយាយអំពីស្ដ្រីទេ ហើយក៏មិនមែននិយាយតែអំពីបុរសដែរ គឺនិយាយអំពីសង្គមប្រព្រឹត្ដិទៅលើ បុរស និងស្ដ្រីខុសគ្នាបែបណា។ បញ្ហាយេនឌ័រនៅក្នុងសង្គមកម្ពុជាមិនទាន់បានដោះស្រាយទាំងស្រុងនៅឡើយទេ ទោះជាមានការ ខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលនិងសង្គមស៊ីវិលយ៉ាងណាក៏ដោយ។ យេនឌ័រសំដៅទៅលើភាពខុសគ្នានៃសង្គម និងទំនាក់ទំនងរវាងស្ដ្រី និងបុរស ភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយរវាងប្រពៃណីនិងការផ្លាស់ប្ដូរតាមពេលវេលា។ ចំណុចចម្បងដែលប្រើពាក្យយេនឌ័រ គឺសំដៅលើភាពខុសគ្នារវាងស្ដ្រី និងបុរសដែលសង្គមជា អ្នកកំណត់ឱ្យមិនមែនដោយលក្ខខ័ណ្ឌធម្មជាតិនោះទេ។ វិសមភាពរវាងបុរស និងស្ដ្រីត្រូវបានកប់ជ្រៅនៅក្នុងរចនាសម្ព័ន្ធសង្គម ជា ពិសេសក្នុងគ្រួសារ សហគមន៍និងកន្លែងធ្វើការ។ សមភាពយេនឌ័រ ឬសមភាពស្ដ្រី និងបុរសមានន័យថាទាំងបុរស និងស្ដ្រីមានឱកាសស្មើគ្នា លក្ខខ័ណ្ឌដូចគ្នាក្នុងការទទួលបាននូវសិទ្ធិមនុស្សពេញលេញហើយមានការចូលរួមវិភាគទានប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍន៍នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទទួលបានផលប្រយោជន៍អំពីលទ្ធផលទាំងនោះដូចគ្នា។ ការផ្តល់លទ្ធភាពយេនឌ័រពេក នោះវាបណ្តាលឱ្យសង្គមនៅសូវមានការរីកចម្រើននោះទេ ។ ក្រុមរបស់យើងខ្ញុំមានទឡ្ហីករណ៍ចំនួនបី មកធ្វើជាអំណៈអំណាងនូវគំនិតរបស់ក្រុមយើងខ្ញុំដែលបានធ្វើការបដិសេធទៅប្រធានបទដែលបានលើកឡើងថា “តើការអប់រំទាក់ទងនឹងសមភាពយេនឌ័រអាចលើកកម្ពស់ការអភិវឌ្ឍសង្គមដែរឬទេ?” “តើការអប់រំទាក់ទងនឹងសមភាពយេនឌ័រអាចលើកកម្ពស់ការអភិវឌ្ឍសង្គមដែរឬទេ?” ទឡ្ហីករណ៍ទី ស្រ្តីជាប្រភេទមនុស្សទន់ខ្សោយពីកំណើត មានន័យថា ស្រ្តីជាប្រភេទមនុស្សដែលមានលក្ខណៈទន់ខ្សោយពីកំណើត និងមិនមានភាពខ្លាហានក្នុងការសម្រេចកិច្ចការងារផ្សេងៗ ។ ឧទាហរណ៍ៈ រាក់កិច្ចការងារដែលត្រូវសម្រេចក្នុងគ្រួសារគឺភាគច្រើនត្រូវសម្រេចដោយមេគ្រួសារ ដែលជាបុរស ។ ដូច្នេះឆ្លងតាមការបកស្រាយនៅទឡ្ហីករណ៍ទី១ នេះ ស្ត្រីមិនអាចទៅធ្វើការងារធំៗបានទេ ព្រោះពួកគាត់មានកំសោយនូវភាពសម្រេចចិត្ត។

June 23, 2018 11:08

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត។

June 23, 2018 11:09

0 rate
Vet Vibol

សូមអស់យោបល់

June 23, 2018 11:10

0 rate
Vet Vibol

សូមអស់យោបល់

June 23, 2018 11:10

0 rate
Thouna

ក្រុមស្របមានពេល១០សម្រាប់ការបកស្រាយទឡ្ហីករទី២ សូមអញ្ជើញ

June 23, 2018 11:10

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 23, 2018 11:15

0 rate
pech darith

យោងតាម និយមន័យដែលបានកំណត់ដោយអង្គការសហ ប្រជាជាតិសមភាពយេនឌ័រ គឺផ្ដោតលើភាពស្មើគ្នារវាង បុរស និងស្ដ្រី។ ប៉ុន្ដែភាពស្មើគ្នានោះ គឺផ្ដោតលើភាពស្មើគ្នានៃ “សិទ្ធ”។ បន្ថែមពីលើ “សិទ្ធ” ក្នុងនោះ មាន “ភាពទំនួលខុសត្រូវ” និង “ឱកាស” សម្រាប់ស្ដ្រី និងបុរសក្នុងការសំរេចចិត្តនិងការចូលរួមក្នុងកិច្ចការសង្គមកិច្ចការសាធារណះផ្សេងៗបានស្មើរៗគ្នាដែលអាចជួយលើកស្ទួយការអភិវឌ្ឃន៍សង្គមឲ្យមានដំណើរការឆ្ពោះទៅមុខបានមិនថាស្ត្រីឬបុរសនោះទេពួកគេសុទ្ធតែមានវិចារណញាណក្នុងការសំរេចនិងចូលរួមក្នុងការងារធំៗបានដូចគ្្នាឲ្យតែគេមានសម្មត្ថភាពជាក់ស្ដែងស្រ្តីក៏អាចកាន់មុខដំណែងនាយករដ្ខមន្ត្រីរដ្ខមន្ត្រីបានផងដែរ

June 23, 2018 11:19

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 23, 2018 11:19

0 rate
pech darith

សូមអស់យោបល់

June 23, 2018 11:19

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការលើកឡើងទឡ្ហីករទី២ សូមអញ្ជើញ

June 23, 2018 11:20

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

June 23, 2018 11:24

0 rate
Hong

ទឡ្ហីករណ៍ទី២៖ស្រ្តីអាចជាមនុស្សដែលងាយបោះបង់នៅគោលបំណងរបស់ខ្លួនដែលបានកំណត់មកនៅក្នុងពេលដែលមានឧបសគ្កណាមួយ។ ហើយយើងដឹងហើយថាមនុស្សស្រីជាមនុស្សទន់ខ្សោយ ហើយឆាប់ភ័យខ្លាចនួវបញ្ហាជាច្រើនដែលបានកើតឡើង។ ម្យ៉ាងទៀតនៅពេលដែលមនុស្សស្រីដែលមានគ្រួសារនៅពេលមានបញ្ហាតែងតែសួរទៅមេគ្រួសា និងចង់បាននួវយោបល់ គោលគំនិតពីមេគ្រួសារមុនទើបសំរេចចិត្តធ្វើនូវសកម្មភាពនោះផងដែរ។ និង មួយទៀតក្នុងករណីដែលមនុស្សស្រីដែលធ្វើជាការក្នុងជួររដ្ឋាភិបាល និងក្នុងអង្គភាពណាមួយគឺមនុស្សស្រីគឺមិនសូវមានការអោយតម្លៃពីមនុស្សជុំវិញ។ ឧទាហរណ៍៖ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានអ្នកស្រីអ៉ុងសានសូជីដែលជាស្រ្តីម្នាក់ដែលធ្វើជាប្រធាធិបតេយ្យដែលមានទេព្យកោសល្យក្នុងការដឹកនាំប្រទេសទាំងមូលក៏ប៉ុន្តែអ្នកស្រីមិនសូវបានគេអោយតម្លៃនោះទេក្នុងការដឹកនាំប្រទេស។

June 23, 2018 11:24

0 rate
Hong

សូមអស់យោបល់

June 23, 2018 11:26

0 rate
Thouna

ក្រុមស្របមានពេល៥នាទីសម្រាប់ការសួរ២សំនួរ សូមអញ្ជើញ

June 23, 2018 11:27

0 rate
Thouna

អស់ម៉ោង

June 23, 2018 11:31

0 rate
pech darith

ក្រុមបដិសេធលើកឡើងមកថាស្រ្តីមានកមសោយក្នុងការសំរេចចិត្តចុះបើសង្គមមិនមានសម្មភាពយេនឌ័រតើការអភិវឌ្ឍន៍នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទទួលបានផលប្រយោជន៍អំពីលទ្ធផលរបៀបណាដោយគ្មានការចូលរួមពីស្រ្តី? តើស្រ្តីគួរមានសមត្ថភាពនិងចមណុចខ្លាំងអ្វីខ្លះទើបអាចមានសិទ្ធក្នុងការងារសាធារណះបាន?

June 23, 2018 11:31

0 rate
Thouna

ក្រុមបដិសេធមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ចើញ

June 23, 2018 11:32

0 rate
Thouna

ក្រុមបដិសេធសល់ពេល៥នាទីទៀត

June 23, 2018 11:36

0 rate
Vet Vibol

សម្រាប់សំនួរទី១ សូមអរគុណក្រុមស្របដែលបានសួរ!ក្រុមរបស់យើងបានឡើងថា ចុះបើសង្គមមិនមានសម្មភាពយេនឌ័រតើការអភិវឌ្ឍន៍នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទទួលបានផលប្រយោជន៍អំពីលទ្ធផលរបៀបណាដោយគ្មានការចូលរួមពីស្រ្តី? ដូច្នេះមែន ប៉ុន្តែការអភិវឌ្ឈន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺត្រូវបានកំណត់ដោយគោលនបោយបាយជាតិ តាមរយៈសភាជាតិ ឬ តាមរយៈស្ថាប័ននីតិប្បញ្ញត្តិ ដូចនេះពួកអ្នកតំណាងទាំងនោះជាបុរសភាគច្រើន ។ ការដាក់ចេញគោលនយោបាយជាតិ គឺដើម្បីប្រយោជន៍រួម។ ដូច្នេះការទទួលបានផលមិនសំដៅដល់ការគោរពសមភាពយេនឌ័រនោះទេ គឺអនុវត្តបានល្អដោយមានការចួលរួមរបស់អ្នកតំណាងទាំងនោះជាបុរសភាគច្រើន ។ សូមអរគុណ

June 23, 2018 11:41

0 rate
Hong

សំរាប់សំនួរទី២៖ សូមអរគុណនូវសំនួរមួយនេះការថ្លឹងថ្លែងនូវភាពខ្លាំងរបស់មនុស្សស្ត្រីគឺមាន ក៏ប៉ុន្តែពួកគាត់គឺមិនទាន់សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារសង្គមនោះទេ។

June 23, 2018 11:44

0 rate
Thouna

ក្រុមបដិសេធសល់ពេល១នាទីទៀត

June 23, 2018 11:44

0 rate
Hong

សូមអស់យោបល់

June 23, 2018 11:45

0 rate
Thouna

ក្រុមបដិសេធមានពេល៥នាទីសម្រាប់ការសួរពីរសំនួរ សូមអញ្ជើញ

June 23, 2018 11:45

0 rate
Vet Vibol

សំនួរទី ១ ក្រុមបដិសេធបានឡើងជារឿយៗ ដែលទាក់ទងនិង ភាពស្មើគ្នារវាងបុរស និង ស្ត្រី ចុះហេតុអ្វីនាពេលបច្ចុប្បន្ននេះ ស្ត្រីមិនមានតំណែងណាមួយក្នុងស្ថាប័នរដ្ឋ (សភា) (រដ្ឋាភិបាល) ??

June 23, 2018 11:48

0 rate
Hong

សំនួរទី២ តើស្ត្រីបានចូលរួម និងជួយសំរេចចិត្ត ក្នុងកិច្ចការការងាសង្គម អ្វីខ្លះ ហើយអាចជាប្រយោជន៍ដល់សង្គម? ចួរពន្យល់អោយបានក្បោះក្បាយ

June 23, 2018 11:50

0 rate
Thouna

អស់ម៉ោង

June 23, 2018 11:50

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការឆ្លើយ សូមអញ្ជើញ

June 23, 2018 11:51

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 23, 2018 11:56

0 rate
pech darith

អគុណសម្រាប់សំនួរនេះ,ខ្ញុំសូមឆ្លើយសំនួរទី១ដែលថាហេតុអ្វីមិនមានវត្តមានស្រ្តីក្នុងជួររដ្ឋាភិបាល(រដ្ឋសភា)ជាក់ស្ដែងបណ្តាប្រទេសមួយចំនូនក៏មានវត្តមានស្រ្តីជាថ្នាក់ដឹកនាំស្រ្តីមានមុខងារមុខដំណែងធំៗក្នុងជួររដ្ឋាភិបាលដោយឡែកប្រទេសកម្ពុជាយើងសព្វថ្ងៃក៏នឹងមានការពង្រឹងនិងការខិតខំប្រឹងប្រែងលើការលើកកម្ពស់លើស្រ្តីឲ្យមានសិទ្ធក្នុងការចូលរួមក្នុងកិច្ចការផ្សេងៗដើម្បីឲ្យសង្គមមានដំណើរការអភិវឌ្ឃន៍ដោយមានវត្តមានស្រ្តីចូលរួមក្នុងកិច្ចការនោះដូចបុរសដែរ។

June 23, 2018 12:00

0 rate
Thouna

ក្រុមស្របសល់ពេល១នាទីទៀត

June 23, 2018 12:00

0 rate
Thouna

ក្រុមស្របអស់ម៉ោង

June 23, 2018 12:05

0 rate
NOV KHUOCH

សូមអរគុណសម្រាប់ការចោទជាសំណួរទី២នេះ ពិតណាស់ស្ត្រីបានចូលរួម និងជួយសំរេចចិត្ត ក្នុងកិច្ចការការងាសង្គម ដូចជា ការស្តារនឹងការអភិវឌ្ឍននៅតាមមូលដ្ឋាននាពេលបច្ចប្បន្ន ការលើកកម្ពស់ ហើយអាចជាប្រយោជន៍ដល់សង្គមបានដូចគ្នានឹងបុរសដែរស្រ្តីក៏មានចំនេះដឹងក៏មានការសិក្សាយល់ដឹងមានសមត្ថភាពសំរេចចិត្តនិងធ្វើកិច្ចការសង្គមកិច្ចការសាធារណៈគ្រប់ស្ថានភាពដែលបុរសអាចធ្វើបានដូចគ្នា។

June 23, 2018 12:06

0 rate
NOV KHUOCH

សូមអស់យោបល់

June 23, 2018 12:07

0 rate
Thouna

ក្រុមបដិសេធមានពេល១០សម្រាប់ធ្វើការសរុមសេចក្តី សូមអញ្ជើញ

June 23, 2018 12:07

0 rate
Hong

ក្រឡេកមើលប្រទេសកម្ពុជាយើងវិញទោះបីជាមានសមភាពយេនឌ័រនិងមានចែងក្នុងបទគតិយុត្តផ្សេងៗក៏ដោយវាគ្រាន់តែជាការកំណត់នៅលើក្រដាសតែប៉ុណ្ណោះ។ ធាតុពិតការផ្ទុយពីការកំណត់ក្នុងច្បាប់ដែលបាន ចែងមកពោលគឺស្ត្រីភាគច្រើនមិនមានតំណែងណាមួយនៅក្នុងស្ថាប័នរដ្ឋនោះ។ ឧទាហរណ៍៖ សមាជិកសភា ភាគច្រើនគឺបុរស ចំណែកឯថ្នាក់ដឹកនាំភាគច្រើនជាបុរសផងដែរ។ ឆ្លងការបកស្រាយរបស់ក្រុមយើងខ្ញុំយើងសូមនៅតែរក្សាជំហរដដែលគឺនៅតែបដិសេធនូវប្រធានបទដែលបានលើកឡើងថា “ការអប់រំទាក់ទងនឹងសមភាពយេនឌ័រមិនអាចលើកកម្ពស់ការអភិវឌ្ឍសង្គមទេ”

June 23, 2018 12:08

0 rate
Hong

សូមអស់យោបល់

June 23, 2018 12:09

0 rate
Thouna

ក្រុមស្របមានពេល១០នាទីសម្រាប់ការសរុបសេចក្តី សូមអញ្ជើញ

June 23, 2018 12:09

0 rate
Thouna

ក្រុមស្របសល់ពេល៥នាទីទៀត

June 23, 2018 12:14

0 rate
Thouna

ក្រុមស្របសល់ពេល៣នាទីទៀត

June 23, 2018 12:16

0 rate
pech darith

សរុបមកចំពោះប្រធានបទនេះយើងអាចសន្និដ្ឋានបានថាការអប់រំទាក់ទងនឺងសមភាពយេនឌ័រគឺពិតជាអាចលើកកម្ពស់ការអភិវឌ្ឃន៍សង្គមបានជាក់ស្ដែងការអប់រំមួយមិនកំណត់តែលើបុរសតែម្យ៉ាងទេគឺត្រូវមានការចូលរួមដោយស្មើរភាពគ្នារវាងបុរសនិងស្រ្តីដើម្បីលើកស្ទួយចំណេះដឹងនិងផ្ដល់ឪកាសឲ្យស្រ្តីមានការចូលរួមយ៉ាងសកម្មក្នុងស្ថានភាពសង្គមដែលអាចឲ្យពួកគេបានរួមចំណែកក្នុងការផ្ដល់ជាមតិនិងយោបល់ស្វែងរកដំណោះស្រាយទាក់ទងនឹងកិច្ចការសាធារណៈកិច្ចការសង្គមផ្សេងៗ។តួរយ៉ាងបណ្តាប្រទេសមួយចំនូនក៏មានវត្តមានស្រ្តីជាថ្នាក់ដឹកនាំស្រ្តីមានមុខងារមុខដំណែងធំៗក្នុងជួររដ្ឋាភិបាលអាចធ្វើជារដ្ឋមន្ត្រីនាយករដ្ឋមន្រ្តីជាក់ស្ដែងថ្នាក់ដឹកនាំជាស្រ្តី៖ប្រទេសស្រីលង្កា១៩៧៨,កូរ៉េ១៩៨៧,មីយ៉ាន់ម៉ា២០១៦-ល-។ដោយឡែកប្រទេសកម្ពុជាយើងសព្វថ្ងៃក៏នឹងមានការពង្រឹងលើការលើកកម្ពស់លើស្រ្តីក្នុងការចូលរួមក្នុងកិច្ចការផ្សេងៗដើម្បីឲ្យសង្គមមានដំណើរការអភិវឌ្ឃន៍ដោយមានវត្តមានស្រ្តីចូលរួមក្នុងកិច្ចការនោះដែរ។ដូចឆ្នេះសង្គមជាតិមួយគួរតែបង្កើននូវការអប់រំពាក់ព័ន្ធនឹងសមភាពយេនឌ័រដើម្បីមានភាពស្មើភាពក្នុងការឲ្យតម្លៃស្រ្តីក៏ដូចជាការអភិវឌ្ឍន៍សង្គម។

June 23, 2018 12:16

0 rate
pech darith

ក្រុមយើងខ្ញុំសូមអស់យោបល់

June 23, 2018 12:17

0 rate
Thouna

ការជជែកដេញដោលតាមរយៈអនឡាញសូមធ្វើការបញ្ចប់នូវពេលនេះ សូមអរគុណសម្រាប់ការចូលរួម។

June 23, 2018 12:18

0 rate
Voting is Closed
53
Argument s
  • Opposing
  • Join!

Hong

 

Vet Vibol

 

Thouna

 

User Comments
Log In to Comment