ការស្រង់ទិន្នន័យចំនួនយុវជនដែលនឹងទៅបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧

26 កុម្ភៈ 2017

បើយោងតាមរបាយការណ៍ គ.ជ.បគឺតួលេខដែលយុវជនបានចុះឈ្មោះគឺ (៣៣.៣២%) នាក់ ស្រីចំនួន (៥២.២២%)នាក់ នៃ​ចំនួនយុវជនសរុបនៃអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោតសរុបនៅឆ្នាំ២០១៦ (អាយុពី១៨-៣០ឆ្នាំ)។

អនុសាសន៌ពីក្រុមការងារយុវជន(YCUD)នៅពេលនេះទៅគណបក្សនយោបាយ គឺយ៉ាងហោចណាស់ឲ្យមានតំណាង​យុវជនជា​សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់យ៉ាងតិច៣៣%នៃសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ២០១៧-២០២១ ។

ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នាដែលជាអនុសាសន៌របស់ក្រុមយុវជន ដែលចង់ឃើញចំនួនយុវជន៣៣%ជាប់ឆ្នោត លុះត្រាតែយុវជន​បានទៅបោះឆ្នោតទាំងអស់គ្នានៅពេលខាងមុខនេះ ព្រោះមានតែយុវជនទេដែលគាំទ្រយុវជនគ្នាឯង​ដើម្បីដោះស្រាយ​បញ្ហាគ្នា​ឯង​ផងដែរ ។

ដូចនេះក្រុមការងារធ្វើការស្រង់មតិមើលថា តើមានយុវជនប៉ុន្មាននាក់ដែលបានចុះឈ្មោះហើយ ហើយនឹងទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០១៧?​ សូមចូលរួមឆ្លើយថា នឹងទៅចូលរួមបោះឆ្នោតទំាំងអស់គ្នា
16864401_10155234725573296_7975929904673403921_n

តើលោក-អ្នកនឹងទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០១៧?​