តើយុវជនចង់ឲ្យមានកូតា (ចំនួនកំណត់) យុវជននៅក្នុងគណបក្សនយោបាយដែរឬទេ?

06 មករា 2017


3 អ្នកគាំទ្រ
ការគាំទ្របានបិទ

យោង​តាម​របាយការណ៌​ស្រាវជ្រាវ​របស់ YRDP នៅ​ឆ្នាំ២០១៦​ស្តីពី “ ការយល់​ឃើញ​របស់​យុវជន​​ទៅ ​​​លើបេក្ខជន​ឈរឈ្មោះ​ជាយុវជន​សម្រាប់ការ​បោះឆ្នោត​ថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ​​បាន​បង្ហាញ​ ថា
-​ ក្នុងចំណោម​យុវជនដែលសម្ភាសន៌ ១,៤៨៤នាក់ទូទាំងប្រទេសកម្ពុជា គឺ អ្នក​ចូល​រួមស្ទើរតែ​ទាំងអស់ (៩៥%) បាននិយាយថា ពួកគេមាន​បំណង​ដើម្បី​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​បន្ទាប់ ដោយ​រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ទូទៅ។
- ​ចំនួន​អ្នក​ចូលរួម​យ៉ាង​ច្រើន (៧៣%) គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​នៃ​កូតា (ចំនួន​កំណត់​) យុវជន​នៅ​ក្នុង​អង្គភាព​ដែល​ជាប់​ឆ្នោត​នៅ​ក្នុង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ គ្រប់អ្នក​ចូលរួម​ទាំងអស់​នៅ​ក្នុងការ​ពិភាក្សា​នៃក្រុម​គោលដៅ​បានយល់​ស្រប​ថា កូតា​សម្រាប់​ភាពជា​​តំណាង​យុវជន​សម្រាប់​ការបោះឆ្នោត​គួរតែ​ត្រូវបាន​បង្កើត​​ឡើង ព្រោះ​យុវជន​ជាញឹក​ញាប់​ត្រូវ​បាន​ទទួល​ការ​អប់រំ និង​មាន​ការយល់​ដឹងប្រសើរ​នូវតម្រូវ​ការ​របស់​ក្រុម​យុវជន​ខ្លួន​ឯង។

ចុះ​យុវជន​ផ្សេងៗ​ទៀត....ចង់​ឲ្យមាន​ការ​បង្កើត​នៃ​កូតា (ចំនួន​កំណត់) យុវជន​នៅ​ក្នុង​គណ​បក្យ​នយោបាយ​ដែរ​ឬ​ទេ បើសិន​ជា​ចង់​មាន សូម​ធ្វើ​ការបោះឆ្នោត​គាំទ្រ ​ហើយ​ YCUD នឹង​យក​សម្លេង​គាំទ្រ​របស់​​លោក​អ្នក​ទៅធ្វើ​ការតស៊ូមតិ​ជាមួយ​គណបក្ស​នយោបាយ ព្រោះ YCUD បាន​ដាក់​លិខិត​ស្នើសុំ​ជួបប្រជុំ​ជា​មួយ​គណៈ​បក្ស​នយោបាយ​ចំនួន​ប្រាំ ចន្លោះ​ពីថ្ងៃ​ទី​០៨-១៥ ​ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។

PO-0032