អនុសាសន៍ល្អៗ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កក​ស្ទះចរាចរណ៍​នៅ​រាជា​ធានីភ្នំពេញ

20 មករា 2017


1 អ្នកគាំទ្រ
ការគាំទ្របានបិទ

បច្ចុប្បន្ន រាជធានី​ភ្នំពេញ​កើត​មាន​បញ្ហា​នានា​រាប់​មិនអស់ ក្នុង​នោះ​ការប្រឈម​ដ៏​ធំ​មួយ ហើយ​ចាំបាច់​នោះ គឺ​ការគ្រោះ​ថ្នាក់​ចរាចរណ៏ និង​ការ​កក​ស្ទះ​ចរាចរណ៏ ដែល​យើង​មើល​ឃើញ​គ្រប់ៗ​គ្នា។ តើ​បញ្ហា​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​កត្ដា​អ្វីខ្លះ​? និង​ថា​តើមាន​យុទ្ធសាស្រ្ដ​ដូចម្ដេច ដើម្បី​ដោះស្រាយ​បញ្ហា ការកក​ស្ទះ​ចរាចរណ៏ និង​បង្ការ​កុំឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៏? ចម្លើយ៖ ដើម្បី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​នោះ រាជរដ្ឋា​ភិបាល​ ក៏ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្ដង​ត្រូវ​ចាត់​វិធាន​បី សំខាន់​ៗ៖

១. កត្ដាមនុស្ស ៖ កត្តា​នេះ​ជា​កត្តា​សំខាន់​មួយ​ ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ ដែល​អាច​នឹង​មាន​ការផ្លាស់ប្ដូរ នូវ​សង្គម​មួយ​ឈាន​ទៅរក​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​នានា ដែល​ចាំ​បាច់ នៅ​ក្នុង​ការ​បណ្ដុះបណ្ដាលឱ្យ​ពលរដ្ឋ​គ្រប់រូប បាន​ទទួល​នូវ​ចំណេះ​ស្ដីពី​ច្បាប់​​ចរាចរណ៍ និង​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់ក៏ត្រូវ​ស្វែង​យល់​ពីច្បាប់​ចរាចរណ៍ ហើយ​ដើម្បី​បញ្ជាក់​ថា​ពលរដ្ឋ​របស់​យើង​មាន​ការ​យល់​ដឹង​ពីច្បាប់​ចរាចរណ៍ លុះត្រា​ពួក​គាត់​​យល់​ដឹង​ច្បាស់​នូវ ៥​ចំណុច​ សំខាន់​៖យល់​ដឹង​ពីវិធាន​នៃ​ចរាចរណ៍ យល់​ដឹង​ពី​ភ្លើង​សញ្ញា​ចរាចរណ៍ យល់​ដឹង​ពីផ្លាក់​សញ្ញា​ចរាចរណ៍  យល់​ដឹង​ពី​គំនូស​សញ្ញា​ចរាចរណ៍ និង​យល់​ដឹង​ពី​សីលធម៌​ក្នុង​ការបើកបរ ។
២.កត្ដាផ្លូវ ៖ ផ្លូវ​គឺជា​ចំណែក​មួយ​ដែល​ចូលរួម​នាំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ ហេតុ​ដូច​នេះ ដើម្បី​ឱ្យផ្លូវ​លែង​ជា​បញ្ហា​ចំពោះ​ការកកស្ទះ​ចរាចរណ៏​នៅក្នុង​រាជា​ធានី​​ភ្នំពេញ។ រដ្ឋបាលរាជា​ធានី​​ភ្នំពេញ ឬរាជរដ្ឋាភិបាល  ត្រូវគោរពអនុសាសន៍ ៦ ចំណុចសំខាន់ ៖

ក. វិធានការទីមួយ ៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវ​យក​មកវិញ​នូវចិញ្ចើមផ្លូវ ឬ រក្សា​ចិញ្ចើម​​ផ្លូវ​ឱ្យ​បាន​ទុក​សម្រាប់​អ្នក​ថ្មើរ​ជើង ក្នុងការ​ធ្វើ​ដំណើរ។ កាល​ណា​មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ធ្វើ​ដំណើរ​នោះ អ្នកថ្មើរ​ជើង​លែង​ធ្វើ​ដំណើរ​តាម​ទ្រូង​ផ្លូវ​ទៀត​ ហើយ​ទ្រុង​ផ្លូវ​ទូរ​លាយ ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​កាល​ណា​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល​នោះ មាន​ន័យ​ថា​គ្មាន​ការ​កក​ស្ទះចរាចរណ៍។

ខ. វិធានការទីពីរ ៖ រដ្ឋបាល​រាជធានីភ្នំពេញ​ត្រូវ​សង់ស្ពាន​ដល់​អ្នកថ្មើរ​ជើង សម្រាប់​ដើរ​ឆ្លង​កាត់​ផ្លូវ និង​​សាង​​សង់​​នៅ​​តំបន់​​នានា​​ដូចជា៖ មន្ទីពេទ្យ ផ្សារ សាលារៀន ជាដើម។​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​មិនបង្ក​ឱ្យមាន​ការកកស្ទះ​ចរាចរណ៏​នោះ​ទេ ថែម​ទាំង​បង្ករ​ឱ្យ​មាន​លក្ខណៈ​ងាយស្រួល​ដល់ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នោះ​ទៀត​ផង។

គ. វិធានការទីបី ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចេញ​បទបញ្ជា​ឱ្យ​អាជីវករ​តាមដង​វិថី ត្រូវ​មាន​ចំណត់​រថយន្ដ​សម្រាប់​អតិថិជន​របស់​ខ្លួនរៀងៗខ្លួន។ វិធាន​ការ​នេះ​វាមាន​​លក្ខណៈពិបាក​ខ្លាំង​ចំពោះ​ការអនុវត្ដ ដោយ​ហេតុ​ថា​បច្ចុប្បន្ន​នេះ យើង​ឃើញ​ថាវា​ស្ទើរតែ​គ្រប់​ទីកន្លែង​ទូទាំង​រាជាធានី​ភ្នំពេញ​ដែលអាជីវករ​ភាគច្រើន​គ្មាន​ចំណត់​រថយន្ដ​សម្រាប់​អតិថិជន​ផ្ទាល់ខ្លួន ដូច្នេះ​ប្រសិន​បើ​វិធាន​ការនេះ​អនុវត្ដន៍​នឹងបណ្ដាល​ឱ្យមានការ​ប៉ះពាល់​ដល់ផល​ប្រយោជន៏​ឯកជន​ជាក់ជា​មិនខាន​ ប៉ុន្ដែ​រដ្ឋគួរ​តែ​មាន​យន្ដ​ការ​ក្នុង​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នេះ ដោយ​គិត​ពី​ផល​ប្រយោជន៍​ទាំង​សាធារណៈ និង​ឯកជន។

ឃ. វិធានការទីបួន៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កើត​ឱ្យ​មាន​តំបន់​ថ្មើរ​ជើង (Walking Zone) ប្រសិន​បើ​រដ្ឋ ​បាល​រាជធានី​ភ្នំពេញ បង្កើត​តំបន់​នេះបាន គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាចបង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​របស់​យើង ដូចជា៖ ពលរដ្ឋ​អាច​រកប្រាក់​ចំណូល​ពីការ​បង្កើត​ចំណត​យាន​យន្ត ការសក់​ភេសជ្ជៈ អាហារ ​និង​វត្ថុ​អានុស្សាវរីយ៍​ផ្សេងៗ​ទៀត​ និង​ជា​ពិសេស​បង្កើត​នូវ​ឱកាស​ដល់​អ្នក​ធាក់ស៊ីក្លូរ​ឱ្យមាន​ជីវិតឡើងវិញ។

ង. វិធានការទីប្រាំ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បំពាក់​បច្ចេកទេស​សុវត្តិភាព​ចរាចរណ៍​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​រួមមាន បំពាក់​ភ្លើង​បំភ្លឺផ្លូវ កាមេរ៉ា​សុវត្ដិភាព​ឱ្យ​គ្រប់​ផ្លូវ​ទាំង​អស់ និងផ្លាកសញ្ញា ឬ​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម។​

ច. វិធានការទីប្រាំមួយ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវផ្លាស់ប្ដូរ​ចំណត់រថយន្ដ​ទាំង​តូច​ទាំង​ធំ​ដែល​នៅ​ក្នុងក្រុង​ទៅ​កាន់​ជាយ​ក្រុង ព្រោះ​ប្រសិន​បើ​ចំណត់​រថយន្ដ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជាយ​ក្រុង​នោះ​ មាន​ន័យ​ថា​ការ​ធ្វើ​ចរាចរណ៍ ដោយ​រថយន្ដ​នៅ​ក្នុង​ក្រុង​ត្រូវ​បាន​កាត់​បន្ថយ ហើយ​កាលណា​ការ​ធ្វើ​ចរាចរណ៍​ដោយ​រថយន្ដ​នៅក្នុង​ទីក្រុង​ត្រូវ​បាន​កាត់​បន្ថយ នោះ​វា​នាំ​ឱ្យ​លែង​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​ទៀត​ហើយ​ ។ ម៉្យាង​វិញ​ទៀត មិន​ត្រឹម​តែ​កាត់​បន្ថយ​បាន​ការ​កក​ស្ទះ​ចរាចរណ៍​ប៉ុណ្ណោះទេ ថែម​ទាំង បង្ករ​បរិយា​កាស​អ្នក​ធ្វើដំណើរ​ម្នាក់​មិន​ចំណាយ​ពេល ក្នុង​ការមក​កាន់​ទីក្រុង​រួច​បានធ្វើ​ដំណើរ​ទៅ​ខេត្តតែម្ដង និង​ផ្ដល់​ឱកាស​ដល់​អាជីវករ ដែល​រក​ស៊ីតូច​ៗ​មាន​ប្រាក់​ចំណូល និង​អ្នក​រត់​ឈ្នួល​តុកតុក ឬ ម៉ូតូឌុប​អាច​កែ​ប្រែ​ជីវភាព​របស់​គាត់រស់​ដោយ​សមរម្យ តាម​រយៈ​ការដឹក​អ្នកដំណើរ​ពី​ចំណត់​មក​កាន់​ទីក្រុង​ទៅ​វិញ​ទៅមក​។

៣. កត្ដារថយន្ដ៖ រថយន្ដ​គឺ​ជាកត្ដា​ចម្បង​មួយ​ដែល​ចូលរួម​បង្ក​ឱ្យ​មាន​ការកក​ស្ទះ​ចរាចរណ៍ ​និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជាធានី​ភ្នំពេញ​ផងដែរ។ អ្នក​ប្រហែល​ជាធ្លាប់​មើល​ឃើញ​រឿង​ដោយ​ផ្ទាល់​ភ្នែក​របស់​ហើយ​មើល​ទៅ នៅ​រាជធានី​ភ្នំពេញ​យើង ​សម្បូរ​ណាស់​ ប្រភេទ​យាន​យន្ត ឬ រថយន្ត​ជជុស​ច្រើន​ប្រភេទ​ កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​ និង​ការ​ដាក់​លក់ជា​ដើម។​ មាន​រថយន្ត​មួយ​ចំនួន ធ្វើ​ដំណើរ​សុខៗ​ លែង​ទៅ​មុខ ក៏អាច​បង្ករ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ឬ កកស្ទះ​ជា​ញឹក់​ញាប់​ គ្រាន់​តែ​យើង​ចេញ​ពី​ផ្ទះ ក៏​ប្រហែល​ជា​ជួប​ករណី​នេះ​ដែរ។  រឿង​នេះ ក៏​មាន​​ការ​លំ​បាក​ដែរ​ក្នុង​ការ​ដោះ​ស្រាយ ប៉ុន្តែ ប្រសិន​បើរដ្ឋ​បាលរាជធានីភ្នំពេញ ឬ រាជរដ្ឋាភិបាល​​មាន​ឆន្ទៈ​ធ្វើ​គឺ​មា​ន​ប្រសិទ្ធិភាព​ខ្ពស់។​ រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មានសេវា​ដឹក​ជញ្ជូន​សាធារណៈ​ឱ្យបាន​គ្រប់​គ្រាន់​និងសេវាឱ្យរហ័សទាន់ចិត្ត​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​រ​ថយន្ដ​ឯកជន ដោយលើកទឹកចិត្ត ពលរដ្ឋ​ងាក​​ទៅ​​រក​ការ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ជំនួស​វិញ​។ មួយ​វិញ​ទៀត ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ រាជរដ្ឋាភិបាល​ត្រូវចេញ​សេចក្ដីសម្រេច​មួយ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ជជុស និង​យកពន្ធ​ខ្ពស់​ចំពោះ​យានយន្ត​ជជុស និង​យក​ពន្ធទាប​បំផុត​សម្រាប់​យានយន្ត​ដែល​ថ្មី ​ហើយ​ព្រម​ទាំង​លើក​កំពស់​ដល់​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​តែ​យាន​យន្ត​ដែល​ថ្មី ដើម្បី​កុំ​ឱ្យ​ជះឥទ្ធិពល​ដល់​បរិស្ថាន និង​សុខ​ភាព​​សាធារណៈ។

ជារួម កត្តាមនុស្ស កត្តាផ្លូវ និងកត្តា​យាន​យន្ត គឺជា​ចំណុច​សំខាន់ និង​ចាំ​បាច់​​ដែល​យើង​ត្រូវ​តែ​គិត​គួរ និង​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​គ្នា។ ការ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជាធានី​ភ្នំពេញ លែង​មាន​ទៀតហើយ ប្រសិន​ណា​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ រាជរដ្ឋាភិបាល និង​យើង​ទាំង​អស់​បាន​អនុវត្តន៍​នូវ​កត្ត​ទាំង៣​ខាង​លើ​នេះ​បាន​ពិត​ប្រាកដ។ តើ​​អ្នក​​ចង់​​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ រាជរដ្ឋាភិបាល អនុវត្តន៍​នូវ​​សកម្ម​ភាព​ ឬវាធានការនានា​ខាង​លើ​នេះ​ដែរ​ឬ​ទេ? ដើម្បី​ឱ្យ​ការ​រៀប​ចំ​ទីក្រុង​មួយ​ដែល​ប្រកដ​ដោយ​សោភ័ណ្ឌ​ភាព និងសណ្ដាប់​​ធ្នាប់​ល្អ   ប្រសិន​បើ​​លោក​អ្នក​ចង់​ សូម​​ចូល​​រួម​​បោះ​​ឆ្នោត​គាំ​ទ្រ​​ទាំង​អស់​គ្នា ដើម្បី​​កម្ពុជា​​មាន​​ការ​រី​ក​​ចម្រើន​​វិជ្ជ​មាន​។

Posting BBB